ខ្លាំង! Sharp ទើបដាក់ចេញស្មាតហ្វូន AQUOS zero2 មាន Refresh Rate ដល់ 240Hz

Published Date: Wednesday, October 9, 2019 01:15 PM

ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​ជប៉ុន Sharp បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​បំពាក់​អេក្រង់​កម្រិត​ខ្ពស់​ប្រភេទ OLED ទំហំ 6.4 អ៊ី​ញ​ដោយមាន Refresh Rate រហូតដល់ 240Hz ពិសេស​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេមធំ។

អេក្រង់​របស់ AQUOS zero2 អាច​បង្ហាញ​រូបភាព​កម្រិត FHD+ បែប​តំណក់ទឹក ជាមួយ​កាមេរ៉ា​មុខ​ទំហំ 8MP ហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ដោះ​សោ​ក្រោម​អេក្រង់។ ដោយឡែក​កាមេរ៉ា​ក្រោយ​ភ្លោះ​មាន​ទំហំ 12 MP F/1.7 និង​មួយទៀត​មាន​ទំហំ 20MP F/2.4 ប្រភេទ ultrawide angle ជា​កាមេរ៉ា​ទី 2។

AQUOS zero2 ក៏បាន​បំពាក់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 855 មាន RAM 8GB និង​ទំហំ​ផ្ទុក 256GB ប្រភេទ UFS 3.0 ហើយ​មាន​ថាមពល​ថ្ម 3,130 mAh ។ ចំពោះ​តម្លៃ​មិនទាន់​ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់​នៅឡើយ​ទេ រង់ចាំរ​ហូ​ដល់​ខែធ្នូ​ទើប​ដឹង៕

You May Read

Wow! កក់ទុក iPhone 11/11 Pro / 11 Pro Max ថែមកាដូរជូនរហូត 5 មុខ

Published Date: Sunday, October 13, 2019 01:39 PM

ពេលនេះអូនភ្នែក 2 និងអូនភ្នែក 3 ទូរស័ព្ទ iPhone 11/ 11 Pro / 11 Pro Max ផ្លូវការ​ដែលមាន​ការធានា​ត្រឹមត្រូវពីក្រុមហ៊ុនបើកឲ្យធ្វើការកក់ទុកហើយ ជាមួយនឹង...

Sony ដាក់ចេញស្មាតហ្វូន Xperia 8 មានតម្លៃខ្លួន ថ្លៃហួសសមត្ថភាព

Published Date: Thursday, October 10, 2019 02:39 PM

ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន Sony បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម Xperia 8 បំពាក់​អេក្រង់​ខ្នាត​កុន 21:9 ទំហំ 6 អ៊ីង មាន...

Motorola បញ្ចេញស្មាតហ្វូនមានកាមេរ៉ាមុខលោតឡើងជាលើកដំបូង

Published Date: Thursday, October 10, 2019 11:43 AM

ដើម្បីចង់បានស្មាតហ្វូនមានអេក្រង់ពេញផ្ទៃខាងមុខដូចគេ​ ទីបំផុតពេលនេះ ក្រុមហ៊ុន Motorola បាន​សម្រេច​ព្រម​ចូលបក្សកាមេរ៉ាបែបលោតចេញដូចគេដែរហើយ ដោយកាមេរ៉ាម...