ធ្វើបែបម៉េច ទើបអាចដាក់អសយដ្ឋានផ្ទះ ឬការិយាល័យរបស់យើងចូលក្នុងកម្មវិធី Google Maps បាន?

Published Date: Monday, January 7, 2019 11:45 AM

ការបញ្ចូល​ឈ្មោះ និង​អ​សយ​ដ្ឋា​ន​ផ្ទះ ឬ​ការិយាល័យ​ទៅក្នុង​កម្មវិធី Google Maps វា​ជា​វិធីសាស្ដ្រ​ល្អ​មួយ ដែល​វា​អនុញ្ញាតឲ្យ​លោកអ្នក និង​អ្នកប្រើប្រាស់​ដទៃទៀត​ងាយស្រួល​ស្វែង​ទីតាំង​នោះ​នៅ​ផែនទី​បែប​ឌីជីថល​មួយ​នេះ ដោយ​មិនចាំបាច់​វាយ​ប​ញ្ជូ​ល​ច្រើន​ម្ដងទៀត។

ក្នុងន័យនេះ វា​ក៏​ផ្ដល់​ភាពងាយស្រួល​ផងដែរ លើ​ការ​ប្រាប់​ទីតាំង ដើម្បី​នរណា​ទៅដល់​ការិយាល័យ ឬ​ផ្ទះ​របស់​យើង​តាមរយៈ​មុខងារ Share Location ការចង្អុលបង្ហាញ​ទៅ​អ្នកបើកបរ​រថយន្តឈ្នួល ឬ​ការដាក់ឱ្យក្មេងៗដែល​មិនសូវ​ស្គាល់ផ្លូវ​ងាយស្រួល​រក​ផ្លូវ​មក​ផ្ទះ​ដោយ​ខ្លួនឯង​ជាដើម។ សម្រាប់​ការកំណត់​នេះ យើង​សូម​លើកយក​សម្រាប់តែ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android មក​ជម្រាប់ជូន​មួយ​សិន៖

  1. ដោយ​ដំបូង ប្រិ​យម​ត្តិ​សូម​ចូលទៅ​កាន់​កម្មវិធី Google លើ​ទូរស័ព្ទ Android ហើយ​ចុច​លើ​សញ្ញា​ឆ្នូត 3 (ដូច​ក្នុង​រូប​ខាងក្រោម)
  2. បន្ទាប់មក ចុច​លើ Your Places
  3. បន្ទាប់មកទៀត ចុច​លើSet home address
  4. វាយ​បញ្ចូល​អ​សយ​ដ្ឋា​ន​ផ្ទះ​របស់​អ្នក
  5. ជ្រើសរើស​អ​សយ​ដ្ឋា​ន​របស់​អ្នក​ដែល​បាន​លោត​ឡើង​ជាការ​ស្រេច (ប្រសិនបើ​មាន)
  6. សូម​ធ្វើតាម​ដំណាក់កាល​ទី 1 ដល់​ដំណាក់កាល​ទី 5 ប្រសិនបើ​លោកអ្នក​ចង់ Save អ​សយ​ដ្ឋា​ន​ការិយាល័យ​ធ្វើការ​របស់​អ្នក៕

 

 

You May Read

មានអីគ្រាន់បើតើ! តម្លៃត្រឹម 139 ដុល្លារ រាងប៉ុណ្ណឹង សមត្ថភាពប៉ុណ្ណឹងអាចទទួលយកបាន

Published Date: Friday, June 14, 2019 03:28 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនហាង សុខ លី ដែលចង់បានស្មាតហ្វូនរាងតូច តម្លៃល្អពីក្រុមហ៊ុន Samsung ពេលនេះអាចពិចារណាបានជាមួយនឹងទូរស័ព្ទ Galaxy A10 ខ្លឹម​ជាង​...

Huawei Day! បញ្ចុះតម្លៃកប់ៗ ជាមួយនឹងស្មាតហ្វូនជាច្រើនម៉ូឌែលពីហាង សុខ លី

Published Date: Friday, June 14, 2019 02:22 PM

បញ្ចុះតម្លៃកប់ៗទៀតហើយ ពីហាង សុខ​លី ជាមួយនឹងស្មាហ្វូន Huawei ជាច្រើនម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្ដុក។ នៅចាំអ្វីទៀត ចង់បានមួយណាមកហាង សុខលី ទាំង...

ចុម! ត្រឹម 3 គ្រាប់ ច្បាស់កប់ទៅហើយ ចុះទម្រាំ 6 គ្រាប់តើវាយ៉ាងណាវិញ

Published Date: Thursday, June 13, 2019 02:12 PM

ខណៈ​វត្តមាន​ទូរស័ព្ទ Xperia 1 កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់​ទាំង​ក្នុង និង​ក្រៅប្រទេស ពេលនេះ​មាន​ព័ត៌មាន​និយាយថា ក្រុមហ៊ុន So...