ឆ្នាំក្រោយប្រព័ន្ធ 5G អាចនឹងគ្មានលើផលិតផល Apple ខណៈក្រុមហ៊ុន 18 ទៀតនឹងមានប្រើ

Published Date: Sunday, February 11, 2018 11:14 AM

ឆ្នាំក្រោយនេះ តាមព័ត៌មានមិនផ្លូវមួយបានបង្ហើបថា ក្រុមហ៊ុន Apple អាចនឹងមិនមានដំណើរការប្រព័ន្ធ 5G លើផលិតរបស់ខ្លួនដូចក្រុមហ៊ុន 18 ផ្សេងទៀតទេ ខណៈខ្លួនកំពុងមានជម្លោះជាមួយនឹង ក្រុមហ៊ុន Qualcomm ក្នុង​ការ​ផ្គត់ផ្គង់ modem ប្រព័ន្ធ 5G សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ខ្លួន។​

​ក្រុមហ៊ុន Qualcomm ត្រៀម​ផ្គត់ផ្គង់ Modem ប្រព័ន្ធ 5G សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ ប្រភេទ​ Snapdragon X50 ត្រៀម​ផ្គង់ផ្គង់​ដល់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Asus, Fujitsu, HMD Global, HTC, LG, Oppo, Sharp, SONY, VIVO, Xiaomi និង ZTE ជា​ដើម។​ ខណៈ SAMSUNG ដែល​ជា​ក្រុមហ៊ុន​ជំនិត​ដ៏​សំខាន់​បំផុត​នៃ Qualcomm ហើយ​ទើប​តែ​ប្រកាស​ពី​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា 5G កាល​ពី​សប្តាហ៍​មុន។ ចំណែក​ឯ​ Apple ​បាន​អវត្តមាន​ក្នុង​បញ្ជី​រាយ​ឈ្មោះ​ក្រុមហ៊ុន​សហការ។ ក្នុង​គោលដៅ​បង្ហាញ​ទៅ​កាន់​ពិភពលោក Qualcomm អាច​នឹង​មាន​គម្រោង​ប្រកាស​ Modem ប្រភេទ Snapdragon X50 (5G) ក្នុង​ពិព័រណ៍ MWC 2018 អំឡុង​ខែ​មិនា ដោយ​ល្បឿន Download ​រំពឹង​អាច​​ហក់​​ដល់​ខ្ទង់ Gigabit ក្នុង​​មួយ​វិនាទី៕

 

You May Read

Galaxy A7 ស្មាតហ្វូនថ្មីបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ដំបូងរបស់ Samsung

Published Date: Friday, September 21, 2018 09:54 AM

ម្សិលមិញ យើង​បានធ្វើ​ការចុះផ្សាយ​ស្ដីពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន Samsung  ចង់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ គ្រាប់ ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​កូរ៉េ​មួ...

Mi 8 Pro ៖ កប់ប៉ុណ្ណឹងត្រូវចិត្តទេ?

Published Date: Wednesday, September 19, 2018 10:18 PM

ក្រោយមានព័ត៌មានចចាមអារ៉ាជាច្រើនកន្លងមក​ទីបំផុតក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនម៉ូឌែល ខ្សែស្រឡាយ Mi 8 ជាផ្លូវការហើយ ដោយវាមានឈ្មោះថា Mi...

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ា ៤ ដំបូងបំផុតរបស់ខ្លួន

Published Date: Wednesday, September 19, 2018 09:38 PM

ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅ​លើ​លិខិ​ត​អញ្ជើញ...