ចុម! ឡូយកប់ Pre-Order ទូរស័ព្ទ Huawei Y9 2019 មានឱកាសជួប IDOL និងកាដូពិសេសៗជាច្រើនទៀត

Published Date: Wednesday, July 10, 2019 12:48 PM

តោះ! អតិថិជនណាខ្លះ Fan ដាំខ្ទឹមរបស់ Huawei ពេលនេះ ក្រុមហ៊ុនយក្សចិននេះ បាន​បើក​ឲ្យ​ធ្វើ​ការ Pre-Order ស្មាតហ្វូនអេក្រង់លាទពេញផ្ទៃអេក្រង់ថ្មីជាលើកដំបូងរបស់ខ្លួនហើយ គឺទូរស័ព្ទ Hauwei Y9 2019 ហើយអ្វីដែលកាន់តែពិសេសលោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងអ្នកនាង ឱក សុគន្ធកញ្ញា និងលោកនីកូ រួមនឹងកាដូពិសេសបន្ថែមភ្លាមៗ។

អ្វី​ដែលជា​លក្ខណៈពិសេស​របស់​ម៉ូ​ដែល​នេះ គឺ​វា​ជា​ត្រកូល​ដំបូង​បំផុត​របស់ Huawei ដែលមាន​កាមេរ៉ា​មុខជា​ប្រភេទ Pop-up ទំហំ 16MP ច្បាស់​ត្រជាក់​ភ្នែក។ ចំណែក​អេក្រង់​ខាងមុខ​របស់​វា​វិញ​គឺ​ពេញ​ល្អ​តែម្ដង ជាមួយនឹង​ទំហំ 6.59អ៊ី​ញ លាត​ស្អាត, គ្មាន​ក្បាល​ឆក notch, គ្មាន​ប្រជ្រុយ ដែល​អំណោយផល​ចំពោះ​អតិថិជន​ចូលចិត្ត​ការលេង​ហ្គេម​កម្សាន្ដផ្សេង។

ផ្នែក​ខាងក្រោយ​របស់ Huawei Y9 2019 អម​មក​ជាមួយនឹង​កាមេរ៉ា 3 គ្រាប់ ប្រភេទ​លេន Ultra wide (16MP 8MP 2MP) ដែល​សាក​សម​បំផុត​សម្រាប​អ្នក​ដែល​ស្រឡាញ់​ការថតរូប។ សម្រាប់ Specs ខាងក្នុង​របស់​វា​មានដូចជា៖ Storage ផ្ទុក​ទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វា​មាន​រហូតដល់ ៣ពណ៌ ឱ្យ​ជ្រើសរើស​ដូចជា៖ ខ្មៅ (midnight black) បៃតង (emerald green) និង​ខៀវ (sapphire blue) ។

អតិថិជន​របស់ Huawei ក៏​អាច​កុម្ម៉ង់​ទុក​បាន​ជាមួយនឹង Huawei Y9 2019 ចាប់ពី​ថ្ងៃនេះដល់ 14 ខែកក្កដា ក្នុងតម្លៃ​ត្រឹមតែ 239 ដុល្លារ​អាមេរិក ដោយមាន FREE នាឡិកា​ឆ្លាត​វៃ Huawei Band 3e ដែលមាន​តម្លៃ​ស្មើនឹង 29 ដុល្លារ​អាមេរិក។

អតិថិជន​ទាំងអស់ អាច​អញ្ជើញ​មក​ហាង សុខ លី ទាំង 3 ទីតាំង ៖ សុខលី (សាខា ផ្សារ​ថ្មី)៖ ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​Tel: 023 216 725/023 216 726 | ទីតាំង:     https://goo.gl/YAEynk សុខលី (សាខា កម្ពុជា​ក្រោម)៖ ផ្ទះ​លេខ 395Eo ផ្លូវ កម្ពុជា​ក្រោម កែង 122 សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី ភ្នំពេញ​Tel: 092 111 168 | ទីតាំង:     https://goo.gl/MNF65v  សុខលី (សាខា កាំ​កូ)៖ ផ្ទះ​លេខ 405 ផ្លូវ 598 សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​Tel: 093 911 166 | ទីតាំង:     https://goo.gl/rzQbUi    ៕

You May Read

បានសាកប្រើកម្មវិធី FaceApp នេះហើយនៅ? សប្បាយលេងណាស់!

Published Date: Friday, July 19, 2019 02:04 PM

ការពិតទៅកម្មវិធី FaceApp នេះ បានចេញយូរហើយ ប៉ុន្តែថ្មីៗនេះ វាបានផ្ទុះម្ដងទៀត ខណៈការ Update មួយចំនួនអាចឲ្យយើង​កែប្រែ​ផ្ទៃមុខ​ពី​ចាស់​ទៅ​ក្មេង ឬ​ពី​ក្...

កប់អស់អីនិយាយ សូម្បីតែក្នុងទឹកក៏នៅតែអាចស្ដាប់ចម្រៀងបានដែរ

Published Date: Friday, July 19, 2019 11:25 AM

និយាយពីបច្ចេកវិទ្យាការពារជម្រាបទឹក Sony អាចនិយាយបានថា ជាក្រុមហ៊ុននាំមុនគេ ហើយ​លើក​នេះ ក៏នាំមុនគេផងដែរ ក្រោយក្រុមហ៊ុនជប៉ុនមូយនេះ ដាក់ចេញកាស Bluetoot...

Nokia 2.2 តូច ប៉ុន្តែខ្លឹម តម្លៃត្រឹមតែ 127 ដុល្លារ មានអ្វីត្រូវស្ទាក់ស្ទើរចិត្ត!

Published Date: Thursday, July 18, 2019 01:41 PM

សម្រាប់អតិថិជនដែលចង់បានទូរស័ព្ទ Nokia តម្លៃទាប ប៉ុន្តែមានសមត្ថភាពដំណើរគួរសមពេលនេះ អាចពិចារណាជាមួយនឹងទូរស័ព្ទ Nokia 2.2 បាន ខណៈតម្លៃវាត្រឹមតែ 127 ដុ...