ទូរស័ព្ទ Sony Xperia XA1 ផ្តើមលក់ជាផ្លូវការហើយនៅថ្ងៃស្អែក

Published Date: Thursday, April 20, 2017 04:41 PM

ព្រឹកមិញហាង សុខ លី បានបង្ហោះស្ដីពីព័ត៌មានរបស់ទូរស័ព្ទបែកធ្លាយវត្តមាននៅកម្ពុជា ហើយពេលនេះ វាបានក្លាយជាការពិតមែន ដោយស្មាតហ្វូននេះ នឹងមានលក់ចាប់ពីថ្ងៃស្អែកទី 21 ខែមេសា ឆ្នាំ 2017 នេះតទៅក្នុងតម្លៃប្រមាណ 279 ដុល្លារ ជាមួយនឹងការធានារយៈ​ពេលមួយឆ្នាំ។

សម្រាប់ស្មាតហ្វូននេះ វាបានចេញតំណាល់គ្នានឹងស៊េរី Xperia មួយទៀតក្នុងព្រឹត្តិការណ៍ MWC 2017 កាលពីខែកុម្ភៈឆ្នាំ 2017 កន្លងទៅ ឥលូវនេះ លោកអ្នកអាចរកទិញបាននៅហាង សុខ លី ទាំងពីរទីតាំង ជាមួយនឹង មានពណ៌ស ពណ៍ខ្មៅ ពណ៌មាស និង​ពណ៌​ផ្កាឈូក។

គួរបញ្ជាក់ថា៖ ស្មាតហ្វូន Sony Xperia XA1 មានអេក្រង់ទំហំ 5 អ៊ីង មានការបង្រួមស៊ុមព័ទ្ធអេក្រង់កាន់តែតូចដែលគេហៅថា “Borderless Edge-To-Edge Screen” ។ វត្តមានរបស់ស្មាតហ្វូននេះ បានប្រើប្រាស់នូវកាមេរ៉ាទំហំដល់ទៅ 23 MP f/2.0 ភ្ជាប់​ជាមួយ​នឹង​មុខងារ Hybrid AF និង SteadyShot អាចថតនៅក្នុងកម្រិត 1080p ចំណែកកាមេរ៉ាមុខមានទំហំ 8MP ដែលភ្ជាប់ជាមួយនឹងមុខងារ Autofocus និង SteadyShot ។ ស្មាតហ្វូន Sony Xperia XA1 ប្រើប្រាស់នូវបន្ទះឈីប Helio P20 ជាមួយនឹង Ram ទំហំ 3GB  ហើយថា មព​លថ្មរបស់វាមានទំហំដល់ទៅ 2300mAh ៕

 

You May Read

វិធីបង្កើត Folder សុវត្ថិភាពលើទូរស័ព្ទ Galaxy S8 ដើម្បីផ្ទុកកម្មវិធី និងឯកសារផ្ទាល់ខ្លួន

Published Date: Sunday, May 28, 2017 11:17 PM

អតិថិជនទាំងអស់គ្នាបានដឹងខ្លះហើយពីមុនងារពិសេសៗរបស់ទូរស័ព្ទ Samsung Galaxy S8 យ៉ាងណាមិញថ្ងៃនេះ យើង​ខ្ញុំសូម​លើក​យកនូវវិធីផ្ទុកកម្មវិធី និងឯកសារផ្ទាល់...

លេចចេញព័ត៌មានខ្លះៗពីទូរស័ព្ទ Nokia 9 ដែលមាន RAM រហូតដល់ 8GB

Published Date: Sunday, May 28, 2017 09:46 PM

ការវិលត្រលប់របស់ Nokia ពិតជាធ្វើឱ្យលោកអ្នកមានការភ្ញាក់ផ្អើលពិតមែន ហើយទូរស័ព្ទ Nokia 6 ក៏មានវត្តមានហើយដែរ ក្នុងហាង សុខ លី ប៉ុន្តែថ្មីៗនេះមានព័ត៌មានល...

កុំព្យូទ័រ Laptop របស់ Huawei រាងចឹងៗស្រឡាញ់អត់!!

Published Date: Thursday, May 25, 2017 11:04 PM

ក្រៅពីទីផ្សារស្មាតហ្វូន ក្រុមហ៊ុនចិន Huawei ក៏បានលុកដៃយ៉ាងជ្រៅផងដែរ លើមុខជំនួយកុំព្យូទ័រតូចៗ ដែលមានរាងស្អាត សមត្ថភាពខ្លាំងមិនចាញ់គូរប្រកួតប្រជែង។ ថ...