ទូរស័ព្ទ U11 របស់ HTC មានទៅអន់អី ឡូយកប់ៗដែរតា!!

Published Date: Wednesday, May 17, 2017 06:40 AM

ដូចអ្វីដែលហាងសុខលី បានចុះផ្សាយកន្លងមកហើយ ថាក្រុមហ៊ុន HTC នឹងបញ្ចេញអាវុធថ្មីមានសមត្ថភាពខ្លាំង ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនតៃវាន់មួយនេះបានដាក់ចេញស្មាតហ្វូន HTC U 11 ជាមួយនឹងអេក្រង់ 5.5 អ៊ីញ ប្រភេទ Super LCD ​ជាមួយ​កម្រិត QHD (2560×1440)px ​​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 835 ដែល​ជា​ឈីប​ជំនាន់​ចុងក្រោយ​របស់ Qualcomm។

ស្មាតហ្វូន​កំពូល​ចេញ​ថ្មី​របស់​ក្រុមហ៊ុន​តៃវ៉ាន់​នេះ មាន​ទំហំ RAM 4GB ​និង​មេម៉ូរី​ទំហំ 64GB។ HTC ក៏​បាន​ផ្ដល់​ជម្រើស​ម៉ូដែល U11 ​មាន​សមត្ថភាព​កប់​មួយ​ម៉ូដែល​ទៀត ដែល​ភ្ជាប់ RAM ដល់ 6GB និង​មេម៉ូរី 128GB សម្រាប់​លក់​លើ​ទីផ្សារ​អន្តរជាតិ​មួយ​ចំនួន។ ទាំងពីរ​ម៉ូដែល គឺ​សុទ្ធតែ​មាន​រន្ធ​អាច​ប្រើ​កាត​មេម៉ូរី microSD ​បាន។ ទូរស័ព្ទថ្មី​នេះ ក៏មាន​មុខងារ​ថ្មី​មួយ​ឱ្យ​ឈ្មោះ​ថា Edge Sense ដែល​អាច​ឱ្យ​អ្នក​ច្របាច់​គែម​អេក្រង់ ដើម្បី​ដំណើរការ​កម្មវិធី​ផ្សេងៗ​បាន។ វា​ក៏​មាន​សមត្ថភាព​អាច​ថត​សំឡេង​កម្រិត 360 ដឺក្រេ​ ក្នុង​គុណភាព​ខ្ពស់ ជាមួយ​រន្ធ​ស្រូប​សំឡេង ម៉ៃក្រូហ្វូន​ដល់​ទៅ 4។

ស្មាតហ្វូន U11 អាច​ឱ្យ​លោក​អ្នកថត​រូប និង​វីដេអូ​ជាមួយ​ទំហំ 12MP ​UltraPixel 3 ​ជាមួយ OIS នៅ​កម្រិត f/1.7 aperture ​ហើយ​បំពាក់​ភ្លើង​ជំនួយ​កាមេរ៉ា dual LED flash។ កាមេរ៉ា​ក្រោយ​របស់​វា អាច​ថត​វីដេអូ​ក្នុង​កម្រិត 4K បាន។ កាមេរ៉ា​មុខ​របស់ HTC U 11 ​មាន​ទំហំ​ដល់​ទៅ 16MP ​ដែល​បាន​រចនា​ឡើងសម្រាប់​ផ្ដោត​លើ​ការ​ថត​រូប​ Selfies ​ហើយ​ក៏​ភ្ជាប់​មក​ជាមួយ​មុខងារ Selfie ជំនួយ​ដល់​ការ​ថត​រូប​ខ្លួន​ឯង​ខ្លះ​ផង​ដែរ ដូច​ជា Selfie Panorama mode និង​ជាច្រើន​ទៀត។ ស្មាតហ្វូន​នេះ គាំទ្រ 4G LTE, WiFi, Bluetooth, USB type C ​ហើយ​គ្មាន​រន្ធ​កាស ៣,៥មិល្លីម៉ែត្រ​ឡើយ ប៉ុន្តែ​មាន​ដុំ​ 3.5mm adapter ​ហើយ​មាន​មុខងារ​កាត់​បន្ថយ​សំឡេង​រំខាន USonic Noise Canceling និង​មាន​មុខងារ​មិន​ជ្រាប​ទឹក។

