ទំនេរមើលលេង! វីដេអូបង្រៀននូវគន្លឹះខ្លីៗ ពាក់ព័ន្ធលើកាមេរ៉ា iPhone X

Published Date: Wednesday, February 14, 2018 02:11 PM

កាលពីជាង 3 សប្តាហ៍មុន Apple បាន​បញ្ចេញ​​វីដេអូ​ពាណិជ្ជកម្ម​មួយ ដោយ​​បង្ហាញ​ពី​​ការ​ប្រើប្រាស់ក្នុង ការថត Selfie ចេញ​ពី iPhone X ជាមួយ​នឹង​ការ​ប្រើមុខងារ Portrait  ​ចំនួន 2 រួមមាន Stage Light និង Stage Light Mono។​ ហើយថ្មីៗនេះ Apple ក៏បានបញ្ចេញវីដេអូពាណិជ្ជកម្មថ្មីផ្សេងទៀត នៅលើ Channel YouTube របស់ពួកគេ ដល់ទៅ 3 វីដេអូឯណោះ។ ចង់ដឹងទេថា វីដេអូទាំងនោះបង្ហាញពីអ្វី?

វីដេអូទាំង 3 នេះ គឺបង្ហាញលើចំនុចចំនួន 3  ផ្សេងគ្នាដែលពាក់ព័ន្ធនឹងការ Create Live Photo, ការកែ​រូបថត Selfie ជាមួយមុខងារ Portrait  និង ការថតរូប Selfie ដោយប្រើមុខងារ Portrait។ Apple ចង់​បង្ហាញ​ពីភាពអស្ចារ្យនៃលក្ខណៈពិសេស ដែលមាននៅក្នុងកាមេរ៉ា iPhone X  ហើយវាធ្វើការ​បាន​​យ៉ាង​​ល្អថែម​ទៀត​ផងជាមួយនឹងមុខងារ Portrait ថ្មីនេះ។ តោះ… កុំអោយខាតពេលយូរសូមទស្សនាវីដេអូ​ទាំង 3 នេះ ដូចតទៅ៖

របៀបបង្កើតរូបភាពដែលថតបានជាមួយមុខងារ Live អោយមានចលនា ដោយមិនចាំបាច់សង្កត់ ហើយអ្នកអាចជ្រើសរើស Effect ចំនួន 3 រួមមាន Loop, Bounce និង Long Exposure ដោយ​គ្រាន់តែទាញរូបភាពឡើងលើ នោះអ្នកនឹងឃើញ។

 

របៀបកែរូបដែលថតបែប Portrait លើ iPhone X ជាមួយនឹងមុខងារទាំង 5 រួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ដោយគ្រាន់​តែ​ធ្វើការចុច Edit លើរូប Selfie ដែលថតចេញពីមុខងារ Portrait ហើយជ្រើសរើសប្រភេទណា​មួយ ក្នុងចំនោម 5 នោះ រួចចុច Done។

 

របៀបថតរូប Selfie បែប Portrait លើ iPhone X ដោយគ្រាន់តែជ្រើសរើសមុខងារទាំង 5 ដែល​មានស្រាប់ រួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ហើយចុចថតជាការស្រេច។

តាមពិតចំនុចទាំង 3 ខាងលើអាចនឹងមានអ្នកបានដឹងពីការប្រើប្រាស់វារួចមកហើយ ប៉ុន្តែការបង្កើត​វីដេអូនេះ​ឡើង គឺក្នុងគោលបំណងបង្ហាញពីលក្ខណៈពិសេសនៃការថតរូប Selfie បែប Portrait ចេញ​ពីកាមេរ៉ា iPhone X ជំនាន់ចុងក្រោយរបស់ពួកគេ ខណៈស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន​​ផ្សេងៗ​ទៀតមិនទាន់មាន មុខងារ Studio Light, Contour Light, Stage Light និង Stage Light Mono នៅឡើយទេ។

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...