គំរូទូរស័ព្ទឆ្លាតអេក្រង់បត់របស់ Huawei ត្រូវគេមើលឃើញថា មានទម្រង់ដូច Galaxy Z Fold2

Published Date: Monday, September 28, 2020 10:50 PM

យើងបានឃើញប៉ាតង់ថ្មីមួយទៀតរបស់ Huawei ដែលបង្ហាញពីការរចនារូបរាង នៃទូរសព្ទឆ្លាតអេក្រង់បត់ ម៉ូឌែលថ្មីរបស់គេ ហើយអ្វីដែលគួរឲ្យកត់សម្កាល់ យើងឃើញថា ទូរសព្ទឆ្លាតអេក្រង់បត់ ដែល Huawei ព្រាងទុកជាគំរូនោះ មានលក្ខណៈស្រដៀងគ្នាច្រើននឹង Galaxy Z Fold 2 របស់ Samsung ដែរ។

មិនខុសទេ បើតាមរូបភាពនៅក្នុងប៉ាតង់ដែល Huawei ទើបតែចុះកាលពីពេលថ្មីៗនេះ យើងឃើញថា ទូរសព្ទឆ្លាតអេក្រង់បត់របស់គេ គឺមានការរចនាស្ទាយបត់ចូលក្នុង របៀបជាការបិទ ឬបើកសៀវភៅដូច Galaxy Z Fold 2 ដែរ ប៉ុន្តែយើងមិនឃើញមានកាមេរ៉ា នៅលើបន្ទះអេក្រង់ធំនេះឡើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងមានអេក្រង់លាតធំ ប្រហាក់ប្រហែលនឹងទូរសព្ទឆ្លាតធម្មតាមួយទៀត នៅខាងក្រៅ ថែមទាំងមានប្រើប្រាស់លេនទំលុះអេក្រង់ នៅលើខាងលើផ្នែកខាងឆ្វេងទៀតផង។ នៅខ្នងក្រោយរបស់វា យើងឃើញមានកញ្ចប់កាមេរ៉ារាងចតុកោណបញ្ឈរមួយ ស្រដៀងគ្នានឹង Huawei P40 Pro+ ហើយអ្វីដែលកាន់តែដូចនោះ គឺវាក៏មានភ្ជាប់មកជាមួយលេន Periscope ដែរ។

យ៉ាងណាក៏ដោយ សម្រាប់ស៊ុមជុំវិញតួខ្លួននោះវិញ យើងឃើញថា គេបានរចនាមកមិនស្មើគ្នានោះទេ ដោយផ្ទៃម្ខាងដែលមានកាមេរ៉ានោះ គឺមានកម្រាស់ក្រាស់ រីឯម្ខាងទៀតមានកម្រាស់ស្តើង លើសពីនេះ យើងក៏ឃើញមានរន្ធ Speaker នៅខាងលើ ក៏ដូចជាមានប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃនៅខាងកៀនតួខ្លួន។

គួរបញ្ជាក់ដែរថា រូបរាងទូរសព្ទឆ្លាតអេក្រង់បត់ខាងលើនេះ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជា Huawei Mate X2 តែម្ដង ហើយបើសិនជាដូច្នេះមែន អាចនិយាយបានថា Huawei បានផ្លាស់ប្តូរការគិតស្ទើរទាំងស្រុង ព្រោះការឌីហ្សាញខាងលើនោះ គឺមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង បើធៀបនឹង Huawei Mate X កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ខាងលើនេះ គ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ហេតុនេះគឺមិនអាចប្រាកដបានទេថា Huawei នឹងធ្វើតាមប៉ាតង់នោះ ឬអត់ ព្រោះថាជាក់ស្ដែង គេអាចគ្រាន់តែធ្វើការឌីហ្សាញព្រាងទុកសិន ហើយគេក៏អាចនឹងផ្លាស់ប្តូរវិញគ្រប់ពេល នៅពេលណា ដែលមានគំនិតថ្មីផ្សេងទៀត។

You May Read

បែកធ្លាយរូបភាពថ្មី បង្ហាញថា Samsung ក៏នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ដែរ

Published Date: Wednesday, January 13, 2021 02:29 PM

តាមរយៈប្រភពល្បីៗ ក៏ដូចជារបាយការណ៍ជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញថា Galaxy S21 Series អាចនឹងក្លាយទៅជាត្រកូលទូរសព្ទដំបូងគេរបស់ Samsung ដែលនឹងមិនភ្...

ZTE ស្មាតហ្វូនថ្មីជាមួយជម្រើសពណ៌លឿងស្រស់ឆើតឆាយត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់

Published Date: Tuesday, January 12, 2021 04:06 PM

កាលពីខែកញ្ញាឆ្នាំមុននេះ ក្រុមហ៊ុនទូរស័ព្ទ ZTE បានបង្ហាញនូវទូរស័ព្ទឆ្លាតវៃម៉ូដែល Axon20 5G រួចមកហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវម៉ូដែលពណ៌លឿងថ...

ចេញមកហើយ! អាចកក់ទុកបាន ជាមួយការថែមកាដូកប់ៗតែម្ដង

Published Date: Tuesday, January 12, 2021 03:46 PM

ថ្មីកប់ទៀតហើយសម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ OPPO ជាមួយទូរស័ព្ទស៊េរីថ្មី OPPO Reno 5 ដែលមានសមត្ថភាពខ្លាំង កាមេរ៉ាឡូយ និងមានថែមជូនកាដូច្រើនសន្ធឹកសម្...