ចេញហើយ OnePlus 6 ស្មាតហ្វូន RAM យក្ស អមដោយបច្ចេកវិទ្យាទំនើបៗថ្មីបំផុត

Published Date: Thursday, May 17, 2018 04:27 PM

ទីបំផុតក្រុមហ៊ុន OnePlus បានប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ខ្លួនជាផ្លូវការហើយ មានឈ្មោះហៅថា OnePlus 6 ដែលមាន រហ័សនាមហៅថា បិសាចល្បឿន ជាមួយនឹង RAM 8GB អម​ជាមួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ និង​រចនាបថ​ឌីហ្សាញ​ថ្មី។

OnePlus 6 ​ត្រូវ​បាន​ឌីហ្សាញ​ផ្ទៃ​មុខ អម​ដោយ​អេក្រង់​ឆក notch display ​ហើយ​មាន​ទំហំ​ ៦,២៨អ៊ីញ AMOLED ​ជាមួយ FHD+ (2280×1080)px ​សមាមាត្រ 19:9 aspect ratio។ OnePlus 6 ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 845 និង​មាន​ក្រាហ្វិក 630 GPU។ មិន​ខុស​ពី​ជំនាន់​មុនៗ​ទេ ស្មាតហ្វូន​នេះ​មាន​ទំហំ RAM ពីរ​ជម្រើស​គឺ 6GB និង 8GB ហើយ​មាន​ជម្រើស​អង្គ​ចងចាំ ៣ទំហំ​ផ្សេង​គ្នា​ផង​ដែរ គឺ 64GB, 128GB និង 256GB។ OnePlus 6 ​ចេញ​ផ្លូវការ​ជាមួយ​រចនាបថ​ស្ទីល​អេក្រង់​ឆក​ផ្នែក​ខាង​លើ ហើយ​ថែមទាំង​ទ្រទ្រង់​បច្ចេកវិទ្យា​សម្គាល់​មុខ​ដោះសោ Face Unlock ​និង fingerprint scanner ផង​ដែរ។ វា​មាន​រន្ធ USB Type C, dual nano-SIM ​និង​រន្ធ​កាស 3.5mm audio jack។ OnePlus ថ្មី​នេះ បាន​បំពាក់កាមេរ៉ា​សមត្ថភាព​ខ្ពស់​ទាំង​ខាង​មុខ និង​ខាង​ក្រោយ ហើយ​មាន​ទំហំ 20MP ​ជាមួយ​កម្រិត f/2.0 aperture ចំណែក​ខាង​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ មួយ​មាន​ទំហំ 16MP ​ជាមួយ​កម្រិត f/1.7 aperture ​និង​មួយ​ទៀត​ទំហំ 20MP ជាមួយ​កម្រិត f/1.7 aperture។

​ស្មាតហ្វូន​កម្លាំង​ខ្លាំង​នេះ ដំណើរការ​ដោយ​ផ្ទៃ​សូហ្វ៊ែរ Oxygen OS របស់​ក្រុមហ៊ុន ដែល​ផ្អែក​លើ Android Oro ​ហើយ​មាន​ជម្រើស​ពណ៌​ដូច​ជា ខ្មៅ Mirror Black, ខ្មៅ​បែប Midnight Black និង​ស​បែប Silk White ហើយ​ខ្នង​ខាង​ក្រោយ​របស់​វា​ផលិត​ពី​សារធាតុ​កញ្ចក់។ តម្លៃ OnePlus 6 ​ចាប់ពី ៥២៩ ដុល្លារ​សម្រាប់​ម៉ូដែល 6GB/64GB ​នៅ​លើ​ទីផ្សារ​អាមេរិក ហើយ​តម្លៃ ៤៦៩ ផោន​ម៉ូដែល​ដដែល សម្រាប់​ទីផ្សារ​អង់គ្លេស៕

You May Read

Motorola P30 ៖ ពូកែលគ្មានអ្នកគាំទ្រ Copy មួយឲ្យដូចមើល!

Published Date: Friday, August 17, 2018 09:22 AM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola បានធ្វើឲ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុមហ៊ុន​ល្បី​មិន​ដែលចេះចម្លងម៉ូតមួយនេះ ធ្វើការផ្លាស់ប្ដូរគ...

ដឹងអ្វីខ្លះពីប៊ិក S-Pen ថ្មីរបស់ Note 9 ?

Published Date: Wednesday, August 15, 2018 05:11 PM

ថ្មីៗនេះ ក្រុមហ៊ុន Samsung ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងទូរស័ព្ទ Galaxy Note 9 ដែលមានរូបរាងស្អាត សមត្ថភាពខ្លាំង ហើយអ្វីដែលពិសេសជាងនេះទៅទៀ...

តោះ! តោះ! អាច Order បានហើយទាំង Nova 3 និង Nova 3i តម្លៃល្អ ថែមកាដូរច្រើនសន្ធឹក

Published Date: Wednesday, August 15, 2018 12:17 PM

តោះ! តោះ! អតិថិជនទាំងអស់គ្នាដែលកំពុងរង់ចាំការមកដល់របស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទូរស័ព្ទ Nova 3 និង Nova 3i ពេលនេះ អាចធ្វើ​ការ​កុម្ម៉...