តម្លៃនៅដដែល ប៉ុន្តែថែមជូនអស់ទាស់!

Published Date: Thursday, September 14, 2017 11:34 AM

គ្មានអ្វីដែលពិសេសជាងពេលនេះទៀតទេពីក្រុមហ៊ុន Sony ប្រចាំកម្ពុជា ជាមួយនឹងការផ្ដល់ជូនកាដូរមានតម្លៃជាង 100 ដុល្លារសម្រាប់ឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ចំពោះអតិថិជនទាំងអស់ដែលចង់ជាវស្មាតហ្វូន Xperia XZ Premium យកប្រើប្រាស់។

ចំពោះការផ្ដល់ជូននេះ ធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះ ដោយរាល់អតិថិជនទាំងនឹងទទួលបាន    Speaker ម៉ាក SONY SRS-XB20 រួមជាមួយនឹង Case ទូរស័ព្ទ Xperia XZ Premium ដ៏ស្រស់ស្អាតមួយភ្លាម ពីលើតម្លៃទូរស័ព្ទ 699 ដុល្លារដដែល។ ការផ្តល់ជូននេះ នឹងចាប់ផ្តើមពីថ្ងៃនេះ ទៅហើយ រហូតដល់ អស់ពីស្តុកតែម្តង។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត ដែលមិនទាន់បានស្គាល់ពីលក្ខណៈសម្បត្តិ របស់ Xperia XZ Premium នោះ គឺវាដើរតួជាស្មាតហ្វូនកំពូលរបស់ Sony ដើម្បីចូលរួមប្រកួតជាមួយនឹងដៃគូខ្លាំងៗ ដទៃទៀត។

Xperia XZ Premium បំពាក់ជាមួយនឹងអេក្រង់កម្រិត 4K HDR ដំបូងគេផ្ដល់ជាបទពិសោធន៍ថ្មីសម្រាប់អ្នកដែលចូលចិត្តទស្សនាវីដេអូ នៅលើអេក្រង់ស្មាតហ្វូនជាមួយនឹងរូបភាព ដិតច្បាស់ និងម៉ត់ល្អ ប្រៀបបាននឹង កូនទូរទស្សន៍ តូចមួយដែលយើងកាន់មើលនៅនឹងដៃអញ្ចឹង។ ចំនុចខ្លាំងមួយ ទៀតនោះគឺ XZ Premium ប្រើប្រាស់នូវ បន្ទះឈីប ជំនាន់ចុង ក្រោយរបស់ Qualcomm គឺ Snapdragon 835 ដែលជា បន្ទះឈីប ដែលមានកម្លាំងខ្លាំង នាពេល បច្ចុប្បន្ននេះ ហើយមានស្មាតហ្វូន កំពូលតិចតួចប៉ុណ្ណោះ ដែលបំពាក់នូវ បន្ទះឈីបនេះ៕

You May Read

Mate 10 Porsche Design ចេញលក់ក្នុងតម្លៃ 1,358 ដុល្លារ នៅ….

Published Date: Thursday, November 16, 2017 11:13 PM

ក្រោយបង្ហាញវត្តមានកាលពីពាក់កណ្តាលខែតុលា ពេលនេះទូរស័ព្ទ Mate 10 Porsche Design ត្រូវបានក្រុមហ៊ុន Huawei សម្រេចចេញលក់ក្នុងទីផ្សារប្រទេសចិនហើយក្នុងតម្...

ស្ងាត់ៗ Xiaomi បានតាមស្មើជាមួយនឹង Samsung

Published Date: Thursday, November 16, 2017 10:50 PM

ព្រងើយកន្តើយមិនបានមែន! ថ្មីៗនេះ ក្រុមហ៊ុន IDC (International Data Corporation) បានចេញនូវរបាយការណ៍ថាក្រុមហ៊ុនចិន Xiaomi បានតាមស្មើជាមួយនឹងក្រុមហ៊ុនយ...

Apple ចាប់ដៃគ្នាជាមួយ Nike ផលិតចេញ Apple Watch ជំនាន់ Limited edition

Published Date: Thursday, November 16, 2017 10:19 PM

ថ្មីៗ​នេះ ក្រុមហ៊ុន Apple ​និង Nike ​បាន​សហការ​គ្នា សម្រាប់​ការ​ផលិត​ចេញ​នាឡិកា​ជំនាន់ Limited Edition ​លើ​ម៉ូដែល Watch Series 3 with LTE។ នាឡិកា​ឆ...