កប់ណាស់ Galaxy Note 9 ចេញយប់មិញ តម្លៃចាប់ពី ៩៩៩ ដុល្លារ

Published Date: Friday, August 10, 2018 11:53 AM

ទីបំផុត Galaxy Note 9 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច​​ក្នុង​ព្រឹត្តិការ​ Galaxy Unpacked នៅ​ទីក្រុង New York សហរដ្ឋអាមេរិក មានតម្លៃចាប់ពី ៩៩៩ ដុល្លារ សម្រាប់ទីផ្សារស្រុកក្រៅ។

ទូរស័ព្ទ Galaxy Note 9 នៅ​តែ​រក្សា​រូបរាង​ដូច​ជា​ Galaxy Note 8 ​ដែល​ចេញ​ឆ្នាំ​មុន​ ប៉ុន្តែ​បាន​ប្រែ​ប្រួល​ត្រង់​ការ​​ប្ដូរ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​នៅ​ចំ​កណ្ដាល​វិញ។ Note 9 មាន​ក្រាល​ដោយ​អេក្រង់​ Super AMOLED ដែល​មាន​ទំហំ​ ៦,៤ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ បន្ទះ​ឈីប​បំពាក់​​​លើ​​ Galaxy Note 9 គឺជាប្រភេទ Snapdragon 845 ដែលមាន RAM ទំហំ​ ៦ GB អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។ មិន​តែ​ប៉ុណ្ណោះ​ក៏មានប្រភេទ RAM ទំហំ​ ៨ GB ដែលមានអង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GBទៀតផង។

កាមេរ៉ា​ខាង​ក្រោយ​​របស់​ Note 9 ​មិន​ខុស​ពី​ Galaxy S9/S9+ ខ្លាំង​នោះ​ទេ ពោល​មាន​កាមេរ៉ា​ភ្លោះ​ទំហំ ១២ MP + ១២ MP និង​ កាមេរ៉ា​មេ​អាច​ផ្លាស់​ប្ដូរ​ Aperture ពី​ f/1.5 ទៅ f/2.4។ លើ​ឡេន​ទាំង​ពីរ​គ្រាប់​​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS , អាច​ថត​វីដេអូ​បែប​ Super Slo-Mo នៅ​ល្បឿន​ ៩៦០ ប្លង់/វិនាទី និង​ថត​វីដេអូ​បាន​កម្រិត​ 4K។

​​​​កាមេរ៉ា​ភ្លោះ​នេះ​កាន់​តែ​វៃ​ឆ្លាត​ជាង​មុន​ ដោយ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ AI អាច​ប្រែ​ប្រួល​ Settings នៃ​រូបភាព​​ឲ្យ​កាន់​តែ​ទាក់​ទាញ​ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ឧទាហរណ៍​ថា​ពេល​​ថត​ពពក​វា​នឹង​ធ្វើ​ឲ្យ​ពណ៌​នៃ​ពពក​​កាន់​តែ​ខៀវ​ដិត​ និង ណែនាំ​ពី​រូប​ស្ថានភាពនៃរូបភាពជា​ដើម។ ប៊ិច​ S-Pen លើ​ Note 9 ​មិន​ត្រឹម​តែ​អាច​ប្រើ​ដើម្បី​សរសេរអក្សរ និងគូររូបប៉ុណ្ណោះទេ ប៉ុន្តែកាន់​តែ​ពិសេស​លើស​ពី​មុន​ ដោយ​​មាន​បំពាក់​នូវ​ប្រព័ន្ធ​ Bluetooth អាច​ប្រើ​ធ្វើ​ជា​តេឡេ​បញ្ជា​ ដូច​ជា​បញ្ជា​ថត​រូប, បញ្ជា​ផ្ទាំង​ Slide និង​ បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​តាម​កម្មវិធី​នីមួយៗ។

ពិសេសទៀតនោះ នៅលើ Galaxy Note 9 មាន​​នឹង​បាន​លេង​ហ្គេម​ Fortnite ផ្ដាច់​មុខ​មុន​​ស្មាតហ្វូន​ Android ដទៃ​ទៀត ហើយ​អ្នក​​លេង​ហ្គេម​នេះ​លើ Note 9 ក៏​នឹង​ទទួល​បាន​ Skin ពិសេសឈ្មោះ Galaxy ទៀត​ផង។ Galaxy Note 9 ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់ទិញនៅសហរដ្ឋអាមេរិក​នៅថ្ងៃ​សុក្រនេះ ដោយចេញលក់នៅថ្ងៃ​ទី​ ២៤ ខែ​សីហា​នេះ​។ លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ Note 9 មាន​តម្លៃ ៩៩៩ ដុល្លារ​​ ដល់ ១ ២៥០ ដុល្លារ៕

You May Read

Honor ថាខ្លួនស៊ីដាច់គេ នៅទីផ្សារចិន

Published Date: Wednesday, December 12, 2018 04:15 PM

ស្របពេលដែលអតិថិជន​កំពុង​ចាប់អារម្មណ៍​ពី​ការ​ប្រកាស​ស្មាតហ្វូន​ស៊េរី​ថ្មី Honor View 20 ​ដែល​បំពាក់​កាមេរ៉ា​ដល់​ទៅ 48MP ​នោះ ក្រុមហ៊ុន Huawei បាន​ឆ្...

vivo NEX Dual Display Edition ចេញហើយ បំពាក់អេក្រង់ភ្លោះ ហើយមាន Ram រហូត ១០ GB

Published Date: Wednesday, December 12, 2018 02:43 PM

បន្ទាប់ពីមានព័ត៌មានបែកធ្លាយកាលពីដើមសប្ដាហ៍ ពេលនេះទូរស័ព្ទបំពាក់អេក្រង់ភ្លោះ និងមានប្រើ Ram ១០​GB របស់ក្រុមហ៊ុន vivo ទូរស័ព្ទ vivo NEX Dual Display ...

ទីបំផុតចេញមកហើយ ទូរស័ព្ទ Samsung បំពាក់អេក្រង់ Infinity-O Display

Published Date: Tuesday, December 11, 2018 10:21 AM

ដូចអ្វីដែល ដែលព័ត៌មានចុះផ្សាយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​យក្ស​កូរ៉េ Samsung ពិតជាដណ្ដើម​បាន​មុន​ក្នុង​ការ​​បញ្ចេញ​ស្មា​ត​ហ្វូ​ន​បំពាក់​អេ...