ដើម្បីដាស់អារម្មណ៍អ្នកគាំទ្រ Motorola ដាក់ចេញ Moto G9 Plus មួយទៀត មានថ្មធំ 5,000mAh និងអាចសាកថ្មល្បឿនលឿនកម្លាំង 30W

Published Date: Monday, September 14, 2020 01:04 AM

បន្ទាប់ពីដាក់ប្រកាសចេញទូរស័ព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មី Motorola Razr 5G ថ្មីៗនេះ ក្រុមហ៊ុន Motorola បានសម្រេចដាក់ចេញទូរស័ព្ទលំដាប់មធ្យមរបស់ខ្លួនមួយម៉ូឌែលទៀត ស្ថិតនៅក្នុងត្រកូល G9 Series មានឈ្មោះថា Moto G9 Plus ដើម្បីដាក់ដាស់អារម្មណ៍អ្នកគាំទ្រ ក្រោយខ្លួនស្ងាត់មួយរយៈ។

Motorola Moto G9 Plus គឺជាទូរស័ព្ទឆ្លាតដែលមានទំហំធំជាងគេបំផុតស្ថិតក្នុងចំណោម G9 Series របស់ Motorola ដោយវាបានបំពាក់មកជាមួយអេក្រង់ទំហំដល់ទៅ 6.8 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ (1080 x 2400 ភិចស៊ែល) ក៏ដូចជាមានសមាមាត្រអេក្រង់ 20:9 ផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីន Motorola Moto G9 Plus ប្រើប្រាស់បន្ទះឈីប Snapdragon 730G ដែលយើងឃើញមាននៅលើទូរស័ព្ទឆ្លាត Google Pixel 4a នោះឯង។

បន្ថែមពីនេះ វាក៏បានភ្ជាប់មកជាមួយ RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ ចំពោះផ្នែកកាមេរ៉ាវិញ Motorola Moto G9 Plus បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាប្រភេទលេនទម្លុះអេក្រង់ទំហំ 16MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមានមួយគ្រាប់គឺជាលេនគោលទំហំ 64MP Aperture f/1.8, មួយគ្រាប់ជាលេនទូលាយ (Ultra Wide 118 ដឺក្រេ) ទំហំ 8MP Aperture f/2.2, មួយគ្រាប់ទៀតជាលេន Macro ទំហំ 2MP Aperture f/2.2 និងមួយគ្រាប់ចុងក្រោយគេជា Depth Sensor ទំហំ 2MP Aperture f/2/2។

លើសពីនេះ Motorola Moto G9 Plus ក៏បានភ្ជាប់មកជាមួយរន្ធដោតកាស 3.5mm និងថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W ថែមទៀតផង។ Motorola Moto G9 Plus កើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 គឺពណ៌មាស (Rose Gold) និងពណ៌ខៀវ (Indigo Blue) ហើយសម្រាប់ទីផ្សារប្រទេសប្រេស៊ីលវាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ១ លាន ៦៩ ម៉ឺន ៦ ពាន់រៀល (424 ដុល្លារ)។

You May Read

មកដល់ហើយ! កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2

Published Date: Sunday, September 27, 2020 10:44 AM

អ្វីដែលអតិថិជនហាង សុខ លី ទាំងអស់កំពុងរង់ចាំបានមកដល់ហើយ! ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត​បត់​បែន​បានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាប...

បែកធ្លាយលក្ខណៈសម្បត្តិចំនួនរបស់ Nokia 7.3 មុនបង្ហាញខ្លួនជាផ្លូវការ

Published Date: Sunday, September 27, 2020 09:50 AM

បរទេស៖ ខណៈដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទសារនូវវត្តមានទូរស័ព្ទកំពូលម៉ូដែលចុងក្រោយរបស់ Nokia គឺ Nokia 7.3 ក្នុងថ្ងៃនេះ ស្រាប់តែមានព័ត៌មា...

Sony ត្រៀមចេញលក់ Xperia 5 II នៅថ្ងៃទី 9 ខែតុលាខាងមុខ

Published Date: Tuesday, September 22, 2020 03:37 PM

បន្ទាប់ពី Sony Xperia 5 II ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថ្មីៗនេះ មានដំណឹងថាក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមធ្វើការចេញលក់ស្មាតហ្វូននេះជាលើកដំបូងនៅថ្ងៃទី ...