គិតអ្វីទៀត! Pre-Order ស្មាតហ្វូន OPPO Reno ថែមកាដូរកប់ៗតែម្ដង់!

Published Date: Monday, June 10, 2019 10:49 PM

អ្វីដែល​អតិថិជន​ទាំងអស់​រង់ចាំ​បានមក​ដល់​ហើយ! ទូរស័ព្ទ OPPO Reno Series ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល​បំពាក់​នូវ​មុខងារ 60X Digital Zoom ពេលនេះ​លោកអ្នក​អាចធ្វើ​ការ Pre-Order បាន​នៅ​ហាង​សុខ លី ទាំង 3 សាខា ជាមួយនឹង​ការ​ថែម​កាដូរ​ជាច្រើន។

OPPO Reno Series គឺជា​ស្មា​ត​ហ្វូ​ន​កំពុងតែ​ធ្វើ​ឲ្យ​មាន​ភាព​កក្រើក​ខ្លាំង​ទាំំ​ង​នៅ​តំបន់​អាស៊ី នៅ​ប្រទេស​ចិន និង នៅ​តំបន់​អ៊ឺរ៉ុប ដោយសារតែ​ស្មា​ត​ហ្វូ​ន​នេះ បាន​បំពាក់​នូវ​បច្ចេកវិទ្យា 60X Digital Zoom ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ ដែល​ក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែ​បាន​ឆក់យក បេះដូង​ក្រុម​ជំនាញ​អ្នក​ថតរូប ឬ Professional Photographers ល្បីៗជាច្រើន​នៅលើ​ពិភពលោក មក​ចាប់អារម្មណ៍​លើ​ម៉ូ​ឌែ​ល​នេះ​ផងដែរ។ ស្មា​ត​ហ្វូ​ន Reno ថ្មី​នេះ គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​ថតរូប​ដូច Camera 4K បាន​ទាំង​រូប​សន្លឹក និង រូបភាព​វីដេអូ ព្រមទាំង​អាចមាន​សមត្ថភាព​ផលិត​ឯកសារ​តូចធំ​យ៉ាង​ងាយស្រួល​ថែម​ទៀតផង។

OPPO Reno 10X Hybrid Zoom ត្រួវបាន​ក្រុមហ៊ុន​នាំមក​ចំនួន ពីរ​ពណ៌​គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ា​ក្រោយ​ទំហំ 48MP+13MP, ដែលមាន​លក្ខណៈ​ដូចជា​បំពាក់ Len កាមេរ៉ា3 គ្រាប់​នៅ​ផ្នែក​ខាងក្រោយ ដូចជា​បំពាក់ Len នៅលើ​កាមេរ៉ា​ទំហំ 48MP ជា​កាមេរ៉ា​គោល+ 13MP ជា​កាមេរ៉ា​ប្រភេទ Telephoto រួម​នឹង​គ្រាប់​ទី 3 មាន​ទំហំ 8MP សម្រាប់​ជំនួយ​លើ​ការថតរូប​ជា​លក្ខណៈ​Ultra-Wide Angle បន្ថែមទៀត ដែក​ជា​នេះ​គឺជា Len ប្រភេទ Periscope អាចធ្វើ​ការ Zoom បាន​ដល់​ទៅ​កម្រិត 10 ដង និង 60ដង។ នៅលើ​កែវ​ឡេ​ន​នេះ ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​រំ​ញ័រ​បាន​ផងដែរ។ កែវ​ឡែ​ន​នេះ អាចធ្វើ​ឲ្យ​រូបភាព​នៅតែ​រក្សា​លក្ខណៈ​ច្បាស់​ល្អ ដោយ​កាន់តែ Zoom កាន់តែច្បាស់ ដូច្នេះ​លោកអ្នក កាន់តែ​លែងមាន​បញ្ហា​ទៀតហើយ​លើ​ការ Zoom លើ​ច្ចេក​វិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ទៀតហើយ។

