នេះនែ៎! ស្មាតហ្វូនរូបរាងថ្មីរបស់ Sony

Published Date: Tuesday, March 27, 2018 01:16 PM

ក្រោយរង់ចាំអស់រយៈជាយូរ ឥឡូវនេះស្មាតហ្វូនរូបរាងថ្មីរបស់ក្រុមហ៊ុន Sony បានបង្ហាញរូបរាងជាផ្លូវការ​ហើយ​កាលពីថ្ងៃម្សិលមិញ ជាមួយនឹងការរចនាប្លែកពីមុននៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ 2018 ដែល​មាន​ម៉ូដែល​ Xperia XZ2 និង Xperia XZ2 Compact។

បើ​និយាយ​ពី​រូបរាង ស្មា​ត​ហ្វូ​ន​ទាំង 2 នេះ វា​មាន​រូបរាង​ស្រដៀង​គ្នាច្រើន តែ​នៅមាន​ចំនុច​មួយ ចំនួន​ខុសគ្នា ដូចជា Xperia XZ2 មាន​ទំហំ​អេក្រង់​ធំ ជាង​អេក្រង់ Xperia XZ2 Compact ចំណែក​រចនាបថ កាមេរ៉ា​ក៏​ស្ថិតនៅ​កន្លែង ទាក់ទាញ​ជាង​មុន​ផងដែរ។ ចំពោះ​រូបរាង បើ​យើង​ធៀប ជាមួយនឹង Xperia XZ1 និង Xperia XZ1 Compact វិញ ប្រហែល​មិន​ស៊ី ជាមួយនឹង XZ2 និង XZ2 Compact នេះ​បានទេ ព្រោះ​ស្មា​ត​ហ្វូ​ន​ទាំង 2 ស៊េរី​នេះ មាន​រូបរាង​មូល​ទាល គួរអោយ​ទាក់ចិត្ត​ជាង មិន​ជ្រុង​ដូច XZ1 និង XZ1 Compact ឡើយ។  លើសពីនេះ វា​ក៏​នៅមាន​ចំនុចថ្មីៗ បន្ថែម​ផ្សេងទៀត ដែល​អ្នក​ចង់​ដឹងផង​ដែរ។

ចំពោះ​លក្ខណៈសម្បត្តិ​របស់ Xperia XZ2 មានដូចជា៖ 

  • អេក្រង់​ទំហំ 5.7 អ៊ី​ញ
  • ប្រើប្រាស់​កញ្ចក់​ប្រភេទ IPS LCD
  • មាន​ស្រទាប់​ការពារ Gorilla Glass 5
  • កម្រិត​បង្ហាញ​រូបភាព 1080 x 2160 ភិ​ច​សែ​ល
  • ដង់ស៊ីតេ​អេក្រង់ 424ppi
  • ដំនើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo
  • អាច​សាក​ថ្ម​ឥត​ខ្សែ​តាម Wireless
  • មាន​ប្រភេទ​ម៉ាស៊ីន ប្រើ​បន្ទះ​ឈី​ប Snapdragon 845
  • អង្គ​ចងចាំ 64GB អាច​បន្ថែម​មេម៉ូរី​ក្រៅ​បាន​ដល់ 400GB
  • រ៉េ​ម​ទំហំ 4GB
  • កាមេរ៉ា​ក្រោយ​ចំនួន​មួយ​គ្រាប់ ទំហំ 19 មេ​ហ្គា​ភិ​ច​សែ​ល កម្រិត Aperture f/2.0
  • វីដេអូ​ថត​បាន​ដល់​កម្រិត 2160 ភិ​ច​សែ​ល ក្នុង​ល្បឿន 30fps
  • កាមេរ៉ា​មុខ 5 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយ​កម្រិត Aperture f/2.2
  • ប្រាស់​រន្ធ USB Type C
  • ថាមពល​ថ្ម 3180mAh
  • មានមក​ជាមួយ​ជម្រើស​ពណ៌​ខ្មៅ, ពណ៌​ប្រាក់, ពណ៌​បៃតងចាស់ និង ពណ៌​ផ្កាឈូក។

