ទូរស័ព្ទ Nokia 2 សមត្ថភាពថ្មខ្លាំង ចេញលក់ជាមួយនឹងតម្លៃសឹងមិនគួរឲ្យជឿ

Published Date: Tuesday, November 14, 2017 11:31 PM

ក្រោយ​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ទីផ្សារ​អន្តរជាតិ ទូរស័ព្ទ Nokia 2 ប្រើ​ប្រព័ន្ធ Android ពេលនេះចាប់ផ្ដើមមានលក់ជាផ្លូវការហើយ ជាមួយ​តម្លៃ​ត្រឹមតែ 109 ដុល្លារ​ប៉ុ​ណ្នោះ ខណៈ​សមត្ថភាព​ដំណើរ និង​ថាមពល​ថ្ម​របស់​វា​ធំ​រហូតដល់ 4100 mAh  ដែល​ប្រិយមិត្ត​សាក​តែម្តង លេង​ម៉ា​ឆ្អែត​មិនមាន​ការរំខាន​រឿង​អស់​ថ្ម​ទៀតឡើយ។

ជាមួយនឹង​ថាមពល​ថ្ម​ដែល​កាន់​បានយូរ​រហូតដល់​ទៅ 2 ថ្ងៃ ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល Nokia 2 ត្រូវបាន​ផលិតឡើង ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើ​បានយូរ មិន​ងាយ​អស់​ថ្ម ខុសប្លែក​ពី​ទូរស័ព្ទ​ដទៃទៀត ដែល​ត្រូវការ​សាក​ថ្ម ជា​ញឹកញាប់។ សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​កាន់​ថ្ម​បានយូរ​ដល់​ទៅ 2ថ្ងៃ មិនបាន​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អន់ថយ ក្នុង​ប្រតិបត្តិការ​ដទៃទៀត​នោះឡើយ។  ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ឌែ​ល​Nokia 2 ផ្ដល់នូវ​បច្ចេកវិទ្យា រួមបញ្ចូល​គ្នា​រវាង​ប្រតិបត្តិ​ករ Qualcomm® Snapdragon ™ Mobile Platform អេក្រង់ 5 អ៊ី​ញ  ថែមទាំង​គុណភាព display ខ្ពស់ និង​ប្រព័ន្ធ​ប្រតិបត្តិការ AndroidTM ចុងក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​ជាទី​ពេញចិត្ត​ដល់​អ្នកប្រើប្រាស់​គ្រប់ពេលវេលា និង​ជា​រៀងរាល់ថ្ងៃ។

 

ទូរស័ព្ទដៃ​ថ្មី​ម៉ូ​ដែល Nokia 2 រចនា​ឡើង​ផ្ដោតលើ​ភាព​ធន់​មាំ​ជាងគេ និង​ចំណុចសំខាន់ៗឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់​ទូរស័ព្ទ Nokia គឺ​គុណភាព ភាពសាមញ្ញ និង​ភាព​អាច​ជឿជាក់​បាន។ ស៊ុម​រលោង​របស់​ស្មា​ត​ហ្វូ​ន Nokia 2  ត្រូវ​ផលិតឡើង​យ៉ាង​ម៉ត់ចត់ ពី​អាលុយមីញ៉ូម ស្រប​ពេលដែល​កញ្ចក់ Corning® Gorilla® ត្រូវបាន​បំពេញបន្ថែម​ដោយសារ​ធាតុ​បូ​លីកា​បូ​ណេ​ត នៅ​ផ្នែក​ខាងក្រោយ​នាំមក​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ ព្រមទាំង​គុណភាព​ល្អឥតខ្ចោះ​ដែល​អ្នកប្រើប្រាស់​រំពឹងទុក​ពី​ស្មា​ត​ហ្វូ​ន Nokia។ សមាសធាតុ​ដ៏​ល្អ​ប្រណីត និង​រចនាបទ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ រួមគ្នា​បង្កើតបាន​នូវ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដ៏​រស់​រវើក រូបរាង​ទាន់សម័យ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​រីករាយ​នឹង​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​សមរម្យ ជាប់​ធន់ នឹង​កាន់​ថ្ម​បានយូរ៕

You May Read

លក្ខណៈពិសេស ៤ យ៉ាង ដែលអ្នកគួរតែទិញទូរស័ព្ទ OPPO R17 Pro ប្រសិនបើថវិកា ៦០០ ជាងមិនមែនជាបញ្ហា

Published Date: Monday, December 17, 2018 10:18 AM

ថ្ងៃនេះ យើងសូមណែនាំ​នូវហេតុ​ផល ៤ យ៉ាង​ដែលលោក​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ស្មាតហ្វូន OPPO R17 Pro ប្រសិនបើលោកអ្នកមានបញ្ហាជាមួយនឹងថវិកា ៦០០ ដុល្លារ។ ...

លេចចេញស្រោមការពារទូរស័ព្ទ Galaxy S10 Plus ស្អាតៗ មុខម្ចាស់រូបបង្ហាញខ្លួន

Published Date: Thursday, December 13, 2018 05:51 PM

ខណៈដែល​ព័ត៌មាន​ស្ដីពី​ទូរស័ព្ទ Galaxy S10 កំពុង​ធ្វើ​ឲ្យ​ពិភព​បច្ចេកវិទ្យា​ចល័ត​មានការ​ចាប់អារម្មណ៍ ពេល​ស្រាបតែ​បែកធ្លាយ​ស្រោម​ការពារ​របស់​ក្រុមហ៊ុ...

P Smart ស្មាតហ្វូនថ្មីរបស់ Huawei មានរាងស្រដៀង P20 ប៉ុន្តែមានតម្លៃខុសគ្នាគុណពីរ

Published Date: Thursday, December 13, 2018 04:07 PM

ស្ងាត់ៗក្រុមហ៊ុន Huawei បានដាក់​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល P មួយទៀត មាន​រាង​ស្រដៀង​ហ្នឹង​ទូរស័ព្ទ P20 ប៉ុន្តែ​មាន​សមត្ថភាព​តម្លៃ​ខុសគ្នា​ឆ្ងាញ។ ...