តិចថាអត់ដឹង! ពេលនេះទូរស័ព្ទ Oppo F11 Pro បើឲ្យធ្វើការ Pre-Order ហើយ!

Published Date: Monday, March 11, 2019 11:28 PM

បន្ទាប់ពីមានការបែកធ្លាយព័ត៌មាន និងរូបភាពជាច្រើនទាក់ទងនឹងទូរស័ព្ទ F11 Pro របស់ក្រុមហ៊ុន OPPO ទៅលើរូបរាង និងសមត្ថភាពកាមេរ៉ា កាលពីពេលកន្លងមក ពេលនេះអ្វីៗ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយអតិថិជនហាង សុខ លី ទាំងអស់អាចអញ្ជើញមកធ្វើការកក់ទុកមុន (Pre-Order) ស្មាតហ្វូនអេក្រង់លាតពេញផ្ទៃខាងមុខនេះបានក្នុងតម្លៃប្រហែលចាប់ពី $300 ទៅ $350 ចាប់​ពី​ថ្ងៃ​នេះ​តទៅ រហូតដល់ថ្ងៃទី27 មីនា​​​ ឆ្នាំ2019 ហើយនឹងទទួលបានទូរស័ព្ទនៅថ្ងៃទី 28 មីនា។ ចំពោះ​អ្នក​ធ្វើការកក់ទុកមុននឹងទទួលបាន ម៉ាស៊ីនទឹកក្រឡុក ការបូបស្ពាយចំហៀង Screen និង Case ការពារមួយ។

ចំពោះទូរស័ព្ទ F11 Pro មាន​ចំណុច​ពិសេសៗ ដូចជា អេក្រង់​លាត​ពេញ 6.5 FHD+​  មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ 2 ​គ្រាប់​កម្រិត 48MP  បានបំពាក់​ជាមួយ បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ​និងបច្ចេកវិទ្យា​​ជំនួយ​ល្បឿន Hyper Boost ផងដែរ ។ ហើយអ្វីដែលជា​ចំណុច​ទាក់​ទាញ​មួយ​ទៀត​នោះ គឺការ​រចនា​កាមេរ៉ាមុខ​បង្កប់​ខ្លួន​នៅ​ចំណុច​កណ្តាល ស្រប​ជាមួយ​នឹង​កាមេរ៉ា​ភ្លោះ​ ក្រោយ​ទាំង​ 2 គ្រាប់​តែម្តង ដែល​វាមើល​ទៅពិត​ជា​មិន​មាន​ គូរ​ប្រដូច​មែន។

  • អេក្រង់ទំហំ 6.53 អ៊ីញ
  • ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD
  • កម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល
  • កម្រិត Aspect Ratio 19.5:9
  • ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Helio P70 (12nm)
  • CPU ចំនួន 8 គ្រាប់ (4 គ្រាប់រត់ក្នងល្បឿន 2.1GHz & 4 គ្រាប់រត់ក្នងល្បឿន 2.0GHz)
  • GPU ប្រភេទ Mali-G72 MP3
  • រ៉េមទំហំ 4GB / 6GB
  • អង្គចងចាំ 64GB / 128GB
  • កាមេរ៉ាមុខ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0
  • កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.4
  • វីដេអូថតបាន 1080 ភិចសែល ក្នុងល្បឿន 30fps
  • ថាមពលថ្ម 4000mAh
  • វិមាត្រ 161.3 x 76.1 x 8.8 មីលីម៉ែត្រ
  • ទម្ងន់ 190 ក្រាម
  • ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie
  • ស្រោបដោយស្បែក ColorOS 6
  • ជម្រើសពណ៌៖ Thunder Black, Aurora Green

ទំនាក់ទំនង ហាង​លក់​ទូរស័ព្ទដៃ សុខលី ទាំង 3 សាខា៖សុខលី (សាខា ផ្សារ​ថ្មី)៖ ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​Tel: 023 216 725/023 216 726 | ទីតាំង: https://goo.gl/YAEynk សុខលី (សាខា កម្ពុជា​ក្រោម)៖ ផ្ទះ​លេខ 395Eo ផ្លូវ កម្ពុជា​ក្រោម កែង 122 សង្កាត់​ផ្សារ​ដេប៉ូ 3 ខណ្ឌទួលគោក រាជធានី ភ្នំពេញ​Tel: 092 111 168 | ទីតាំង: https://goo.gl/MNF65v  សុខលី (សាខា កាំ​កូ)៖ ផ្ទះ​លេខ 405 ផ្លូវ 598 សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​Tel: 093 911 166 | ទីតាំង: https://goo.gl/rzQbUi

You May Read

OPPO Day! បញ្ចុះតម្លៃកប់ៗ អបអរបុណ្យចូលឆ្នាំខ្មែរពីហាង សុខ លី ទាំង ៣ សាខា!

Published Date: Saturday, March 23, 2019 10:54 AM

កប់ៗទៀតហើយជាមួយនឹងកម្មវិធីលក់បញ្ចុះតម្លៃពិសេសសម្រាប់ទូរស័ព្ទ OPPO ជា​ច្រើម​ម៉ូឌែល​ពីហាង សុខ លី ទាំង ៣ សាខា ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ប...

ត្រឹម 3 ខែដើមឆ្នាំ 2019 ក្រុមហ៊ុន Xiaomi លក់ Redmi Note 7 បានជាង 4 លានគ្រឿង

Published Date: Thursday, March 21, 2019 10:37 AM

គិតត្រឹម 3 ខែដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូឌែល Redmi Note 7 បានរហូតដល់ 4 លាន​គ្រឿង​។ ​លោក Lei Jun នាយក​ប្រ...

ក្រុមហ៊ុន Amazon អ៊ីតាលីបញ្ជាក់ពីតម្លៃ Huawei P30 Pro មុនថ្ងៃកំណត់

Published Date: Thursday, March 21, 2019 10:25 AM

ខណៈដែល​ព្រឹត្តិការណ៍​បង្ហាញ​ជា​ផ្លូវការ​ទូរស័ព្ទ Huawei P30 Pro នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ខិតជិត​ចូលមក​ដល់ ស្រាប​តែមាន​ព័ត៌មាន​...