ចេញមកហើយ! អាចកក់ទុកបាន ជាមួយការថែមកាដូកប់ៗតែម្ដង
Published Date: Tuesday, January 12, 2021 03:46 PMថ្មីកប់ទៀតហើយសម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ OPPO ជាមួយទូរស័ព្ទស៊េរីថ្មី OPPO Reno 5 ដែលមានសមត្ថភាពខ្លាំង កាមេរ៉ាឡូយ និងមានថែមជូនកាដូច្រើនសន្ធឹកសម្រាប់អ្នកដែលធ្វើការ Pre-Orderចាប់ពីថ្ងៃនេះ ដល់ថ្ងៃ 21 មករា 2021 នៅហាង សុខ លី ទាំងបីសាខា ។
កញ្ចប់កាដូមាន៖
– កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $45)
– ដបទឹក (តម្លៃ $10)
– Power Bank 10000 mAh (តម្លៃ $10)
– ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង 12 សប្តាហ៍។
OPPO Reno5 ម៉ូដែលថ្មីនេះ គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗធានាថាអេមអស្ចារ្យ ពិសេសជាមួយបច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលបំពាក់ជាមួយមុខងារថ្មីដែលមិនធ្លាប់មានពីមុនមករួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។
បើនិយាយពីកម្លាំងថ្ម OPPO Reno5 ត្រូវបានអ្នកជំនានញផលិតផលរបស់ OPPO បញ្ជាក់ថា គឺបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័សរហូតដល់ 50W ឯណ្ណោះ ដែលលោកអ្នកអាចបញ្ចូលថ្មប្រើពេលវេលាត្រឹមតែ 5 នាទីប៉ុន្តែអាចមើលវីដេអូម៉ាចុកភ្លែករហូតដល់ទៅ 3 ម៉ោង។ បើងាកទៅមើលកាមេរ៉ា OPPO Reno5 វិញឃើញថាទំហំកាន់តែធំ 64MP+44MP ថតរូបកាន់តែច្បាស់គ្រប់ស្ថិតភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ បើតាមការប្រកាសតម្លៃស្មាតហ្វូន OPPO Reno5 កាលពីយប់មិញថ្ងៃទី10 គឺមានតម្លៃ $369 ប៉ុណ្ណោះ អាចនិយាយបានថា គុណភាព និងមុខងារគឺលើសពីតម្លៃ។
You May Read
បែកធ្លាយរូបភាពថ្មី បង្ហាញថា Samsung ក៏នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ដែរ
Published Date: Wednesday, January 13, 2021 02:29 PMតាមរយៈប្រភពល្បីៗ ក៏ដូចជារបាយការណ៍ជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញថា Galaxy S21 Series អាចនឹងក្លាយទៅជាត្រកូលទូរសព្ទដំបូងគេរបស់ Samsung ដែលនឹងមិនភ្...
ZTE ស្មាតហ្វូនថ្មីជាមួយជម្រើសពណ៌លឿងស្រស់ឆើតឆាយត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់
Published Date: Tuesday, January 12, 2021 04:06 PMកាលពីខែកញ្ញាឆ្នាំមុននេះ ក្រុមហ៊ុនទូរស័ព្ទ ZTE បានបង្ហាញនូវទូរស័ព្ទឆ្លាតវៃម៉ូដែល Axon20 5G រួចមកហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវម៉ូដែលពណ៌លឿងថ...
បច្ចេកវិទ្យា 5G លើ iPhone 12 Series ម៉ូឌែលអាមេរិក (LL/A) លឿន ប៉ុន្តែអ្នកប្រើនៅខ្មែរមិនគួរប្រថុយ
Published Date: Thursday, December 31, 2020 01:57 PMកាលពីថ្ងៃបើកសម្ពោធទូរស័ព្ទ iPhone 12 Series ក្រុមហ៊ុន Apple បានប្រកាសថាស្មាតហ្វូនរបស់ខ្លួនបានបំពាក់នូវបច្ចេកវិទ្យា 5G ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ...