ច្បាស់ហើយនេះជា Google Pixel 2

Published Date: Thursday, August 10, 2017 11:12 PM

គិតមកដល់ពេលនេះ ទោះមិនទាន់មានព័ត៌មានផ្លូវការណាមួយពីក្រុមហ៊ុន Google ប៉ុន្តែតាមប្រភពព័ត៌មានបែកធ្លាយបានបញ្ជាក់ថា​រូបទូរស័ព្ទដែលកំពុងល្បីពេលបណ្ដាញអ៊ីនធើណេតនេះ ពិតជារាងគំរូរបស់ទូរស័ព្ទ Google​ Pixel ​2 ដែលក្រុមហ៊ុនត្រៀមបង្ហាញខ្លួនមែន។

ក្រុមហ៊ុនម្ចាស់ដើមនៃប្រព័ន្ធ Android មួយនេះ ធ្លាប់បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលម្ដងហើយពី ស្មាតហ្វូនកំពូលរបស់ខ្លួន គឺ Google Pixel ហើយឆ្នាំនេះ អាចប្លែកជាងឆ្នាំមុនទៀត​សម្រាប់ទូរស័ព្ទត្រកូលនេះ។ យោងតាមពត៌មានលេចធ្លាយនោះ គឺ​ក្រុមហ៊ុន Google អាចនឹងមានការចេញ Google Pixel នៅឆ្នាំនេះ ជាមួយនឹងការប្រើនូវ​បន្ទះឈីប CPU Snapdragon 836 ជំនាន់ថ្មីតែម្ដង។

ចំពោះការរចនា ម៉ូឌែលថ្មីនេះ អាចនឹងស្រដៀង​ទៅស៊េរីមុន បន្តិចបន្តួចដែរ​ពណ៌ និងកន្លែង ស្កេនក្រយ៉ៅដៃនោះ គ្រាន់តែ មើល​ទៅ​កាន់​តែទាក់ទាញជាង​មុន និងសមត្ថភាពអាចនឹងខ្លាំងជាងមុនច្រើន។ បន្ថែមទៀតនោះក្នុងរូបភាពលេចធ្លាយនេះបានបង្ហាញ​អោយ​គ្រប់​ជ្រុង​ជ្រោយ​ទៀតផងដែរ វាបានបង្ហាញថា ក្រុមហ៊ុន Google អាចនឹងបំបាត់រន្ធកាស 3.5mm យក​រន្ធ USB Type C មកជំនួសវិញ រីឯរន្ធបំពងសំឡេងវិញជាប្រភេទ Stereo ទៀតផង៕

You May Read

Apple នឹងចេញពណ៌សំណព្វថ្មីសម្រាប់ iPhone ក្រោយ

Published Date: Thursday, August 10, 2017 11:24 PM

វាអាចថាជារឿងធម្មតាមួយទៅហើយសម្រាប់ក្រុមហ៊ុន Apple នៅពេលដែលចេញទូរស័ព្ទថ្មីតែងតែបន្ថែមនូវពណ៌ថ្មីប្លែកមកជានិច្ច ហើយម្ដងនេះ តាមព័ត៌មានបែកធ្លាយបង្ហាញថាក្...

Samsung ប្រាប់ថ្ងៃដាក់ឱ្យ Pre-Order ទូរស័ព្ទ Galaxy Note 8

Published Date: Thursday, August 10, 2017 10:58 PM

ក្រោយប្រកាសឱ្យដឹងពីថ្ងៃបើកសម្ពោធទូរស័ព្ទ Galaxy Note 8 ក្រុមហ៊ុន Samsung ក៏បានបង្ហើបជាថ្មីថា ខ្លួននឹងដាក់ឱ្យធ្វើការ Pre-Order ស្មាតហ្វូននេះនៅមួយសប្...

បើចឹងមែន iPhone ក្រោយនេះឡូយហើយ

Published Date: Sunday, August 6, 2017 09:04 PM

បើដូចអ្វីដែលព័ត៌មានចចាមអារ៉ាមបានលើកឡើងមែន ទូរស័ព្ទ iPhone ក្រោយនេះ ពិតជាឡូយជាក់ជាមិនខាន ខណៈ​រាមច្បង​របស់​វាមុនៗ​​ត្រូវបានគេរអ៊ួថាមានសមត្ថភាពកាមេរ៉ា...