ទើបតែបែកធ្លាយព័ត៌មាន ឥឡូវចេញមកបាត់ ហើយឡើងដូច!

Published Date: Thursday, May 17, 2018 05:38 PM

បន្ទាប់​ពី​បាន​បែកធ្លាយ​រូបរាង និង​ដំណឹង​ចចាមអារ៉ាម​ជាច្រើន ពេល​នេះ ក្រុមហ៊ុន HMD Global ទើប​ប្រកាស​ Nokia X6 ដែល​ជា​សមាជិក​ថ្មី​ដំបូង​ក្នុង​ត្រកូល X-Series ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ចិន។ ដូច​ការ​រំពឹង​ថា Nokia X6 ចាប់​កំណើត​ដោយ​បំពាក់​សមត្ថភាព hardware ​កម្រិត​មធ្យម ប៉ុន្តែ​យ៉ាង​ហោច​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​បែប​ទំនើប​ទាន់សម័យ (ប្រ៊ីមៀម) មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​ជា​លោហធាតុ។ តួ​របស់​ស្មាតហ្វូន​នេះ ​ស្រោប​ដោយ​សារធាតុ​កញ្ចក់​​ដល់​ទៅ ៩៥% ហើយ​ក៏​មាន​ចំណុច​ឆក notch ​ស្ទីល​ដូច​ស្មាតហ្វូន​ទំនើបៗ​នាពេល​បច្ចុប្បន្ន​ដែរ។

Nokia X6 ​មាន​អេក្រង់ ៥,៨អ៊ីញ FHD+ (1080x2280px) ​ជាមួយ​សមាមាត្រ 19:9 aspect ​ការពារ​ដោយ​ស្រទាប់ Corning Gorilla Glass 3 ​នៅ​ផ្នែក​ខាង​លើ។ វា​ជា​ស្មាតហ្វូន Nokia ដំបូង​ដែល​មាន notch display ​ឬ​ហៅ​ថា ក្បាល​ឆក​នៅ​ផ្នែក​ខាង​លើ ហើយ​បាន​បំពាក់​ជាមួយ​កាមេរ៉ា​មុខ 16MP ​ជាមួយ​កម្រិត f/2.0 aperture និង face unlock។ អ្នក​ក៏​អាច​ទទួល​បាន​នូវ​មុខងារ​ស្កេន​ក្រយៅដៃ fingerprint sensor នៅ​ខាង​ក្រោយ​របស់ X6 នេះ​ផង​ដែរ។ រីឯ​កាមេរ៉ា​ក្រោយ​បំពាក់​នូវ dual-camera ​មាន​ទំហំ 16MP ជាមួយ f/2.0 aperture និង 5MP monochrome sensor ជាមួយ f/2.2 lens៕

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...