ក្រៅពី Samsung នៅមានក្រុមហ៊ុនមួយទៀត ក៏ត្រៀមប្រកាសស្មាតហ្វូនអាចបត់អេក្រង់បានដែរ

Published Date: Monday, November 5, 2018 10:15 PM

បន្ទាប់ពី​ក្រុមហ៊ុន Samsung ប្រកាស​ត្រៀម​បញ្ចេញ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន ពេលនេះ​បងប្អូន​រួម​សាច់​បង្កើត​មកពី​កូរ៉េ LG ក៏បាន​ប្រកាសថា​ខ្លួន​ក៏មាន​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ត្រៀម​ចេញ​ក្នុង​ព្រឹត្តិការណ៍ CES 2019 ដែរ។

តាមរយៈ​សេចក្ដីរាយការណ៍​មួយ​បាន​អះអាងថា LG ក៏ដូចជា Samsung ដែល គឺ​ត្រៀម​បង្ហាញ​អាវុធ​ថ្មី​របស់ខ្លួន​ជាមួយ​ស្មា​ត​ហ្វូ​ន​បត់​បាន​ដូច​សៀវភៅ​នៅ​ដើមឆ្នាំ ២០១៩ ខាងមុខ។ បើ​ផ្អែក​តាម​ការ​បង្ហោះ​សារ Twitter ដោយ​គណនី Evan Blass អះអាងថា LG កំពុង​ត្រៀមខ្លួន​បង្ហាញ​ស្មា​ត​ហ្វូ​ន​មានការ​បដិវត្ត​ខ្ពស់​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា CES 2019។

យោង​លើ​ប៉ាតង់​ចុះបញ្ជី និង​ការទទួលស្គាល់​ដោយ​ការិយាល័យ​ប៉ាតង់ និង​ម៉ាក​យីហោ​អាមេរិក​ក្នុង​ឆ្នាំ២០១៧ គេ​អាច​រំពឹងទុក​ថា ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មីឆាប់ៗនឹង​អាច​ពត់​បត់​ផ្ដេក​បាន ទំនង​ដូច​ចចាមអារ៉ាម និង​រូប​គំរូ Foldable Galaxy ក៏​ថា​បាន។

តាមរយៈ​ដំណឹង​ចចាមអារ៉ាម​ឲ្យ​ដឹងថា LG មាន​គម្រោង​ផ្គត់ផ្គង់​ដល់ Lenovo និង Dell ទៅលើ​បន្ទះ foldable OLED សម្រាប់​ផលិត​ថេ​ប្លេ​ត​បត់​បាន (flexible tablet) ថែមទៀត តែ​នឹង​ប្រឈម​បញ្ហា​បច្ចេកទេស​ជាជាង​ផលិត​បន្ទះ​អេក្រង់​តូច​សម្រាប់​ស្មា​ត​ហ្វូ​ន៕

 

You May Read

បានសាកប្រើកម្មវិធី FaceApp នេះហើយនៅ? សប្បាយលេងណាស់!

Published Date: Friday, July 19, 2019 02:04 PM

ការពិតទៅកម្មវិធី FaceApp នេះ បានចេញយូរហើយ ប៉ុន្តែថ្មីៗនេះ វាបានផ្ទុះម្ដងទៀត ខណៈការ Update មួយចំនួនអាចឲ្យយើង​កែប្រែ​ផ្ទៃមុខ​ពី​ចាស់​ទៅ​ក្មេង ឬ​ពី​ក្...

កប់អស់អីនិយាយ សូម្បីតែក្នុងទឹកក៏នៅតែអាចស្ដាប់ចម្រៀងបានដែរ

Published Date: Friday, July 19, 2019 11:25 AM

និយាយពីបច្ចេកវិទ្យាការពារជម្រាបទឹក Sony អាចនិយាយបានថា ជាក្រុមហ៊ុននាំមុនគេ ហើយ​លើក​នេះ ក៏នាំមុនគេផងដែរ ក្រោយក្រុមហ៊ុនជប៉ុនមូយនេះ ដាក់ចេញកាស Bluetoot...

Nokia 2.2 តូច ប៉ុន្តែខ្លឹម តម្លៃត្រឹមតែ 127 ដុល្លារ មានអ្វីត្រូវស្ទាក់ស្ទើរចិត្ត!

Published Date: Thursday, July 18, 2019 01:41 PM

សម្រាប់អតិថិជនដែលចង់បានទូរស័ព្ទ Nokia តម្លៃទាប ប៉ុន្តែមានសមត្ថភាពដំណើរគួរសមពេលនេះ អាចពិចារណាជាមួយនឹងទូរស័ព្ទ Nokia 2.2 បាន ខណៈតម្លៃវាត្រឹមតែ 127 ដុ...