ក្រុមហ៊ុន Sony បើកឲ្យ Pre-Order ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន

Published Date: Monday, March 12, 2018 04:57 PM

ទើបតែ​បង្ហាញខ្លួន​កាលពី​ខែ​មុន ទូរស័ព្ទ Xperia XZ2 និង XZ2 Compact ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Sony ដាក់​ឲ្យ​ធ្វើការ Pre-Order ហើយ​នៅ​ទីផ្សារ​អឹ​រ៉ុ​ប។

សម្រាប់​តម្លៃ និង​កាលបរិច្ឆេទ​នៃ​ការដាក់​លក់​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​អាស្រ័យទៅលើ​ទីតាំង​របស់លោក​អ្នក ដូចនេះ ប្រសិនបើ​លោកអ្នក​ទិញ​ស្មា​ត​ហ្វូ​ន Xperia XZ2 នៅក្នុង​ចក្រភព​អង់គ្លេស​នោះ ស្មា​ត​ហ្វូ​ន​នេះ នឹងមាន​តម្លៃថោក​ជាង £699។ នៅលើ​គេ​ទំព័រ​បស់ Amazon ស្មា​ត​ហ្វូ​ន​នេះ នឹងដាក់​លក់​នៅ​ថ្ងៃទី 5 ខែមេសា ហើយ​អ្នក​ត្រូវ​រង់ចាំ​រយៈពេល 1 ខែ​ទៀត។ ម្យ៉ាងវិញទៀត ស្មា​ត​ហ្វូ​ន Xperia XZ2 Compact នឹង​ដាក់លក់​នៅក្នុង​តម្លៃ​ត្រឹមតែ £529 ហើយ​ស្មា​ត​ហ្វូ​ន​នេះ អាច​នឹង​ដាក់លក់​នៅលើ​ទីផ្សារ​នៅ​ថ្ងៃទី 5 ខែមេសា​ខាងមុខនេះ​ផងដែរ។ កាល​លក់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​តម្លៃ​ដូចគ្នា ទាំង​ស៊ី​មួយ និង ស៊ីម​ពីរ។

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Xperia XZ2 អា​ចរក​ទិញ​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ជាច្រើន​ទៀតផង​ដែរ ដូចជា​ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អ៊ីតាលី​នៅក្នុង​តម្លៃ €799 ខណៈពេលដែល​ស្មា​ត​ហ្វូ​ន Xperia XZ2 Compact គឺ​ដាក់លក់​នៅក្នុង​តម្លៃ €599 ។ ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​អាច​នឹង​មកដល់​ប្រទេស​ជាច្រើន​នៅក្នុង​កាលបរិច្ឆេទ​ដូចគ្នា​ទៅនឹង​ចក្រភព​អង់គ្លេស​ ហើយសម្រាប់ទីផ្សារកម្ពុជា យើងក៏អាចមានឆាប់ៗនេះដែរ៕

 

You May Read

Motorola P30 ៖ ពូកែលគ្មានអ្នកគាំទ្រ Copy មួយឲ្យដូចមើល!

Published Date: Friday, August 17, 2018 09:22 AM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola បានធ្វើឲ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុមហ៊ុន​ល្បី​មិន​ដែលចេះចម្លងម៉ូតមួយនេះ ធ្វើការផ្លាស់ប្ដូរគ...

ដឹងអ្វីខ្លះពីប៊ិក S-Pen ថ្មីរបស់ Note 9 ?

Published Date: Wednesday, August 15, 2018 05:11 PM

ថ្មីៗនេះ ក្រុមហ៊ុន Samsung ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទ Galaxy Note 9 ដែលមានរូបរាងស្អាត សមត្ថភាពខ្លាំង ហើយអ្វីដែលពិសេសជាងនេះទៅទៀ...

តោះ! តោះ! អាច Order បានហើយទាំង Nova 3 និង Nova 3i តម្លៃល្អ ថែមកាដូរច្រើនសន្ធឹក

Published Date: Wednesday, August 15, 2018 12:17 PM

តោះ! តោះ! អតិថិជនទាំងអស់គ្នាដែលកំពុងរង់ចាំការមកដល់របស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទូរស័ព្ទ Nova 3 និង Nova 3i ពេលនេះ អាចធ្វើ​ការ​កុម្ម៉...