ក្រុមហ៊ុន Apple ត្រៀមបញ្ចេញពណ៌ជាច្រើនលើ iPhone ជំនាន់ថ្មី

Published Date: Wednesday, July 11, 2018 02:39 PM

នៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុងទី​ផ្សារ​ដូចរាល់ឆ្នាំៗ។ ជាមួយគ្នានេះដែរ មានព័ត៌មានបែកធ្លាយមួយបង្ហាញថា Apple អាចនឹងធ្វើឲ្យអ្នកគាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើលជាមួយនឹង iPhone ជំនាន់ថ្មីរបស់ខ្លួន តាមរយៈការដាក់ចេញនូវពណ៌ជាច្រើនប្លែកពីព្រឹត្តិការណ៍មុនៗ។

​ ​អ្នកវិភាគព្រឹត្តិការណ៍ លោក Ming-Chi Kuo ដែល​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​ពណ៌​កាន់តែច្រើន​ដែល​មិន​រាប់បញ្ចូល​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្លា​ស្ទិ​ក 5C ដែលមាន​ពណ៌​លឿង ពណ៌​ទឹកក្រូច និង​ពណ៌​ខៀវ​នោះទេ។ ប៉ុន្តែ​ដល់ពេល​នេះហើយ នៅ​មិនទាន់​ច្បាស់​នោះទេ ដែល​ម៉ូ​ដែល​មួយណា​ដែល​នឹង​ប្រើប្រាស់​ពណ៌ថ្មីៗនោះ ប៉ុន្តែ​តាម​ការបញ្ជាក់​របស់លោក Kuo នោះ ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ទំហំ 6.5-inch OLED iPhone ប្រហែល​ជាមាន​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​មាស​ថ្មី ស្របពេល​ដែល​ម៉ូ​ដែល 6.1-inch LED ប្រហែល​ជាមាន​ពណ៌​ប្រផេះ ពណ៌​ស ពណ៌​ខៀវ ពណ៌​ក្រហម និង​ពណ៌​ទឹក​ក្រូ​នោះ។

OnLeaks ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន Apple នឹង​បញ្ចេញ​នូវ​ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ក្រហម ពណ៌​ខៀវ ពណ៌​លឿង ពណ៌​ទឹកក្រូច និង​ពណ៌​ផ្កាឈូក​នោះ។ សម្រាប់​ស្មា​ត​ហ្វូ​ន​នាពេលខាងមុខ​រួមមាន ស្មា​ត​ហ្វូ​ន iPhone 5c នឹងមាន 5 ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​បៃតង ពណ៌​ខៀវ ពណ៌​លឿង ពណ៌​ផ្កាឈូក និង​ពណ៌​ស។ ស្មា​ត​ហ្វូ​ន​នៅក្នុង​ឆ្នាំ 2018 នេះ នឹងមាន​ការប្រើប្រាស់​នូ​វ Notch ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន iPhone X ហើយក៏​នឹងមាន​ការប្រើប្រាស់​នូ​វក​ញ្ច​ក់នៅ​ផ្នែក​ខាងក្រោយ​របស់​វា​សម្រាប់​បច្ចេកវិទ្យា wireless charging ទៀតផង។ ស្មា​ត​ហ្វូ​ន​នេះ មានការ​ផលិត​ពី​លោហធាតុ និង​កញ្ចក់​នោះ។ ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​រូបរាង​ថ្មី យ៉ាង​ស្រស់ស្អាត៕

You May Read

ចង់បានទូរស័ព្ទរាងស្អាត ថ្មកាន់បានយូរ និងតម្លៃល្អ vivo V15 ជាជម្រើសដ៏ល្អបំផុត ខណៈវាតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ

Published Date: Thursday, April 11, 2019 11:16 AM

មិនមែនជារឿងថ្មី ប៉ុន្តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទាំងអស់ដែលចង់បានទូរស័ព្ទ​ដែលមានរាងស្អាត សមត្ថភាពខ្លាំង ថ្មកាន់បានយូរ សូមនឹកដល់ទូរស...

Galaxy ស៊េរី A70 និង A80 សម្ពោធនៅថៃយប់មិញ! ប៉ុណ្ណឹងហើយ ថាអស់កប់ទៀតអី

Published Date: Thursday, April 11, 2019 10:32 AM

ឡើងកប់តែម្ដង សម្រាប់ទូរស័ព្ទត្រកូល A របស់ Samsung ដែលទើបដាក់សម្ពោធកាលពីយប់មិញនៅប្រទេសថៃ ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​ល...

OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Wednesday, April 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម...