ច្បាស់ហើយ Apple អាចបញ្ចេញស្មាតហ្វូនកាមេរ៉ា ៣ នៅឆ្នាំនេះ

Published Date: Monday, June 11, 2018 11:06 PM

បន្ទាប់ពីមានព័ត៌មានស្ដីពីស្មាតហ្វូនបំពាក់កាមេរ៉ា ៣ គ្រាប់របស់ Apple ដែលអាចត្រៀមចេញនៅចុងឆ្នាំនេះ ពេលនេះមានដំណឹងថ្មីមួយទៀតហើយ តាមរយៈរូបភាពលេច​ធ្លាយ​​ iPhone ​ប្រើ​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ ​​ដែល​មាន​កាមេរ៉ា​ ៣ ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​។

រូបភាព​នេះ​លេច​ចេញ​ ក្រោយ​ពី​អ្នក​វិភាគ​ Lu Jialin មក​ពី​ក្រុមហ៊ុន​ Deutsche Securities បាន​និយាយ​ថា​​បង្គំ​កាមេរ៉ា​ ៣ គ្រាប់​លើ​ iPhone ជំនាន់​ថ្មី នឹង​មាន​​​​បញ្ចូល​ដោយ​ឡេន​​ធម្មតា​ ២ និង ឡេន​ Telehphoto មួយ។ Jialin បាន​និយាយ​ថា​កាមេរ៉ា​បី​គ្រាប់​នេះ នឹង​អាច​ឲ្យ​អ្នក​ប្រើ​ iPhone ផលិត​រូបភាព​ 3D បាន។

គំនូសបំព្រួញ​បាន​បង្ហាញ​ទៀត​ថា​ iPhone ​​អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​​នេះ​ មាន​វិមាត្រ​ ១៥៧,២ x ៧៧,០៩ ម.ម ដែល​មាន​វិមាត្រ​តូច​ជាង​ iPhone 8 Plus (១៥៨,៤ x ៧៨,១ ម.ម) ដែល​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ទៅ​ទៀត។ គំនូសបំព្រួញ​​របស់​ iPhone 9 ដែល​ប្រើ​អេក្រង់​ LCD ក៏​បាន​បង្ហាញ​ជា​មួយ​គ្នា​នេះ​ដែរ ដោយ​បង្ហាញ​ថា​​មាន​បំពាក់​​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ ដូច​គំនូស​បំព្រួញ​​ដែល​លេច​ធ្លាយ​កន្លង​មក​ដែរ។ គំនូសបំព្រួញ​​របស់​ iPhone ​មួយ​ម៉ូដែល​ដែល​គេ​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ​នោះ​គឺ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ ដែល​ជា​អ្នក​ស្នង​តំណែង​ iPhone X៕​ ​

 

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...