ចង់ឲ្យ Memory ទូរស៍ព្ទ iPhone/iPad ទំនេរច្រើន អាចសាកវិធីនេះបាន!

Published Date: Saturday, January 6, 2018 02:27 PM

សម្រាប់អតិថិជន កំពុងប្រើប្រាស់ទូរស័ព្ទ iPhone/iPad បើសិនជា ដែលមានបញ្ហាផ្ទៃទំនេរ Memory កាន់តែខើចទៅៗ វាអាចបណ្តាលមកពីកម្មវិធីខ្លះបានរក្សាទុកទិន្នន័យ បណ្តោះអាសន្ន (Cache) ច្រើនពេក។ ដើម្បីលុបចោល ទិន្នន័យបណ្តោះអាសន្នទាំងអស់នោះ៖

  1. ជាដំបូង សូមចោលទៅ Settings > General > Storage & iCloud Usage > Available ដើម្បីមើល ទំហំផ្ទៃទំនេរ ដែលនៅសល់។ ឧទាហរណ៍ បើនៅសល់ 500MB យើងត្រូវរកដោនឡូដ កម្មវិធី ឬហ្គេម ឥតគិតថ្លៃណា ដែលមានទំហំដោនឡូដ ធំជាងនេះ។ ក្នុងឧទាហរណ៍នេះ មានហ្គេម ឥតគិតថ្លៃមួយឈ្មោះ HearthStone: Hero of WarCraft ដែលមានទំហំដោនឡូដ 1.91 GB ហើយដែលធំជាងផ្ទៃទំនេរ របស់ ឧបករណ៍យើង។
  2. បន្ទាប់មក សូមចូលទៅ App Store > Search រួចវាយពាក្យថា HearthStone បន្ទាប់មក ចុច Get > Install។ រង់ចាំប៉ុន្មានវិនាទី ទំរាំ វាលោត ប្រែក្លាយ ប៊ូតុង Install ទៅជា អាយខន រូបបួនជ្រុង ដែលបញ្ជាក់ថា វា កំពុងធ្វើការដោនឡូដហើយ។ក្នុងខណៈនេះ ប្រព័ន្ធប្រតិបត្តិការណ៍ នឹងធ្វើការ សំអាត ឯកសារបណ្តោះអាសន្ន មិនបានការចោល មិនខាន សូមចុច ប៊ូតុងបួនជ្រុងនេះ ដើម្បីបញ្ឈប់ ការដោនឡូដ។
  3. ត្រឡប់មក Settings > General > Storage & iCloud Usage > Available នោះលោកអ្នក នឹងបានឃើញ ផ្ទៃទំនេរថាសរឹង មានការកើនឡើងមិនខាន៕

You May Read

អស្ចារ្យហួស! ល្បីថា Nokia ចង់បញ្ចេញលក់ស្មាតហ្វូនបំពាក់កាមេរ៉ាចំនួន 5 គ្រាប់

Published Date: Wednesday, January 24, 2018 12:01 AM

ក្រោយពេលក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានចេញលក់ទូរស័ព្ទបំពាក់កាមេរ៉ា ភ្លោះ ខ្លះ ក៏ឡើងដល់ 4 គ្រាប់ ងាកមកមើលក្រុមហ៊ុន Nokia ឯណោះវិញ ត្រូវបានគេចុះផ្សាយថា...

Microsoft ចេញលក់ Laptop ថ្មីមានតម្លៃតែ 189 ដុល្លារ

Published Date: Wednesday, January 24, 2018 12:00 AM

ខណៈដែលក្រុមហ៊ុន Microsoft ធ្លាប់ចេញលក់តែកុំព្យូទ័រ Laptop មានតម្លៃថ្លៃ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានសម្រេចចេញលក់ Laptop ធូរថ្លៃជា...

ស្អាតពេកហើយ! Meizu 15 Plus ស្មាតហ្វូនត្រៀមចេញលក់នៅខែកុម្ភៈ

Published Date: Tuesday, January 23, 2018 11:58 PM

ទើប​បាន​បង្ហាញ M6S កាលពី​សប្ដាហ៍​មុន ឥឡូវនេះ ក្រុមហ៊ុនស្មាតហ្វូនចិន បានប្រកាស់ត្រៀមបង្ហាញទូរស័ព្ទ​ថ្មី​ Meizu 15 Plus ​​​ក្នុង​ខែ​កុម្ភៈ ជាមួយ​រូបរ...