ចំពោះ​លក្ខណៈសម្បត្តិ​របស់ Xperia XZ2 Compact មានដូចជា៖ 

  • អេក្រង់​ទំហំ 5 អ៊ី​ញ
  • ប្រើប្រាស់​កញ្ចក់​ប្រភេទ IPS LCD
  • មាន​ស្រទាប់​ការពារ Gorilla Glass 5
  • កម្រិត​បង្ហាញ​រូបភាព 1080 x 1920 ភិ​ច​សែ​ល
  • ដង់ស៊ីតេ​អេក្រង់ 441ppi
  • ដំនើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo
  • មាន​ប្រភេទ​ម៉ាស៊ីន ប្រើ​បន្ទះ​ឈី​ប Snapdragon 845
  • អង្គ​ចងចាំ 64GB អាច​បន្ថែម​មេម៉ូរី​ក្រៅ​បាន​ដល់ 400GB
  • រ៉េ​ម​ទំហំ 4GB
  • កាមេរ៉ា​ក្រោយ​ចំនួន​មួយ​គ្រាប់ ទំហំ 19 មេ​ហ្គា​ភិ​ច​សែ​ល កម្រិត Aperture f/2.0
  • វីដេអូ​ថត​បាន​ដល់​កម្រិត 2160 ភិ​ច​សែ​ល ក្នុង​ល្បឿន 30fps
  • កាមេរ៉ា​មុខ 5 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយ​កម្រិត Aperture f/2.2
  • ប្រាស់​រន្ធ USB Type C
  • ថាមពល​ថ្ម 2870mAh
  • មានមក​ជាមួយ​ជម្រើស​ពណ៌​ខ្មៅ, ពណ៌​ប្រាក់, ពណ៌​បៃតងចាស់ និង ពណ៌​ផ្កាឈូក។

ចំណែកឯ​ចំនុចពិសេសៗរបស់​ស្មា​ត​ហ្វូ​ន​ទាំង 2 នេះ​មានដូចជា៖ 

  • បំពាក់​បច្ចេកវិទ្យា​បង្ហាញ​រូបភាព HDR កាន់តែ​ត្រជាក់​ភ្នែក
  • រន្ធ​បំពង​សំលេង​ជា​ប្រភេទ Stereo
  • បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក IP68
  • អាច​ថត​វីដេអូ Slow motion ក្នុង​កម្រិត Full HD
  • មុខងារ​បង្កើត​រូបភាព​ជា 3D តាមរយៈ​កាមេរ៉ា​មុខ
  • មាន​ទ្រនាប់​ស្កេ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ

ចំពោះតម្លៃវិញ Sony ក៏មិនទាន់បានបង្ហើបអោយ ដឹងនៅឡើយទេ តែសម្រាប់ Xperia XZ2 គឺត្រូវបានគេ លើកឡើងថា អាចនឹងមានតម្លៃខ្ទង់ 987 ដុល្លារ ចំណែកឯ Xperia XZ2 Compact វិញ អាចនឹងមាន តម្លៃខ្ទង់ 740 ដុល្លារ៕

You May Read

ថែមទៀតហើយពី iPhone 6 (32GB) មានការធានាមួយឆ្នាំពីក្រុមហ៊ុន

Published Date: Friday, June 22, 2018 11:34 AM

ពិតជាពិសេសទៀតហើយ សម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានទូរស័ព្ទ iPhone 6 យក​ទៅ​ប្រើ​ប្រាស់ ពេលនេះលោកអ្នកអាចពិចារណាបានជាមួយនឹង iPhone 6 ទំហំ 32GB ថ្ម...

បែកធ្លាយរូបរាង Nokia ក្បាលឆកម៉ូឌែលថ្មី

Published Date: Thursday, June 21, 2018 07:09 AM

ក្រោយបើកសម្ពោធស្មាតហ្វូន X6 មានក្បាលឆកជាលើកដំបូង ពេលនេះមានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន HMD Global ដែលមេរបស់ Nokia អាចត្រៀមនឹងដាក់ចេញនូវស្មាតហ្វូនក្ប...

ដំណឹងល្អ! Nokia 2 អាច Update ទៅកាន់ Android Oreo 8.1 ជំនាន់ Beta បានហើយ!

Published Date: Thursday, June 21, 2018 06:50 AM

ក្រោយចេញលក់ក្នុងទីផ្សារបានមួយរយៈធំនៅលើទីផ្សារ ពេលនេះ ទូរស័ព្ទ Nokia 2 ត្រូវបាន​ក្រុមហ៊ុន​ដាក់​ឲ្យ​ធ្វើការ​ Update ឡើងទៅ ប្រព័ន្ធប្រតិបត្តិ Android ...