តោះ! កុម្ម៉ង់បានឥឡូវនេះ បានទាំងតម្លៃល្អ បានទាំងកាដូរ
Published Date: Monday, July 9, 2018 11:41 PMពិសេសទៀតហើយ តោះធ្វើការកុម្ម៉ង់ទិញទូរស័ព្ទ Y81 ស្មាតហ្វូនស៊េរីថ្មីរបស់ vivo ដែលអតិថិជនហាង សុខ លី ទាំងអស់អាចធ្វើការបញ្ជាទិញទូរស័ព្ទនេះបានចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 199 ដុល្លារជាមួយនឹងការបន្ថែមកាដូមួយចំនួនដូចជាបំពងទឹករក្សាកម្តៅ បណ្តោង V-Ring និងដងសែលហ្វី ដ៏ស្រស់ស្អាត។
សម្រាប់ទូរស័ព្ទ vivo Y81 នេះ វាជាស្មាតហ្វូនលំដាប់កណ្តាល ស្ថិតក្នុងត្រកូល Y ជំនាន់ថ្មី ដែលក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញ ក្នុងថ្ងៃនេះ តែម្តងដោយវាមានលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ ស្មាតហ្វូននេះ បំពាក់ជាមួយនូវកញ្ចក់អេក្រង់ FullView ជំនាន់ថ្មី ទំហំ 6.22 អ៊ីង ប្រភេទ IPS-LCD ជាមួយកំរិតបង្ហាញរូបភាព HD+ ឬ 720×1520 ភិចសែល និងមានកម្រិត Aspect Ratio 19:9។ vivo Y81 មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងមានមុខងារ AI Face Beauty ជួយលើកសម្រស់ អោយស្រស់ស្អាត ចំណែកកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 អាចផ្តិតយករូបភាព បានច្បាស់គួរសម។
ក្នុងនោះ vivo ក៏បានបន្ថែមមុខងារ Live Photo សម្រាប់អ្នកចូលចិត្ត ថតរូបបែបមានចលនាផងដែរ និងមុខងារ Portrait សម្រាប់អ្នកចូលចិត្ត ថតរូបមានព្រាលផ្ទាំងខាងក្រោយ។ នៅលើផ្នែកសុវត្ថិភាព វាមានភ្ជាប់ជាមួយនឹងមុខងារ Face Access សម្រាប់អនុញ្ញាតិអោយយើង ដោះសោរតាមការស្កេនមុខ បានថែមទៀត។
ចំពោះកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Helio P22,មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz ប្រភេទ Cortex A53 និងប្រើ GPU PowerVR GE8320។ ស្មាតហ្វួននេះ មានបំពាក់ RAM ទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអនុញ្ញាតអោយលោកអ្នក អាចបន្ថែមម៉េម៉ូរីកាត micro SD ដល់ 256GB សម្រាប់ពង្រីកបន្ថែម ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញឡើយ។ vivo Y81 គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo Funtouch OS 4.0 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង និងអាចប្រើប្រាស់សេវាបាន 4G LTE ផងដែរ៕
You May Read
ស្រឡាញ់ទម្លាក់លេខៗ Redmi note 7 ជិតមកដល់ហើយ អាច Pre-Order បានតម្លៃឡើងកប់ៗហ្មង
Published Date: Monday, February 18, 2019 11:37 PMតោះៗ ស្រឡាញ់ទម្លាក់លេខៗ ព្រោះថាទូរស័ព្ទមានរូបរាងមហាស្អាត សមត្ថភាពខ្លាំង រីឯតម្លៃមហាសែនធូថ្លៃ Redmi note 7 ជិតមកដល់ហាង សុខ លី យើងខ្ញុំ...
Wow! មិនមែនលំៗទេ បញ្ចុះតម្លៃសុទ្ធតែ 50% ឯណោះ នៅចាំអ្វីទៀត!!
Published Date: Monday, February 18, 2019 11:15 PMWow! Wow! ឱកាសដ៏កម្រ និងពិសេសពីហាង សុខ លី មកដល់ទៀតហើយ សម្រាប់អតិថិជនទាំងអស់គ្នាសម្រាប់ចុងខែកុម្ភៈ ឆ្នាំ 2019 នេះជាមួយនឹងការលក់បញ្ចុះតម្លៃលាងឃ...
OPPO R17 Pro នៅតែជាជម្រើសល្អសម្រាប់អ្នកប្រើប្រាស់
Published Date: Monday, February 18, 2019 04:05 PMគិតមកដល់ពេលនេះ OPPO R17 Pro បានចេញលក់មួយរយៈធំហើយ ប៉ុន្តែប្រជាប្រិយភាព និងសមត្ថភាពស្មាតហ្វូននេះ នៅតែខ្លាំងបើប្រៀបធៀបនឹងគូប្រជែងផ្សេងៗ ជាពិសេសផ្នែក...