HTC U 11 ​មាន​កម្លាំង​ថ្ម 3000mAh ​និង​មាន​មុខងារ​សាកថ្ម​លឿន Quick Charge 3.0។ វា​នឹង​ចរាចរ​លើ​ទីផ្សារ​ជាមួយ​ជម្រើស​ពណ៌ ខៀវ ពណ៌​ស ខ្មៅ ទឹកប្រាក់ និង​ពណ៌​ក្រហម ជាមួយ​តម្លៃ​ប្រមាណ 835 ដុល្លារ៕

លក្ខណៈសម្បត្តិទូទៅរបស់ HTC U11

  • វិមាត្រ 9 x 75.9 x 7.9 និងទំងន់ 169 ក្រាម
  • អេក្រង់ទំហំ 5 អ៊ីងប្រភេទ Super LCD 5 ជាមួយនឹងកម្រិត បង្ហាញរូបភាព Quad HD (2560 x 1440)
  • ប្រើប្រាស់ស៊ីភីយូ Snapdragon 835  Octa-core ល្បឿន 45GHz
  • រ៉េមទំហំ 4GB Rom 64GB រឺ 6GB សម្រាប់ Rom 128GB និងអាចបន្ថែម SD Card ដល់ 2TB
  • កាមេរ៉ាក្រោយទំហំ 12MP ប្រើប្រាស់បច្ចេកវិទ្យា HTC UltraPixel ជំនាន់ទីបី ដែលមាន Aperture f/1.7 និងមាន បច្ចេកវិទ្យា HDR Boost, អាចថតវីឌីអូ Slo-mo 1080 @120fps និងមានរន្ធស្រូប សម្លេងកម្រិត 360 ដឺក្រេ អាចចាប់បាន ពីគ្រប់ទិស
  • កាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល ប្រើប្រាស់ស៊ិនស័រ Sony BSI មានភ្ជាប់មកជាមួយ មុខងារ Live-Make Up, HDR Boost, Selfie Panorama
  • ថ្មទំហំ 3000 mAh ភ្ជាប់មកជាមួយ បច្ចេកវិទ្យា Quick Charger 3.0 ដែលអាចប្រើ និយាយ បាន រយៈពេល 5 ម៉ោង​ និងទុក Standby ចោលបាន រយៈពេល 14 ថ្ងៃ។

 

You May Read

ក្រោយគ្នាមួយថ្ងៃ ទូរស័ព្ទ Xperia XZ Premium ផ្ដើមដាក់ឱ្យ Pre-Order ដូចគ្នា

Published Date: Monday, May 22, 2017 06:22 AM

កាលពីម្សិលមិញក្រុមហ៊ុន Sony ប្រកាស់ដាក់ឱ្យអតិថិជនធ្វើការ Pre-Order សម្រាប់ម៉ូឌែលទូរស័ព្ទ Xperia XA1 Ultra ហើយថ្ងៃនេះ ទូរស័ព្ទ Sony Xperia XZ Premiu...

ស្មាតហ្វូថ្មីរបស់ក្រុមហ៊ុនរថយន្ត Lamborghini តម្លៃប្រហែល 2,100 ដុល្លារ

Published Date: Saturday, May 20, 2017 11:09 PM

ក្រៅពីផលិតរថយន្តដែលមានតម្លៃថ្លៃ ថ្មីៗនេះក្រុមហ៊ុន Tonino Lamborghini បាន​បញ្ចេញ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ ដែល​មាន​ការ​រចនា​រូបរាង​យ៉ាង​កាលីប ហើយដាក់ល...

ដំណឹងល្អ! ទូរស័ព្ទ Sony XA1 Ultra ដាក់ឱ្យ Pre-Order ហើយ

Published Date: Saturday, May 20, 2017 10:45 PM

សម្រាប់​អតិថិជន​ទាំងអស់​ដែលជា​អ្នកគាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន Sony ត្រកូល XA អេក្រង់​ធំ​ពេលនេះ​ក្រុមហ៊ុន​បានដាក់​ឱ្យធ្វើ​ការ Pre-Order ជា​ផ្លូវ​ហើ...