ចេញហើយស្មាតហ្វូន Pixel ស៊េរីថ្មីរបស់ Google មានអេក្រង់ធំ និងមាន Wireless Charge
Published Date: Thursday, October 11, 2018 09:41 AMទីបំផុតស្មាតហ្វូន Google Pixel 3 និង 3 XL ចេញផ្លូវការ អេក្រង់ធំជាងមុន មាន Wireless Charge និងកាស Pixel buds ក្រោយពីមានចចាមអារ៉ាមជាច្រើនកាលពេលកន្លងមក។
Google Pixel 3 មានអេក្រង់ 5,5 អ៊ីញកម្រិត FHD+ (2160×1080)px ជាមួយសមាមាត្រ 18:9 ចំណែក Pixel 3 XL វិញមានអេក្រង់ 6,3 អ៊ីញកម្រិត QHD+ (2960×1440)px ហើយទាំងពីរម៉ូដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 845 ដូចគ្នា និងមាន RAM 4GB ហើយជម្រើសអង្គចងចាំ 64GB និង 128GB ដូចគ្នា។
ស្មាតហ្វូនត្រកូល Pixel ជំនាន់ 3 នេះ បំពាក់កាមេរ៉ាក្រោយទំហំ 12MP ហើយមានកាមេរ៉ាភ្លោះនៅខាងមុខ ទំហំ 8MP ទាំងពីរ សម្រាប់ថតរូប selfie និងខលវីដេអូ។ Pixel 3 និង Pixel 3 XL ជាស្មាតហ្វូនល្អបំផុតរបស់ Google ដែលមានបច្ចេកវិទ្យា AI ផ្ដល់អត្ថប្រយោជន៍ និងបទពិសោធន៍ឆ្លាតវៃក្នុងការប្រើប្រាស់។ អ្នកអាចស្វែងយល់លក្ខណៈសម្បត្តិលំអិតនៅលើស្មាតហ្វូនកំពូល Pixel 3 ទាំងពីរម៉ូដែលនៅលើគេហទំព័រផ្លូវការរបស់ Google ដោយចុចលើតំណភ្ជាប់ខាងក្រោម។ សម្រាប់តម្លៃ Pixel 3 ចាប់ពី 799 ដុល្លារ ហើយ Pixel 3 XL តម្លៃចាប់ពី 899 ដុល្លារ៕
You May Read
ស្រឡាញ់ទម្លាក់លេខៗ Redmi note 7 ជិតមកដល់ហើយ អាច Pre-Order បានតម្លៃឡើងកប់ៗហ្មង
Published Date: Monday, February 18, 2019 11:37 PMតោះៗ ស្រឡាញ់ទម្លាក់លេខៗ ព្រោះថាទូរស័ព្ទមានរូបរាងមហាស្អាត សមត្ថភាពខ្លាំង រីឯតម្លៃមហាសែនធូថ្លៃ Redmi note 7 ជិតមកដល់ហាង សុខ លី យើងខ្ញុំ...
Wow! មិនមែនលំៗទេ បញ្ចុះតម្លៃសុទ្ធតែ 50% ឯណោះ នៅចាំអ្វីទៀត!!
Published Date: Monday, February 18, 2019 11:15 PMWow! Wow! ឱកាសដ៏កម្រ និងពិសេសពីហាង សុខ លី មកដល់ទៀតហើយ សម្រាប់អតិថិជនទាំងអស់គ្នាសម្រាប់ចុងខែកុម្ភៈ ឆ្នាំ 2019 នេះជាមួយនឹងការលក់បញ្ចុះតម្លៃលាងឃ...
OPPO R17 Pro នៅតែជាជម្រើសល្អសម្រាប់អ្នកប្រើប្រាស់
Published Date: Monday, February 18, 2019 04:05 PMគិតមកដល់ពេលនេះ OPPO R17 Pro បានចេញលក់មួយរយៈធំហើយ ប៉ុន្តែប្រជាប្រិយភាព និងសមត្ថភាពស្មាតហ្វូននេះ នៅតែខ្លាំងបើប្រៀបធៀបនឹងគូប្រជែងផ្សេងៗ ជាពិសេសផ្នែក...