ចេញហើយ Nokia 6 ស៊េរីឆ្នាំ 2018 បំពាក់បច្ចេកវិទ្យាសំឡេង OZO

Published Date: Saturday, January 6, 2018 02:59 PM

ថ្មីទៀតហើយសម្រាប់ក្រុមហ៊ុន Nokia ក្រោយ​ពីបន្ទាប់​ពីបែក​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ក្រុមហ៊ុន HMD Global បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល Nokia 6 ជំនាន់ទី 2 ដោយ​ពាំនាំមកជាមួយបច្ចេកវិទ្យាសំឡេង OZO និងការបង្កើនសមត្ថភាពផ្នែក Hardware និង Software មួយចំនួនតូច។

Nokia 6 ស៊េរីឆ្នាំ 2018 នេះ ត្រូវបានផលិតឡើងដោយមិនខុសគ្នាប៉ុន្មានពីជំនាន់មុនរបស់វានោះទេ ដោយ​ក្រុម​ហ៊ុន​គ្រាន់តែផ្លាស់ប្តូរទីតាំងបន្ទះស្កេនក្រយៅដៃពីប៊ូតុង Home ទៅដាក់នៅខាងក្រោយ ក្រោមភ្នែកកាមេរ៉ា។ ម្យ៉ាង​ទៀត​ការ​ផ្លាស់ប្តូរនេះ គឺមិនមែនដើម្បីបន្សល់ចន្លោះសម្រាប់ពង្រីកទំហំអេក្រង់នោះដែរ ដោយវានៅតែរក្សាទំហំ 5.5 អ៊ីញ ខ្នាត 16:9 និងប្រើ RAM ទំហំ 4 GB កាមេរ៉ាមុខ/ក្រោយទំហំ 8/16 មេហ្គាភិចសែល ដូចជំនាន់មុនដដែល។ ក្រៅពីនេះ គឺ​វា​ប្រើ​ប្រា​ស់បន្ទះឈីប Snapdragon 630 ខ្ពស់ជាងម៉ូឌែលមុន ដែលប្រើ Snapdragon 430 ហើយអាចថតសំឡេង 3D ក្រោយជំនួយពីបច្ចេកវិទ្យា OZO Audio ថ្មី និងមានបន្ថែមមុខងារថតរូប Selfie ថ្មីមួយ។ ដោយឡែក ប្រព័ន្ធ Android នៅរក្សាត្រឹមជំនាន់ Nougat 7.1 បើទោះក្រុមហ៊ុនសន្យាពាំនាំ Android Oreoសម្រាប់​ផលិត​ផល​ស្មាត​ហ្វូន​របស់​ខ្លួន​យ៉ាង​ណាក៏ដោយ។

Nokia 6 ស៊េរី 2018 ចាប់ផ្តើមបើកទទួលការកម្ម៉ង់ទិញទុកមុនពីថ្ងៃនេះ សម្រាប់ទីផ្សារប្រទេសចិន ជាមួយ​ជម្រើស​ពណ៌ចំនួន 2 គឺ ខ្មៅលាយស៊ុមទឹកមាស និងសលាយស៊ុមក្រហម ហើយ​វានឹង​ចាប់​ផ្តើម​ចែក​ចាយ​ដល់​ដៃ​អតិថិជន​នៅថ្ងៃទី 10 មករា ជាមួយតម្លៃពី 230 ដុល្លារ ដល់ 260 ដុល្លារនៅទីផ្សារស្រុកក្រៅ៕

You May Read

LG V40 ស្មាតហ្វូនកាមេរ៉ា ៥ គ្រាប់ អាចនឹងបង្ហាញខ្លួននៅប៉ុន្មានខែទៀតនេះ

Published Date: Friday, July 20, 2018 11:31 AM

តាម​ព័ត៌មាន​បែកធ្លាយ​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន LG កំពុង​ស​ង្ងំ​ខ្លួន​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល V ដែលមាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ ដែល​អាចដាក់​បង...

បែកធ្លាយដំណឹងថា BlackBerry ចង់បញ្ចេញទូរស័ព្ទ Key 2 Lite

Published Date: Friday, July 20, 2018 10:37 AM

ក្រោយប្រកាសចេញនូវចេញស្មាតហ្វូនថ្មីប្រើក្ដារចុច QERTY បំពាក់សុទ្ធតែកាមេរ៉ាភ្លោះ BlackBerry ម៉ូឌែល Key2 កាលពីប៉ុន្មានខែមុន ពេលនេះមានដំណឹងបែកធ្លាយមួយថ...

Nokia ចេក មិនទំនើប ប៉ុន្តែទាន់សម័យ

Published Date: Wednesday, July 18, 2018 04:25 PM

ទូរស័ព្ទ Nokia 8110 ឬ Nokia 8110 ចេកជាទូរស័ព្ទដ៏ល្បីល្បាញបំផុតកាលពី ២២ ឆ្នាំមុន ប៉ុន្តែពេល​ត្រូវ​បាន​ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​...