តិចថាអត់ដឹង៖ ពេលនេះ Facebook Messenger អាចឲ្យយើងលុបសារដែលបានផ្ញើចេញបានហើយ

Published Date: Thursday, February 7, 2019 09:26 AM

ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​ដែល​និយម​ធ្វើការ​ឆ្លងឆ្លើយ​គ្នា​តាមរយៈ​កម្មវិធី Facebook Messenger ដោយពេល​នេះ ក្រុមហ៊ុន​បានចេញ​គោលការណ៍​ថ្មី ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ដក​សារ(លុប)របស់ខ្លួន​ចេញពី​ប្រអប់ Messenger ខណៈ​កន្លងមក លក្ខខណ្ឌ​បែបនេះ អាចធ្វើ​បានតែ​គណនី​ផ្ទាល់ខ្លួន​លោក Mark Zuckerberg តែប៉ុណ្ណោះ។

ការដាក់ចេញ​មុខងារ​ថ្មី​នេះ ត្រូវបាន Facebook ប្រកា​ស់កាល​ពីថ្ងៃ​អង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ ដោយ​មានន័យថា​ក្នុង​ចន្លោះពេល ១០ នាទី ក្រោយ​សារ ឬ​រូបភាព​បាន​ផ្ញើ​ចេញ អ្នកប្រើប្រាស់​អាច​លុបចេញ​វិញ​បាន ដោយ​គ្រាន់តែ​ចុច​លើ​សារ​នោះ ហើយ​រក​ពាក្យ (Remove for everyone) ឬ​សម្រាប់តែ​ខ្លួនឯង (Remove of you)។ ប៉ុន្តែ​បើ​យូរ​ជាង​នេះ យើង​អាច​លុប​បាន​ដដែល ប៉ុន្តែ​លុប​បានតែ​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​អ្នក​ដែល​យើង​ផ្ញើ​គេ​នៅ​ឃើញ​ដដែល៕

 

 

 

You May Read

ចង់បានទូរស័ព្ទរាងស្អាត ថ្មកាន់បានយូរ និងតម្លៃល្អ vivo V15 ជាជម្រើសដ៏ល្អបំផុត ខណៈវាតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ

Published Date: Thursday, April 11, 2019 11:16 AM

មិនមែនជារឿងថ្មី ប៉ុន្តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទាំងអស់ដែលចង់បានទូរស័ព្ទ​ដែលមានរាងស្អាត សមត្ថភាពខ្លាំង ថ្មកាន់បានយូរ សូមនឹកដល់ទូរស...

Galaxy ស៊េរី A70 និង A80 សម្ពោធនៅថៃយប់មិញ! ប៉ុណ្ណឹងហើយ ថាអស់កប់ទៀតអី

Published Date: Thursday, April 11, 2019 10:32 AM

ឡើងកប់តែម្ដង សម្រាប់ទូរស័ព្ទត្រកូល A របស់ Samsung ដែលទើបដាក់សម្ពោធកាលពីយប់មិញនៅប្រទេសថៃ ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​ល...

OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Wednesday, April 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម...