ថាម៉េច! Pixel 4 XL នឹងបំពាក់កាមេរ៉ា 5 គ្រាប់

Published Date: Wednesday, July 10, 2019 01:11 PM

កាលពេលមុន Google បានទម្លាយរូបភាបខ្នងខាងក្រោយ ដែលបញ្ចាក់ពីគំរូឌីហ្សាញថ្មីរបស់​ខ្លួន​កុំ​ឲ្យ​លួចចម្លង​បាន ហើយពេលនេះមានដំណឹងថ្មីបញ្ជាក់ថា Pixel 4 XL នឹង​បំពាក់​កាមេរ៉ា 5 គ្រាប់ ហើយ​បកមកប្រើអេក្រង់ធម្មតាគ្មានឆកវិញ។

សម្រាប់ព័ត៌មានថ្មីនេះ ត្រូវបានអ្នកឌីហ្សាញដាក់ចេញជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ប្រភេទ​មុំ​ចង្រ្កាន និងមានអេក្រង់លាទពេញផ្ទៃសល់គែមបន្តិច អមដោយកាមេរ៉ា 2 គ្រាប់ផ្នែកខាង​លើ​អេក្រង់​ធម្មតា គ្មាន​ឆកអ្វីទេ។

ជាងនេះទៅទៀត Pixel 4 XL អាចមាន អេក្រង់ទំហំ 6.25 អ៊ីញ ជាប្រភេទ AMOLED មាន មុខងារដោះសោរ ដោយសម្គាល់ផ្ទៃមុខ ស្រដៀងទៅនឹង Face ID របស់ Apple ផងដែរ។ ចំណែកឯ ផ្នែកខាងក្រោមវិញ យើងមើលឃើញមាន រន្ធបំពងសំឡេង ចំនួន 2 ជាមួយនឹង USB-C នៅចំកណ្ដាល និងនៅតែមានមិនមាន រន្ធដោតកាស 3.5mm ទេ។ Pixel 4 XL អាចនឹង​បំពាក់​ បន្ទះឈីប Snapdragon 855 និងមាន Ram 6GB ហើយដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Q ចេញពីប្រអប់ស្រាប់។ យ៉ាងមិញ ចំពោះព័ត៌មាននេះ យើងមិនទាន់អាចកំណត់ថាពិត 100% នោះ ប៉ុន្តែវាអាចត្រូវច្រើន៕

 

You May Read

បានសាកប្រើកម្មវិធី FaceApp នេះហើយនៅ? សប្បាយលេងណាស់!

Published Date: Friday, July 19, 2019 02:04 PM

ការពិតទៅកម្មវិធី FaceApp នេះ បានចេញយូរហើយ ប៉ុន្តែថ្មីៗនេះ វាបានផ្ទុះម្ដងទៀត ខណៈការ Update មួយចំនួនអាចឲ្យយើង​កែប្រែ​ផ្ទៃមុខ​ពី​ចាស់​ទៅ​ក្មេង ឬ​ពី​ក្...

កប់អស់អីនិយាយ សូម្បីតែក្នុងទឹកក៏នៅតែអាចស្ដាប់ចម្រៀងបានដែរ

Published Date: Friday, July 19, 2019 11:25 AM

និយាយពីបច្ចេកវិទ្យាការពារជម្រាបទឹក Sony អាចនិយាយបានថា ជាក្រុមហ៊ុននាំមុនគេ ហើយ​លើក​នេះ ក៏នាំមុនគេផងដែរ ក្រោយក្រុមហ៊ុនជប៉ុនមូយនេះ ដាក់ចេញកាស Bluetoot...

Nokia 2.2 តូច ប៉ុន្តែខ្លឹម តម្លៃត្រឹមតែ 127 ដុល្លារ មានអ្វីត្រូវស្ទាក់ស្ទើរចិត្ត!

Published Date: Thursday, July 18, 2019 01:41 PM

សម្រាប់អតិថិជនដែលចង់បានទូរស័ព្ទ Nokia តម្លៃទាប ប៉ុន្តែមានសមត្ថភាពដំណើរគួរសមពេលនេះ អាចពិចារណាជាមួយនឹងទូរស័ព្ទ Nokia 2.2 បាន ខណៈតម្លៃវាត្រឹមតែ 127 ដុ...