តោះ! ទិញទូរស័ព្ទថ្មីទៅភ្ជុំ បង់រំលស់ Galaxy Note 9 ជាមួយការប្រាក់ ០%

Published Date: Wednesday, September 12, 2018 10:46 PM

នៅចាំ​អ្វី​ទៀត តោះ​នាំគ្នា​បង់​រំលស់​ទូរស័ព្ទ Galaxy Note9 ម្នាក់មួយៗទៅ ទាន់​ឱកាស​ផ្ដល់ជូន​ពិសេស​បង់​រំលស់ ០% ជាមួយ​ហាង សុខ លី ទាំង ២ សាខា តាមរយ​ធនាគារ​ឯកទេស អ៊ី​អន  ទៅលើ​ការបង់​រំលស់​រយៈពេល ៦ ខែ។ ដោយ​កម្មវិធី​នេះ មាន​សុពលភាព​ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2018 ។

សម្រាប់​ការបង់​រំលស់​នេះ អតិថិជន​គ្រាន់តែ​ធ្វើការ​ប្រាក់​កក់​ចំនួន 20% នៃ​តម្លៃ​ទូរស័ព្ទ​ជាមុនសិន សល់​ប៉ុន្មាន​ចែក​នឹង​រយៈ ៦ ខែ​ជាការ​ស្រេច។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ហាង សុខលី ខាងលិច​ផ្សារ​ធំថ្មី (023216725/6) 070 911166/011911166 និង​ហាង​សុខលី ខាងលិច​ស្តុ​ប​ដេ​អិន២០០ម៉ែត្រ (023 888 166) 081 911166/092 111168។

សូមបញ្ជាក់ថា៖ Note9  ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា ចុងក្រោយ​នៃ​កាមេរ៉ា​ភ្លោះ ដ៏​ឆ្លាត​វៃ​ដែលមាន​សមត្ថភាព​ចាប់យក រូបភាព​កាន់​ច្បាស់ និង​ស្អាត​ជាង​មុន​ទោះ ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ ជាមួយនឹង​IOS ( F1.5/F2.4)។បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក, មាន​ចំណុច​ណាមួយព្រឹល, កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់ ដូចនេះ​នឹង ធ្វើ​ឲ្យ​ការថតរូប​របស់​បាន​កាន់តែ ល្អ​ឥត​ទាស់។ក្នុងនោះ​ផងដែរ​លោកអ្នក ក៏​អាច​រីករាយ​នឹង​ការថត selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង selfie ឡើយ។

ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6GB/មេ​មូ​រី 128 GB ថែមទាំង​អាច បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB   ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។ ក្នុង​ខែកញ្ញា​ខាងមុខនេះ​ផងដែរ ក្រុមហ៊ុន​សាម​សុង​នឹង​ចេញ លក់​នូវ Galaxy Note9 ដែលមាន RAM ទំហំ 8GB/មេ​មូ​រី 512GB។


អ្វីដែល​អស្ចារ្យ​លើសពីនេះ ទៅទៀត​គឺ​ប៊ិច S-Pen ជា​ចំណុច​ដែល​ធ្វើ​ឲ្យ Galaxy Note9 គ្មាន​គូ​ប្រដូច និង​ជា​លើក​ទី១ មិន​ធ្លាប់មាន ដែល ប៊ិច S-Pen បញ្ចេញ​អានុភាព​បច្ចេកវិទ្យា Bluetooth និង​ដើរតួ​ជា​តេ​ឡេ​បញ្ជា ដ៏​តូច​ច្រឡឹង​ដែលមាន ភាព​ឆ្លាត​វៃ​បំផុត។ តាមរយៈ S-Pen អ្នក​អាច​ថតរូប​ភាព, ចុច​បញ្ជា slide, បិទ​បើក​វីដេអូ YouTube និង​កម្មវិធី​ជាច្រើន​ទៀត។ លើសពីនេះ​ទៀត S-Pen អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​ផងដែរ នៅពេល​ទូរស័ព្ទ​នេះ​អស់​ថ្ម ដោយ​អ្នក​គ្រាន់តែ​ស៊ក​ប៊ិច នេះ​ចូល​ទូរស័ព្ទ​ត្រឹម ៤០វិនាទី ទូរស័ព្ទ​របស់​អ្នក​នឹងមាន​ភ្លើង អាច​ប្រើ​បាន ៣០នាទី​បន្តទៀត។ លោកអ្នក​ក៏​អាច​គូស រចនា បញ្ចេញ​គំនិត​អ្វី​នៅលើ​អេក្រង់ Galaxy Note9 ជាមួយ S-Pen បាន​ដោយ​រលូន និង​រស់​រវើក​គ្រប់​ពេលដែល​អ្នកត្រូវកា​រ៕

 

You May Read

Sharp បញ្ចេញស្មាតហ្វូនឆកទាំងលើទាំងក្រោម

Published Date: Thursday, November 15, 2018 05:46 PM

បន្ទាប់ពី​បញ្ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​ឆក​បែប​មូល Aquos R Compact កាលពី​ឆ្នាំទៅ ពេលនេះ​ក្រុមហ៊ុន Sharp របស់​ជប៉ុន​បាន​បញ្ចេញ​ទូរស័ព្ទ​ឆក​ទាំង​លើ​ទា...

ម្ចាស់ទូរស័ព្ទ Nokia ចំនួន 3 ម៉ូឌែលនឹងទទូលបានមុខងារថ្មីៗក្រោយ Update ទៅកាន់ Android 9 Pie

Published Date: Thursday, November 15, 2018 04:35 PM

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global បានប្រកាស​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ចំនួន ៣ ម៉ូ​ឌែ​ល​របស់ខ្លួន គឺ​ទូរស័ព្ទ Nokia 6 (2018) តម្លៃតែ ២១៩ដុល្លា , N...

Galaxy F នឹងបង្ហាញខ្លួនជាមួយតម្លៃក្បែ ២ ពាន់ដុល្លារ

Published Date: Tuesday, November 13, 2018 11:50 PM

ក្រោយពេល​ក្រុមហ៊ុន Samsung ធ្វើការ​បង្ហាញ​នូវ​គំរូ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន​កាល​សប្ដាហ៍​មុន ពេល​មាន​ដំណឹង​ថ្មី​បង្ហាញថា ស្មា​ត​ហ្វូ​ន​...