កុំឲ្យគេថា Sony ត្រៀមបំពាក់កាមេរ៉ាទំហំ 52MP នៅលើ Xperia XZ4!

Published Date: Thursday, January 31, 2019 12:09 PM

ក្រោយ​មានការ​ចំអក​ពី​អ្នកប្រើប្រាស់ ថា​កាមេរ៉ា​នៅ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Sony មិនសូវ​ខ្លាំង និង​មិនសូវ​ល្អ​ដូច​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន ថ្មីៗនេះ​មាន​ព័ត៌មាន​មួយ​ឲ្យ​ដឹងថា ក្រុមហ៊ុន Sony ត្រៀម​នឹងដាក់​ចេញ​កាមេរ៉ា​ទំហំ 52MP នៅលើ​ទូរស័ព្ទ Xperia XZ4 តែម្ដង​សម្រាប់​ចេញលក់​នៅ​ឆ្នាំ 2019 នេះ។

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​របស់​ប្រទេស​ជប៉ុន បាន​ទម្លាយ​អោយដឹង​នូវ​លក្ខណៈសម្បត្តិពិសេសៗរបស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Sony Xperia XZ4  ជាមួយនឹង​ប្រព័ន្ធ​កាមេរ៉ា 3 គ្រាប់​នៅ​ផ្នែក​ខាងក្រោយ។ កា​ម៉េ​រា​នៅ​ខាងលើ​គេ គឺមាន​ទំហំ 16MP f/2.6 aperture ជា​ប្រភេទ Telescope ហើយ​នៅ​ចំ​កណ្ដាល គឺជា​សេន​ស័​រកា​ម៉េ​រា​ដែលមាន​ទំហំ 52MP f/1.6 aperture និង​នៅ​ផ្នែក​ខាងក្រោម​គេ មាន​ទំហំ​ត្រឹមតែ 0.3MP f/1.4 aperture តែប៉ុណ្ណោះ ដោយ​វា​គឺជា​កា​ម៉េ​រា​ប្រភេទ ToF (Time of Flight) សម្រាប់​ជំនួយ​លើ​ការថត​ជា​លក្ខណៈ 3D ផងដែរ។

យ៉ាងណាមិញ ការ​លេច​ធ្លាយ​លើក​នេះ គឺ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់ ឬក៏​ភស្តុតាង​អ្វី​នោះឡើយ ដោយ​គ្រាន់តែ​ជា​រូបភាព​មួយ​សន្លឹក ដែលមាន​អក្សរ​សរេសរ​ដាក់​រៀប​រាប់​ប្រាប់​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនអាច​ប្រាកដ​បាន​មួយរយ​ភាគរយ​បាន​នោះទេ៕

You May Read

ចង់បានទូរស័ព្ទរាងស្អាត ថ្មកាន់បានយូរ និងតម្លៃល្អ vivo V15 ជាជម្រើសដ៏ល្អបំផុត ខណៈវាតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ

Published Date: Thursday, April 11, 2019 11:16 AM

មិនមែនជារឿងថ្មី ប៉ុន្តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទាំងអស់ដែលចង់បានទូរស័ព្ទ​ដែលមានរាងស្អាត សមត្ថភាពខ្លាំង ថ្មកាន់បានយូរ សូមនឹកដល់ទូរស...

Galaxy ស៊េរី A70 និង A80 សម្ពោធនៅថៃយប់មិញ! ប៉ុណ្ណឹងហើយ ថាអស់កប់ទៀតអី

Published Date: Thursday, April 11, 2019 10:32 AM

ឡើងកប់តែម្ដង សម្រាប់ទូរស័ព្ទត្រកូល A របស់ Samsung ដែលទើបដាក់សម្ពោធកាលពីយប់មិញនៅប្រទេសថៃ ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​ល...

OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Wednesday, April 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម...