ក្រុមហ៊ុន Facebook ដាក់ឲ្យដំណើរការមុខងារថ្មីកាន់តែទំនើបជាងមុន

Published Date: Thursday, May 17, 2018 04:24 PM

ក្រុមហ៊ុន Facebook មានការអាប់ដេតជាប្រចាំ រួមទាំងការបន្ថែម មុខងារថ្មី សម្រាប់ឲ្យអ្នក ប្រើប្រាស់បានប្រើ ដើម្បីចៀសវាង ភាពធុញទ្រាន់ និងពេញចិត្តក្នុងការប្រើប្រាស់ បន្តទៀត។ តាមរបាយការណ៍ថ្មី បានបង្ហាញឲ្យយើង ដឹងថា Facebook ត្រៀមបន្ថែម មុខងារថ្មីចំនួន 3 ដាក់ឲ្យអ្នកប្រើប្រាស់បានប្រើ ក្នុងពេលឆាប់ៗខាងមុខ  ទៅដល់គ្រប់តំបន់ ដែលប្រើ Facebook ។

មុខងារមួយទាក់ទងនឹង Stories ទៅដល់តំបន់ប្រទេសឥណ្ឌាមុនគេ សម្រាប់ឲ្យអ្នកប្រើប្រាស់អាច Save នូវរាល់អ្វីដែលបង្ហោះ នៅក្នុង Stories បាន ដោយរក្សាទុកក្នុងកម្មវិធី Facebook តែម្តង។ មួយទៀត ជាមុខ​ងារ​បង្ហោះ Stories ជាសម្លេង ដែល Facebook សាកល្បង ជាច្រើនខែមកហើយ ទើបត្រៀមដាក់ឲ្យប្រើប្រាស់ នៅ​ពេល​នេះ ដូច្នេះអ្នកលេង Facebook ដែលមិនចង់ សរសេរ Stories អាច ប្តូរមកជាការ និយាយជំនួសវិញបាន។

ចំណែក​ឯមុខងារមួយ ចុងក្រោយ Facebook នឹងចែកឲ្យអ្នកប្រើប្រាស់នូវ អង្គផ្ទុកទិន្នន័យ Cloud សម្រាប់រក្សារូបភាព និង​វីដេអូ​ដែល បានបង្ហោះ នៅក្នុងកម្មវិធី Facebook បាន ដោយពុំចាំបាច់ប្រើ កម្មវិធីផ្សេងទៀត តែបណ្តាញសង្គមនេះ មិនទាន់​បានបញ្ជាក់ ពីទំហំនៃការប្រើប្រាស់ នៅឡើយទេ។ មុខងារទាំងនេះ ដាក់ឲ្យអ្នកប្រើប្រាស់ នៅឥណ្ឌា មុនគេ ហើយនឹងបន្តទៅតាម តំបន់ដទៃទៀត ដោយគ្រាន់តែយឺត បន្តិចប៉ុណ្ណោះ៕

You May Read

Motorola P30 ៖ ពូកែលគ្មានអ្នកគាំទ្រ Copy មួយឲ្យដូចមើល!

Published Date: Friday, August 17, 2018 09:22 AM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola បានធ្វើឲ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុមហ៊ុន​ល្បី​មិន​ដែលចេះចម្លងម៉ូតមួយនេះ ធ្វើការផ្លាស់ប្ដូរគ...

ដឹងអ្វីខ្លះពីប៊ិក S-Pen ថ្មីរបស់ Note 9 ?

Published Date: Wednesday, August 15, 2018 05:11 PM

ថ្មីៗនេះ ក្រុមហ៊ុន Samsung ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទ Galaxy Note 9 ដែលមានរូបរាងស្អាត សមត្ថភាពខ្លាំង ហើយអ្វីដែលពិសេសជាងនេះទៅទៀ...

តោះ! តោះ! អាច Order បានហើយទាំង Nova 3 និង Nova 3i តម្លៃល្អ ថែមកាដូរច្រើនសន្ធឹក

Published Date: Wednesday, August 15, 2018 12:17 PM

តោះ! តោះ! អតិថិជនទាំងអស់គ្នាដែលកំពុងរង់ចាំការមកដល់របស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទូរស័ព្ទ Nova 3 និង Nova 3i ពេលនេះ អាចធ្វើ​ការ​កុម្ម៉...