ដំណឹងថ្មីនៃស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung កំពុងលេចរូបរាងបណ្ដើរៗ

Published Date: Wednesday, July 11, 2018 02:44 PM

ក្រោយបែកធ្លាយព័ត៌មានស្ដីពីគម្រោងផលិតស្មាតហ្វូនមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ពេលនេះ ដំណឹងដ៏រសើបនេះ បានលេចរូបរាងបណ្ដើរៗហើយ ក្រោយរូបភាព និងព័ត៌មានជាច្រើនបញ្ជាក់ពីការ​សមាស​ធាតុផ្សំសំខាន់ៗរបស់ទូរស័ព្ទនេះ ដូចជាអេក្រង់ និងគំរូថ្មត្រូវបានគេបង្ហើប។

តាមការចុះផ្សាយលើគេទំព័រ ithome បាននិយាយថា ស្មាតហ្វូន​ Samsung បត់​ Galaxy X ​នឹង​ប្រើថ្ម​ រាង​កោង ​និង​មាន​កម្លាំងចន្លោះ​ពី 3000mAh ទៅ 6000mAh នឹង​ចេញ​ផ្លូវការ​ក្រោយ GS10។ បើ​តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​អះអាង​ថា យ៉ាង​យូរ ទូរស័ព្ទ Foldable ​ទំនើប​នេះ​នឹង​ត្រូវ Samsung ​វែកមុខ​នៅ​ឆ្នាំ២០១៩ មិន​ខាន។

អេក្រង់​របស់ Galaxy X ​នឹង​ត្រូវ​ផលិត​ ហើយ​បំពាក់​លើ​ទូរស័ព្ទ​បាន​រួចរាល់​នៅ​ដើម​ឆ្នាំ២០១៩ ខាង​មុខ ប៉ុន្តែ​សមាសធាតុ​ផ្សំ​បន្ថែម​ទៀត ក៏​ត្រូវ​ការ​ឱ្យ​មាន​លក្ខណៈ​បត់បែន (flexible) ដែរ។ ឧទាហរណ៍​ដូច​ជា​ថ្ម (battery) ជាដើម។ នេះ​មាន​ន័យ​ថា battery របស់​វា ក៏​ត្រូវ​ផលិត​ឱ្យ​អាច​បត់​បាន​ផង​ដែរ។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ។

កម្លាំង​ថ្ម​នៅ​លើ Galaxy X អាច​មាន​ចន្លោះ​ពី 3000mAh ទៅ 6000mAh។ សាធារណជន​មាន​ក្ដី​រំពឹង​ខ្ពស់​ពី​វត្តមាន​របស់ Galaxy X ដែល​នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​អាច​មាន​អេក្រង់​សរុប ៧,៣អ៊ីញ​នៅ​ពេល​បើក​អេក្រង់​ចេញ​ក្នុង​មុំ​រាប​ស្មើ តែ​ទំហំ​របស់​វា​នឹង​ប្រែ​ទៅ​ជា ៤,៥អ៊ីញ​នៅ​ពេល​អ្នក​បត់​ចូល​ទម្រង់​ដូច​សៀវភៅ។ ថ្ម​ត្រូវ​បាន​អភិវឌ្ឍ​ដោយ Samsung SDI ​និង V-Shaped។ Galaxy X អាច​នឹង​បង្ហាញ​ខ្លួន​ក្រោយ​វត្តមាន Galaxy S10 ​បន្តិច ហើយ​នៅ​ពេល​ចេញ​លក់ តម្លៃ​អាច​ខ្ទង់​ជិត ២០០០ដុល្លារ (ប្រហែល ១៨៥០ដុល្លារ)៕

You May Read

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...

ទូរស័ព្ទ Galaxy J4+ ស្មាតហ្វូនធុនមធ្យមដែលអ្នកប្រើថ្មោងថ្មីគួរពិចារណា

Published Date: Wednesday, January 16, 2019 06:03 PM

សម្រាប់អតិថជនថ្មី ឬអ្នកចង់បានស្មាតហ្វូនតម្លៃសមរម្យក្នុងការប្រើប្រាស់ ពេលនេះ Admin សូម​ណែនាំទូរស័ព្ទ Samsung Galaxy J4+ ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ...

ច្បាស់ហើយ ទាំងនេះជារូបរាងពិតៗរបស់ទូរស័ព្ទ Galaxy S10 ទាំង 3 ដែលត្រៀមចេញនៅខែក្រោយ

Published Date: Tuesday, January 15, 2019 09:19 AM

បន្ទាប់ពី​ក្រុមហ៊ុន Samsung ជ្រើស​រើសយក​ថ្ងៃទី 20 ខែកុម្ភៈ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ Galaxy Unpacked  ឆ្នាំ 2019 ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី...