តោះមើលលេងៗ ថារូបក្នុងវីដេអូហ្នឹងអាចត្រូវខ្លះទេ?

Published Date: Tuesday, September 12, 2017 11:11 PM

រាល់​ដំណឹង​ចចាមអារ៉ាម​អំពី iPhone 8 បាន​លើកឡើង​ថា កំពូល​ស្មាតហ្វូន​ថ្មី​នេះ នឹង​មាន​ពណ៌ ស, ខ្មៅ និង​ពណ៌​មាស ឬ​យ៉ាង​ហោច មាន​ពណ៌​ថ្មី​មួយ​ទៀត​គឺ Blush Gold ស្រដៀង​នឹង​ពណ៌​ស្ពាន់​មាស​ប៉ុណ្ណោះ តែ​សម្រាប់​ព័ត៌មាន​ថ្មី​ចុងក្រោយ​នេះ គេ​ប្រទេស​ឃើញ​ការ​បង្ហាញ​ iPhone 8 ​ជាមួយ​ជម្រើស​ពណ៌​លើស​ពី​នេះ​ថែមទៀត គឺ​ពណ៌​ក្រហម​ដិត (Bold Red)។ បើ​ដូច្នោះ​មែន វា​មិនមែន​ជា iPhone ពណ៌​ក្រហម​ដំបូង​នោះ​ឡើយ ព្រោះ​កន្លែង​ទៅ Apple ធ្លាប់​បាន​ចេញ​លក់ iPhone 7/7 Plus ពណ៌​ក្រហម​នៅ​លើ​ទីផ្សារ​រួច​ហើយ។

យ៉ាងណា បើ​វា​ជា​ការ​ពិត​មែន អាច​និយាយ​បាន​ថា ជា​ការ​អាប់ដេត​ថ្មី​របស់ Apple ក្នុង​ការ​សម្ពោធ iPhone ជាមួយ​ជម្រើស​ពណ៌​កាន់តែ​ច្រើន តែ​ប្រហែល​មិន​ទាន់​ច្រើន​ដូច​ទៅ​នឹង iPhone 5C ដែល​មាន​ពណ៌​ផ្កាឈូក ខៀវ និង​លឿង​នៅ​ឡើយ។ វីដេអូ​នេះ ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​គណនី tipster ដែល​អះអាង​ថា គេ​ថត​ចេញ​ពី​ក្វាងចូវ។ ហើយ​បើ​មើល​ទិដ្ឋភាព​ក្នុង​វីដេអូ ទំនង​ស្ថិត​ក្នុង​បន្ទះ​តាំង​បង្ហាញ​ផលិតផល (showroom) ឬ​ប្រហែល​អាច​ជា កន្លែង​ធានា​គុណភាព (QA facility) ក៏​ថា​បាន។

រឿង​ដែល​សាធារណជន​កំពុង​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ទៅ​លើ​ឈ្មោះ iPhone ជំនាន់​ថ្មី ដែល​សេចក្ដី​រាយការណ៍​ម្សិលមិញ​អះអាង​ថា ឆ្នាំ​នេះ Apple នឹង​ប្រើ​ឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus ដោយ​មិន​លើក​យក 7s មក​ប្រើ​ទេ។ យ៉ាងណា បើ​ចង់​ដឹង​ការពិត មាន​តែ​រង់ចាំ​ម៉ោង ១២យប់​នេះ ទើប Apple សម្ពោធ​ផ្លូវការ​ឱ្យ​អស់​សង្ស័យ​តែម្ដង។ តើ​ប៉ុន្មាន​នាក់ នឹង​ទន្ទឹង​ចាំ​អ៊ុត​មើល iPhone 8?

You May Read

កក់ទុកមុន ស្មាតហ្វូន Huawei P20 Pro តម្លៃត្រឹមតែ ៨៥៩ ដុល្លារថែមកាដូកប់

Published Date: Monday, May 21, 2018 07:00 AM

ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមសុខលី បានចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ ដុល្លារ ថែមកាដូក...

ក្រុមហ៊ុនរុស្សីច្នៃទូរស័ព្ទ iPhone X ស្រោបមាស 24K ចេញលក់ក្នុងតម្លៃជាង ៤ ពាន់ដុល្លារ

Published Date: Sunday, May 20, 2018 10:30 AM

ក្រុមហ៊ុន​លក់​គ្រឿង​បន្សំ accessories ​មួយ​នៅ​រុស្ស៊ី​មាន​ឈ្មោះ Caviar ​បាន​ចេញ​លក់​ iPhone X ភ្ជាប់​ជាមួយ​ស្រោម​ទូរស័ព្ទ ដែល​មាន​បង្កប់​បន្ទះ​សូឡា...

OnePlus 6 ស្មាតហ្វូន RAM យក្ស ឆាប់ៗនេះ នៅហាង សុខ លី

Published Date: Sunday, May 20, 2018 10:07 AM

អស្ចារ្យទៀតហើយស​ម្រាប់អតិថិជនដែលកំពុងរងចាំវត្តមានរបស់ One Plus 6 នឹងមកដល់ហាង សុខលី ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរចនារូបរាងថ្មីប្លែកស្អាតជាងមុន។ OneP...