ដំណឹងល្អ! ម្ចាស់ POCO F2 Pro អាច Update ទៅកាន់ MIUI 12 បានហើយ

Published Date: Monday, July 27, 2020 08:48 PM

ជាដំណឹងដ៏ល្អមួយសម្រាប់ម្ចាស់ទូរស័ព្ទ POCO F2 Pro ទាំងអស់ ដោយពេលនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសដាក់ចេញនូវកំណែ Update ទៅកាន់ MIUI 12 ហើយ សម្រាប់ទីផ្សារសកលជាមួយលេខ Version សម្គាល់ V12.0.1.0.QJKMIXM ។

ចំពោះការធ្វើបច្ចុប្បន្នភាពនេះ វានៅតែផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ដោយ POCO F2 Pro អាចនឹងទទួលបាន Android 11 ជំនាន់ Beta ក្នុងពេលខាងមុខផងដែរ។ ដូច្នេះ នៅលើ MIUI 12 ជំនាន់ថ្មីនេះដែរ វានឹងផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ កាន់តែមានភាពកាន់តែទាក់ទាញជាងជំនាន់មុនៗ ដូចជាទទួលបានស្ទាយចលនាថ្មី ទៅលើការប៉ះបញ្ជាប្រើប្រាស់មួយចំនួនធំ, Navigation Gestures, Live Wallpaper និង AOD (Always On Display), Privacy Features, AI Calling, Fitness Features, Multi-Window, ផ្ទៃមុខថ្មីក្នុងកម្មវិធីកាមេរ៉ាជាដើម។ គួរឲ្យស្តាយ វាត្រូវបានគេរាយការណ៍មកថា មុខងារថតសម្លេង ក្នុងពេលនិយាយទូរសព្ទ ទំនងជាអាចនឹងបង្ហាញខ្លួនលើ POCO F2 Pro ក្នុងកំណែអាប់ដេតក្រោយៗទៀត អញ្ចឹង ប្រសិនបើប្រិយមិត្តអ្នកអាន ជាពិសេស អ្នកដែលកំពុងប្រើប្រាស់ម៉ូឌែលទូរសព្ទខាងលើនេះ បានធ្វើការអាប់ដេតរួច ក៏ដូចជាឃើញមានមុខងារ Call Recording នោះ កុំភ្លេចជួយផ្តល់មតិ ក្នុងប្រអប់សារខាងក្រោម ឲ្យក្រុមការងារយើងបានដឹងផង។

ដើម្បី Update ឡើងទៅកាន់ស្បែក Interface ជំនាន់ថ្មី MIUI 12 នេះ នឹងធ្វើឡើងតាមរយៈ OTA ដូច្នេះ ប្រិយមិត្តអាចចូលទៅកាន់ Settings > About Phone > Update ហើយចុចស្វែងរកបាន ចាប់ពីថ្ងៃនេះតទៅបានហើយ។ យ៉ាងណាមិញ ប្រសិនក្នុងករណីនៅមិនទាន់បានឃើញ ដាក់ឲ្យមានការអាប់ដេតទៀតនោះ សូមធ្វើការរង់ចាំរយៈពេលខ្លីសិន ទម្រាំតែមានការទម្លាក់ពេញលេញ។

You May Read

បែកធ្លាយថា Xiaomi Mi 10 Ultra មានសមត្ថភាពអាច Zoom ដល់ទៅ 120 ដង

Published Date: Sunday, August 9, 2020 03:17 PM

បរទេស៖ បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនស្ដីអំពីស្មាតហ្វូនលំដាប់កំពូលរបស់ Xiaomi ថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបភាព Poster មួយសន្លឹកផ្នែកកាមេរ៉...

លក្ខណៈសម្បត្តិរបស់ Galaxy Note20 និង Note20 Ultra ដែលអ្នកគួរដឹង ប្រសិនបើចង់បានវាមកគ្រង

Published Date: Sunday, August 9, 2020 02:22 PM

Samsung បាននាំយកនូវទូរស័ព្ទស៊េរី Note ទាំងពីរម៉ូដែលនេះដោយភ្ជាប់មកជាមួយនូវអានុភាពនៃការប្រើប្រាស់ដូចកុំព្យូទ័រ និងបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមកស...

Samsung បន្ថែមពីរពណ៌ទៀតសម្រាប់ Galaxy Note20

Published Date: Sunday, August 9, 2020 02:17 PM

ទូរស័ព្ទទំនើប Samsung Galaxy Note20 ដែលទើបតែបង្ហាញខ្លួន និងបានដាក់ឱ្យមានការបញ្ជាទិញទុកជាមុនសម្រាប់ពណ៌ទង់ដែង ប្រផេះ និងបៃតងសម្រាប់អតិថិជនមិនបានប៉ុន្...