ស្មា​ត​ហ្វូ​ន Reno ត្រូវបាន​ក្រុមហ៊ុន​តំ​ឡើងមក​ជាមួយ​អេក្រង់​ប្រភេទ AMOLED capacitive touchscreen មាន​ទំហំ 6.6 អ៊ីង​មាន​កម្រិត​ភាពច្បាស់ 1080×2340 pixels, 19.5:9 ratio និង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 6 ដែល​រឹងមាំ​បំផុត​ក្នុងការ​ប្រើប្រាស់។ ដូចនេះ ប្រសិនបើ​មានការ​ធ្លាក់​ជ្រុះ​អ្វី​នោះ វា​មិន​ងាយ​បែក​នោះទេ។និយាយ​ពី​កាមេរ៉ា​មុខ​វិញ គឺមាន​ការ​រចនា​ឡើងជា​រាង​ប​ញ្ឈិ​ត តាម​ទំរង់​ត្របក​ផ្កាឈូក Opera House នៅ​ប្រទេស​អូស្ត្រាលី​ទំហំ 16 MP ដែលមាន​សមត្ថភាព​អាច​ថត​បាន​ច្បាស់ និង​អាច​ប្រើប្រាស់​វ​បាន​រហូតដល់​ទៅ 200.000 ដង ដោយ​គ្នា​បញ្ហា​អ្វី​ឡើយ។ ស្មា​ត​ហ្វូ​ន Reno ថ្មី​នេះ មាន​ថ្ម​ទំហំ 4065 mAh អម​មក​ជាមួយនិង​បច្ចេកវិទ្យា Flash Charge VOOC 3.0 អាច​សាក​ថ្ម​បាន​លឿន និង​អាច​ប្រើប្រាស់​បានយូរ​ជាង​មុន។ ក្រឡក​ទៅ​មើល​កម្លាំង​ម៉ាស៊ីន​នោះ ឃើញថា ស្មា​ត​ហ្វូ​ន​នេះ មាន​បំពាក់​នូវ​រ៉េ​ម​ទំហំ 8GB និង​មេម៉ូរី​ទំហំ 256GB ជាមួយគ្នានេះ ក្រុមហ៊ុន OPPO ក៏បាន​នឹង​កំពុងដំណើរការ​បច្ចេក​វិទ្យា 5G លើ​ស៊េរី​ទូរស័ព្ទ Reno មាន​ដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ។

សម្រាប់​អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​ហាង សុខ លី ទាំង 3 ទីតាំង ដោយ​ហាង៖ សុខលី (សាខា ផ្សារ​ថ្មី)៖ ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​Tel: 023 216 725/023 216 726 | ទីតាំង:   https://goo.gl/YAEynk   សុខលី (សាខា កម្ពុជា​ក្រោម)៖ ផ្ទះ​លេខ 395Eo ផ្លូវ កម្ពុជា​ក្រោម កែង 122 សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី ភ្នំពេញ​Tel: 092 111 168 | ទីតាំង:   https://goo.gl/MNF65v    សុខលី (សាខា កាំ​កូ)៖ ផ្ទះ​លេខ 405 ផ្លូវ 598 សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​Tel: 093 911 166 | ទីតាំង:   https://goo.gl/rzQbUi  ៕

 

You May Read

ឆ្នាំនេះ Google នឹងបំពាក់ Ram រហូត 8GB លើ Pixel 4 XL

Published Date: Monday, September 16, 2019 11:33 PM

បើតាមការគ្រោងទុក Google នឹងធ្វើការដាក់ចេញស្មាតហ្វូនប្រចាំត្រកូលរបស់ខ្លួននៅក្នុង​ខែតុលា ខាងមុខនេះ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាចបំពាក់ ...

OnePlus នឹងធ្វើព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន 7T series ទីក្រុងឡុងដ៍

Published Date: Monday, September 16, 2019 11:05 PM

តាមរយៈវីដេអូខ្លី និងលិខិតអញ្ជើញដែលត្រូវបានគេចែកចាយពេញអ៊ីធើណែតបានបញ្ជាក់ថា ក្រុមហ៊ុន OnePlus បានជ្រើសយកទីក្រុងឡុងដ៍សម្រាប់ជាកន្លែងប្រកាសសម្ពោធស្មាតហ...

vivo បញ្ចេញស្មាតហ្វូន NEX 3 5G មានអេក្រង់ស្ទើតែគ្មានគែម

Published Date: Monday, September 16, 2019 10:44 PM

ក្រោយបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើន ពេលនេះក្រុមហ៊ុន vivo បានប្រកាសជាផ្លូវហើយនូវទូរស័ព្ទ vivo NEX 5G ដែលជាស្មាតហ្វូនមានផ្ទៃអេក្រង់លាតពេញស្ទើតែគ្មា...