ក្រុមហ៊ុន Nokia ក៏មិនឡយ ជាមួយស្មាតហ្វូនមានអេក្រង់លាទពេញផ្ទៃមុខថ្មី

Published Date: Tuesday, February 27, 2018 02:02 PM

ដូចព៏ត៌មានដែលចេញផ្សាយ ក្រុមហ៊ុន HMD Global ដែលជាមេរបស់ Nokia ពិតជាមិនធ្វើឲ្យ​ខ្មាស​គេ​ពិត​មែន ដោយខ្លួនបានប្រកាសចេញ នូវកំពូលស្មាតហ្វូន​ប្រចាំ​ត្រកូល Nokia 8 សា​ជាថ្មី​ម្ដង​ទៀត​ហើយ ប៉ុន្តែ Nokia 8 ស៊េរីឆ្នាំ 2018 វាត្រូវ​បាន​កែ​ប្រែ​នូវ​រចនាបថ​ថ្មីប្លែក​ជាង​កាល​ពី​ឆ្នាំ​មុន ជាពិសេស​គឺ​អេក្រង់​លេចធ្លោ និងកាមេរ៉ាបែបថ្មី មានមុខងារថត​កាន់​តែ​សម្បូរបែប ប៉ុន្តែក៏មានតម្លៃថ្លៃជាងមុនមិនធម្មតាដែរ។

ទូរស័ព្ទនេះមានឈ្មោះថា Nokia 8 Sirocco  បើ​យើង​មើល​ទៅ​លើរូបរាងរបស់វាពិតជាស្រស់ស្អាតមែនទែន ដោយសារពេលនេះ Nokia បានដុសខាត់​រចនាបថ​ថ្មីជាមួយ​នឹង​ការ​បំពាក់​អេក្រង់​លាត​​គែមខ្លីជាងមុន ហើយក៏​មិន​មាន​ប៊ូតុងនៅខាងមុខទៀតដែរ។ អេក្រង់ Nokia 8 Sirocco ត្រូវបានប្រើប្រាស់កញ្ចក់​បង្ហាញ​ជាប្រភេទ OLED ដែល មានទំហំ 5.5 អ៊ីញមានសភាពកោង នៅគែមសងខាងដូចជា Galaxy S/Note ជាមួយនឹងកម្រិតរូបភាព Quad HD+ (2560 x 1440 ភិចស៊ែល) ដូចនេះការបង្ហាញគឺច្បាស់ល្អមែនទែន ជាពិសេសការបង្ហាញពណ៌ ហើយអេក្រង់​កោង​ខាង​របស់វានេះ បានជួយលើកសម្រស់បន្ថែមទៀត ហើយនៅទីបំផុត Nokia ក៏បានឈានជើង​ចូលរួម​ជាមួយ​នឹង​ស្មាតហ្វូន​ដែលមានអេក្រង់ទ្រវែង 18:9 Aspect Ratio ដូចក្រុមហ៊ុនដទៃ​ដែរ​។

តួខ្លួនទាំងមូល 95% របស់ Nokia Sirocco ត្រូវបានប្រើប្រាស់កញ្ចក់សុទ្ធតែម្ដង នឹងចំនួន 5% គឺជាលោហៈធាតុ Stainless Steel ដែលជាស៊ុមព័ទ្ធជុំវិញទូរស័ព្ទ ដូចនេះវាកាន់តែធ្វើឱ្យមានប្រណិតភាព ហើយក៏ងាយបាក់បែក និងប្រលាក់ផងដែរ មិនដូច​លោហៈ​ធាតុ 6,០០០ Series កាលពីមុននោះទេ ប៉ុន្ដែបានជំនួសមកវិញនូវការបំពាក់អាវក្រោះការពារទឹកកម្រិត IP67។ ចំណែកកាមេរ៉ា​ខាង​ក្រោយ វាដុះពកចេញមក ជាមួយនឹងការប្រើប្រាស់កែវលេនភ្លោះរបស់ Zeiss ដដែល គឺវាមានទំហំ 12 មេហ្គាភិចស៊ែល ចំណែក​កាមេរ៉ា​ខាងមុខ 5 មេហ្គភិចស៊ែលជាប្រភេទលេនទូលាយ ហើយក្រុមហ៊ុនបានបើកសិទ្ធឱ្យយើងកំណត់​មុខងារច្រើនជាង​មុននៅ​ក្នុង​កម្មវិធីកាមេរ៉ា ដោយមុខងារ Manual យើងអាចកំណត់ទៅលើកម្រិត ISO, ល្បឿន Shutter Speed, កម្រិត Exposure, និង​ចំណុច Focus ជាដើម ហើយក៏មានមុខងារ Bothie ប្រចាំត្រកូលផងដែរ។

ទៅលើផ្នែកមួយចំនួនធំទៀត ដូចជាកម្លាំងម៉ាស៊ីនខាងក្នុង គឺដូចទៅនឹង Nokia 8 ស៊េរី 2017 ទាំងអស់ មិនផ្លាស់ប្ដូរឱ្យខ្លាំង​ជាង​មុន​ឡើយ។ វានៅតែប្រើប្រាស់បន្ទះឈីប Snapdragon 835 ដដែល ជាមួយនឹងរ៉េមទំហំ 6 ជីកាបៃ ទំហំផ្ទុកក្នុងម៉ាស៊ីន 128 ជីកាបៃ និងថ្មធំជាងមុនបន្ដិច 3,260 មីលីអំពែ ដែលបប្រើប្រាស់​បច្ចេកវិទ្យា​សាក​ថ្មលឿ​ន៕

You May Read

ស្ទើរលុយ ឬមិនចង់ចាយទាំងដុល អាចបង់រំលស់បានណា៎!!

Published Date: Thursday, May 16, 2019 05:16 PM

គ្មាន​អ្វីដែល​រាំងស្ទះ​ដល់​ចិត្ត​ស្រឡាញ់​របស់លោក​អ្នក​បាន​ទៀត​ទេ ចំពោះ​អតិថិជន​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ iPhone XS Max, XS និង XR យកទៅ​ប្រើ ពេលនេ...

ទិញ iPhone មានការធានា នឹងមានឱកាសឈ្នះរង្វាន់លើសការរំពឹងទុកពីហាង សុខ លី

Published Date: Friday, May 10, 2019 12:12 PM

ពិសេស​ទៀតហើយ សម្រាប់​អ​ថិ​ជន​ទាំងអស់​ចំពោះ​ការទិញ​ទូរស័ព្ទ iPhone ដែលមាន​ការធានា ត្រឹមត្រូវ​ក្រុមហ៊ុន Falcon ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់...

ស្មាតហ្វូនធុនមធ្យម Pixel 3a និង Pixel 3a XL របស់ Google ចេញជាផ្លូវការហើយ

Published Date: Wednesday, May 8, 2019 03:10 PM

ដូចព័ត៌មានដែលចុះផ្សាយគ្មានខុស ពេលនេះទូរស័ព្ទតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ចំនួនពីរ​ស៊េរី​ដែលស្ថិតក្នុងត្រកូល Pixel គឺ Pixel 3a និង Pixel 3a XL បា...