ចេញពីហូឡង់ Xperia XZs ក៏មានដាក់ឱ្យ Pre-Order នៅចិនដែរ

Published Date: Thursday, March 16, 2017 08:47 PM

ទើបតែដាក់ឱ្យធ្វើការ Pre-Order នៅប្រទេសហូឡង់ក្នុងតម្លៃ 696.96 ដុល្លារ ពេលនេះទូរស័ព្ទស្មាតហ្វូន Sony Xperia XZs បានចាប់ផ្តើមវាយលុកក្នុងទីផ្សារប្រទេសចិនហើយ ដោយក្រុមហ៊ុនបានដាក់អោយកុម៉្មង់ទុកមុន ដែលមានតម្លៃ 4699 យ័ន (ប្រហែលជា 680 ដុល្លារ)។ ការ Pre-Order នេះ នឹងធ្វើឡើងនៅពាក់កណ្តាលខែមេសា ក្រោយហូឡង 2 អាទិត្យ ប៉ុន្តែមានតម្លៃជាងក្បែ 20 ដុល្លារ។

ក្រុមហ៊ុនបានញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ បានដាក់ឱ្យធ្វើការកម្មង់ទិញមុនរួចរាល់ហើយនៅទ្វីបអ៊ឺរ៉ុប ជាពិសេស​នៅ​ក្រុម​ហ៊ុន​ចែកចាយ Belsimpel មានមូលដ្ឋាននៅប្រទេសហូឡង់ ដែលមានតម្លៃ 649 អ៊ឺរ៉ូឯណោះ ដែលវានឹងត្រូវដាក់លក់ជាផ្លូវការនៅទីនោះនៅថ្ងៃទី 5 ខែមេសា។ សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏បានបញ្ជាក់ផងដែរថា តម្លៃរបស់​ស្មាត​ហ្វូន​ស៊េរីថ្មីនេះ អាចនឹងប្រហាក់ប្រហែលជា 700 ដុល្លារ។ រង់ចាំមើលថាតើ នៅពេលមកដល់ទីផ្សារកម្ពុជា វានឹងមានតម្លៃប៉ុន្មានដែរ?

 

 

You May Read

Xperia L1 ស្មាតហ្វូនធន់មធ្យម តម្លៃ 84 ម៉ឺនរៀល មានលក់ហើយ

Published Date: Wednesday, June 21, 2017 09:54 PM

ពិសេសទៀតហើយសម្រាប់អតិថិជនទាំងអស់ដែលនិយមគាំទ្រផលិតផលទូរស័ព្ទ Sony ដោយពេលនេះ ក្រុមហ៊ុនបាន​ធ្វើការ​នាំចូល​នូវ​ស្មាត​ហ្វូនធន់មធ្យម Sony Xperia L1 តម្លៃ...

OnePlus 5 បំពាក់កាមេរ៉ាភ្លោះបង្ហាញរូបរាងហើយ

Published Date: Wednesday, June 21, 2017 09:38 PM

ដូចព័ត៌មានដែលក្រុមកាងារយើងបានចុះផ្សាយកាលពីដើមខែ មិថុនា អំពីវត្តមានរបស់ទូរស័ព្ទ OnePlus 5 ដែលវានឹងត្រូវក្រុមហ៊ុនដាក់ចេញនូវរូបរាងថ្មី បំពាក់កាមេរ៉ាភ្...

Nokia បញ្ចេញឧបករណ៍ថ្មីប្លែក ក្រៅពីទូរស័ព្ទប្រើ Android

Published Date: Wednesday, June 21, 2017 09:35 PM

បន្ទាប់ពីដាក់ចេញនូវស្មាតហ្វូន 3 ម៉ូឌែល និងទូរស័ព្ទស៊េរីចាស់ Nokia 3310 ក្រុមហ៊ុនថ្មីឈរលើឈ្មោះចាស់មួយនេះ ក៏​បាន​ដាក់​ចេញ​នូវរបស់ប្រើថ្មីមួយទៀត ដែលមា...