ធ្លាយលក្ខណៈសម្បត្តិទូរស័ព្ទ SONY បំពាក់កាមេរ៉ាភ្លោះ

Published Date: Wednesday, February 14, 2018 01:57 PM

កាលពី​ដើមខែ មករា កន្លងទៅ មាន​របាយការណ៍​ថ្មី​មួយ បាន​លើកឡើងថា SONY នឹងធ្វើ​ការបង្ហាញ​ស្មា​ត​ហ្វូ​ន​ចំនួន 3 ស៊េរី​ទៀត សម្រាប់​ព្រឹត្តិការណ៍ MWC ឆ្នាំ 2018 នាពេលខាងមុខ រួមមាន  Xperia XZ1 Premium, Xperia XZ1 Plus និង Xperia XZ1s ដោយ​ស្មា​ត​ហ្វូ​ន​ទាំងអស់នេះ គឺ​សុទ្ធតែជា​ទូរស័ព្ទ​ស៊េរី​ទំនើប របស់​ក្រុមហ៊ុន SONY ផងដែរ។ ម្យ៉ាងវិញទៀត យើង​ក៏បាន​ដឹង​ពី លក្ខណៈសម្បត្តិ មួយចំនួន​របស់ ស្មា​ត​ហ្វូ​ន​ទាំង 3 ម៉ូ​ឌែ​ល​នេះ​ផងដែរ។

យ៉ាងណាថ្មីៗនេះ ក៏​ស្រាប់តែ​លេច​ធ្លាយ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ផ្សេងទៀត តាមរយៈ​ការធ្វើ​តេស្ត​នៅលើ​កម្មវិធី HTML ហើយ​ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​គេ​ហៅ ឈ្មោះថា Xperia XZ Pro ដោយ​វា​ជា​ប្រភេទ ស្មា​ត​ហ្វូ​ន​អេក្រង់​ទ្រវែង 18:9  មាន​លេខ​ម៉ូ​ឌែ​ល H8116។ វា​មិនបាន​បង្ហាញ​ពី​ទំហំ អេក្រង់​នៅឡើយ​ទេ ប៉ុន្តែ​ចំពោះ​កម្រិត​បង្ហាញ រូបភាព​វិញ​នោះ ប្រហែល ជា​មិន​ខុសគ្នា​នឹង Xperia XZ1 Premium, Xperia XZ1 Plus និង Xperia XZ1s នោះទេ ដោយ​វា​អាច​បង្ហាញ​រូបភាព បាន​ក្នុង​កម្រិត 4K (2160 x 3840 ភិ​ច​ស៊ែ​ល)ដូចគ្នា។  Xperia XZ Pro អាច​នឹង​បំពាក់​នូវ បន្ទះ​ឈី​ប Snapdragon 845 របស់ Qualcomm, មាន RAM ទំហំ 6GB, មាន​អង្គ​ផ្ទុក ទិន្នន័យ​ទំហំ 64GB និង 128 GB ។ អ្វីដែល​បន្ថែម ទៀត​នោះ ទូរស័ព្ទ​ថ្មី​នេះ​ត្រូវបាន គេ​រាយការណ៍​ថា នឹងមាន​កាមេរ៉ា ខាងមុខ​ទំហំ 13 មេ​ហ្គា​ភិ​ច​ស៊ែ​ល, មាន​កាមេរ៉ា​ភ្លោះ ខាងក្រោយ​ទំហំ 18 មេ​ហ្គា​ភិ​ច​ស៊ែ​ល + 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល ចំណែកឯ​ថ្ម​វិញ មាន​កម្លាំង​ថាមពល​ទំហំ 3.420mAh

យើង​មិនទាន់​អាច​បញ្ជាក់​អោយ​ច្បាស់​ថា​នឹងមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍ MWC ឆ្នាំ 2018 នា​ពេល​ខាង​មុខ ឬ​អត់​នោះទេ តែ​ប្រភព​មួយចំនួន គិតថា​វា​អាចមាន។ យ៉ាងណា យើង​មិនអាច​រៀប រាប់​អ្វី​បាន​ពី Xperia XZ Pro ទៅកាន់​មិត្ត​អ្នកអាន អោយបាន​ដឹង​លើស ពីនេះ​បានទេ។ អញ្ចឹង​សម្រាប់​អ្នក កំពុង​ទន្ទឹង​ចង់ឃើញ ស្មា​ត​ហ្វូ​ន​អេក្រង់ លាត​របស់ SONY ក្នុង​ឆ្នាំ 2018 នេះ អាច​នឹង​រង់ចាំ មួយរយៈ​ធំ​សិន៕

You May Read

ត្រកូល Mate ចេញម្ដង ៤ ស៊េរីឆ្នាំនេះ

Published Date: Thursday, October 18, 2018 12:12 AM

ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូន​មាន​ភ្ញាក់​ផ្អើល​​ជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤...

Note 9 មាន Ram 6GB កប់បាត់ទៅហើយ ចុះទម្រាំ Mi Mix 3 មាន 10GB ទៀតទៅជាយ៉ាងណា!

Published Date: Wednesday, October 17, 2018 11:22 PM

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​...

Google ប្រាប់ថាបក្សកាមេរ៉ាភ្លោះ គ្មានតម្លៃឲ្យខ្លួនចូលនោះទេ

Published Date: Monday, October 15, 2018 11:57 PM

ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយ​របស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការ...