ចេញហើយ iPhone 11 មាន 3 ស៊េរី ស្រឡាញ់មួយ ចាំទិញមួយហ្នឹង ខណៈមានលក្ខណៈសម្បត្តិថ្មីច្រើនណាស់

Published Date: Wednesday, September 11, 2019 10:24 AM

ទីបំផុត iPhone ស៊េរីថ្មីត្រូវបានក្រុមហ៊ុន Apple ធ្វើការបង្ហាញហើយកាលពីយប់មិញ ដោយមាន 3 ស៊េរី ដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ផ្ដល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់ ជាមួយ​នឹង​ការ​បំពាក់​កាមេរ៉ាបែបមុំចង្ក្រាន។

ទូរស័ព្ទ iPhone 11 Series មានរាង និងលក្ខណៈស្ទើដូចគ្នាទៅនឹងជំនាន់ពីមុន ពិសេសផ្ទៃអេក្រង់លាតពេញ បែបថ្ងាសឆកដដែល ប៉ុន្ដែផ្នែកកាមេរ៉ាខាងក្រោយ មានការផ្លាស់ប្ដូរច្រើន ទាំងរូបរាងរបស់វា និង​បាន​បន្ថែម​កាមេរ៉ា រហូតដល់ទៅ 3 គ្រាប់តែម្ដង។

សម្រាប់ស៊េរីឆ្នាំនេះ iPhone 11 Pro មានអេក្រង់ទំហំ 5.8 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត 2436 x 1125 ភិចសែល និងមានដង់ស៊ីតេ 458ppi ចំណែកម៉ូឌែល iPhone 11 Pro Max វិញនោះ គឺមានទំហំធំជាងដល់ទៅ 6.5 អ៊ីញ ជាប្រភេទ OLED ដែលអាចបង្ហាញរូបភាព ក្នុងកម្រិត 2688 x 1242 ភិចសែល និងមានដង់ស៊ីតេ 458ppi ហើយវាទាំង 2 ក៏ Support ជាមួយ HDR10 ផងដែរ។ យើងក៏ឃើញមានជម្រើសពណ៌ចំនួន 4 ដែលរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ខ្មៅ និងបន្ថែមមួយទៀត ពណ៌បៃតងងឹត។

ចូលមកដល់កាមេរ៉ា ជាចំណុចសំខាន់បំផុតធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនចំណាប់អារម្មណ៍ខ្លាំង ពិសេស មេរ៉ា​ខាង​មុខលើ iPhone 11 Pro និង iPhone 11 Pro Max ទំហំ 12MP ខណៈលើ iPhone XS មានទំហំ 7MP ដែលអាចថតវីដេអូកម្រិត 4K 60FPS ក្នុងថ្ងាសឆកដដែល។ ចំណែកឯកាមេរ៉ាខាងក្រោយ នៅតែរក្សាទំហំ 12MP ទាំង 3 គ្រាប់ ដោយកាមេរ៉ាដើមមានទំហំ 12MP កម្រិត Aperture f/1.8 (OIS) + លេនប្រភេទ Telephoto ទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) + លេនប្រភេទ Wide-Angle ទំហំ 12MP  កម្រិត Aperture f/2.4 (120 ដឺក្រេ) ផងដែរ។

ចំពោះកម្លាំងម៉ាស៊ីន iPhone 11 Pro និង iPhone 11 Pro Max បំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំង​ជា​ង​មុន ដោយ​ភ្ជាប់​មកជាមួយ បន្ទះឈីប A13 Bionic 7nm ជំនាន់ចុងក្រោយ និងមាន CPU ចំនួន 6 Cores និង GPU ចំនួន 4 Cores ហើយ ដែល Apple អះអាងថានឹងជួយបន្ថែមល្បឿនឲ្យលឿនជាងមុន 20% ហើយវាមានទំហំផ្ទុក 64GB, 256GB ដល់ 512GB ដូចស៊េរីឆ្នាំចាស់ដែរ។

ដោយឡែកថាមពលថ្ម iPhone 11 Pro មានទំហំ Li-Ion 3190 និង iPhone 11 Pro Max មានទំហំ Li-Ion 3500 mAh និង iPhone 11 មានទំហំ Li-Ion 3110 mAh។ iPhone 11 Pro នឹងអាចកាន់ថ្មបានយូរជាង iPhone XS ដល់ទៅ 4 ម៉ោង ហើយសម្រាប់ម៉ូឌែល iPhone 11 Pro Max អាចកាន់ថ្មបានយូរជាង iPhone XS Max ដល់ទៅ 5 ម៉ោងឯណោះ។ លើសពីនេះទៅទៀត iPhone ស៊េរីថ្មីៗទាំង 2 គាំទ្រទៅនឹង បច្ចេកវិទ្យា​សាកថ្មលឿន 18W ក្នុងប្រអប់ ដែលមានល្បឿនលឿនជាង 15W នៅ​លើ​ជំនាន់​ពីមុនៗមក ហើយលើកនេះ ជាខ្សែប្រភេទ Type-C ទៅ Lightning ព្រមទាំងភ្ជាប់មកជាមួយ បច្ចេកវិទ្យា​សាក​ថ្ម​ឥតខ្សែ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទងនឹងការចេញលក់ និងតម្លៃ ហាង សុខលី នឹងជម្រាបជូនតាមក្រោយ៕

You May Read

ឆ្នាំនេះ Google នឹងបំពាក់ Ram រហូត 8GB លើ Pixel 4 XL

Published Date: Monday, September 16, 2019 11:33 PM

បើតាមការគ្រោងទុក Google នឹងធ្វើការដាក់ចេញស្មាតហ្វូនប្រចាំត្រកូលរបស់ខ្លួននៅក្នុង​ខែតុលា ខាងមុខនេះ ហើយអ្វីដែលពិសេសសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនអាចបំពាក់ ...

OnePlus នឹងធ្វើព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន 7T series ទីក្រុងឡុងដ៍

Published Date: Monday, September 16, 2019 11:05 PM

តាមរយៈវីដេអូខ្លី និងលិខិតអញ្ជើញដែលត្រូវបានគេចែកចាយពេញអ៊ីធើណែតបានបញ្ជាក់ថា ក្រុមហ៊ុន OnePlus បានជ្រើសយកទីក្រុងឡុងដ៍សម្រាប់ជាកន្លែងប្រកាសសម្ពោធស្មាតហ...

vivo បញ្ចេញស្មាតហ្វូន NEX 3 5G មានអេក្រង់ស្ទើតែគ្មានគែម

Published Date: Monday, September 16, 2019 10:44 PM

ក្រោយបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើន ពេលនេះក្រុមហ៊ុន vivo បានប្រកាសជាផ្លូវហើយនូវទូរស័ព្ទ vivo NEX 5G ដែលជាស្មាតហ្វូនមានផ្ទៃអេក្រង់លាតពេញស្ទើតែគ្មា...