ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤ ស៊េរី ដែលមានរូបរាង និងលក្ខណៈ​សម្បត្តិ​ខុស​ៗគ្នា រួមទាំងតម្លៃផងដែរ។

ក្នុងថ្ងៃសម្ពោធ Huawei ឲ្យឈ្មោះពួកវាទាំង ៤ ថា Mate 20, Mate 20 Pro, Mate 20 X និង Mate 20 RS Porsche Design ដែលមានសមត្ថភាព​ខ្លាំងជាងគេ ហើយមានទំហំខុសៗគ្នាគឺ ៦,៥៣ អញ / ៦,៣៩អ៊ីញ និង ៧,២អ៊ីញ​។

Huawei Mate 20 ​(4GB + 128GB) នឹង​មាន​តម្លៃ​ប្រហែល ៩២០ដុល្លារ ​ហើយ Mate 20 (6GB + 128GB) ​នឹង​មាន​តម្លៃ​ប្រហែល ៩៨០ដុល្លារ ដែល​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១៧ តុលា​នេះ​ហើយ។ ចំណែក Huawei Mate 20 Pro (6GB + 128GB) នឹង​មាន​តម្លៃ​ប្រហែល ១២១០ ដុល្លារ ​ខណៈ​ដែល​ម៉ូដែល Mate 20 X (6GB +128GB) នឹង​មាន​តម្លៃ​ប្រហែល ១០៤០ដុល្លារ នឹង​មាន​លក់​នៅ​ថ្ងៃ​ទី២៦ តុលា​ខាង​មុខ។

សម្រាប់​ម៉ូដែល PORSCHE DESIGN Huawei Mate 20 RS (8GB +256GB) នឹង​មាន​តម្លៃ​ប្រហែល ១៩៦០ដុល្លារ ​ហើយ​ Mate 20 RS (8GB +512GB) ​តម្លៃ​រហូត​ដល់ ២៤២០ដុល្លារ​ដែល​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​១៦ វិច្ឆិកា​ក្រោយ​នេះ៕

 

 

You May Read

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...

ទូរស័ព្ទ Galaxy J4+ ស្មាតហ្វូនធុនមធ្យមដែលអ្នកប្រើថ្មោងថ្មីគួរពិចារណា

Published Date: Wednesday, January 16, 2019 06:03 PM

សម្រាប់អតិថជនថ្មី ឬអ្នកចង់បានស្មាតហ្វូនតម្លៃសមរម្យក្នុងការប្រើប្រាស់ ពេលនេះ Admin សូម​ណែនាំទូរស័ព្ទ Samsung Galaxy J4+ ដែលជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ...

ច្បាស់ហើយ ទាំងនេះជារូបរាងពិតៗរបស់ទូរស័ព្ទ Galaxy S10 ទាំង 3 ដែលត្រៀមចេញនៅខែក្រោយ

Published Date: Tuesday, January 15, 2019 09:19 AM

បន្ទាប់ពី​ក្រុមហ៊ុន Samsung ជ្រើស​រើសយក​ថ្ងៃទី 20 ខែកុម្ភៈ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ Galaxy Unpacked  ឆ្នាំ 2019 ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី...