បើ Nokia 9 ចេញរាងប៉ុណ្ណឹង យល់ម៉ែចដែរ!!

Published Date: Monday, October 9, 2017 08:43 AM

ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទធំៗក្នុងពិភពលោកកំពុងធ្វើការប្រកួតប្រជែងគ្នា តាមរយៈការដាក់ចេញស្មាតហ្វូនខ្លាំង ហើយទំនើប ព័ត៌មានពីទូរស័ព្ទ Nokia 9 ក៏មិនត្រូវបានបំភ្លេចដែរ ដោយថ្មីៗនេះ រូបភាពនៃទូរស័ព្ទត្រូវបានគេបង្ហោះពេញបណ្ដាញសង្គម ដែលគេអះអាងថាវាជាស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia សម្រាប់យកទៅប្រជែងជាមួយគេ។

សង្កេត​ឃើញ​រូប Nokia 9 ​មាន​រចនាបថ​ថ្មី​ប្លែក​ខុស​ពី Nokia ស៊េរី​មុនៗ ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ស្មាតហ្វូន​ទំនើបៗ​នាពេល​បច្ចុប្បន្ន​វា​ហាក់​ដើរ​ក្រោយ​គេ​បន្តិច ដោយសារ ស្ទីល​គែម​អេក្រង់​សងខាង (ឆ្វេង ស្ដាំ) រាង​កោង​ឃុប ជា​ស្ទីល​របស់ Galaxy S7 Edge របស់ Samsung។ Nokia 9 ដែល​នឹង​ជា​ស្មាតហ្វូន​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទូរស័ព្ទ Nokia ​ប៉ុន្មាន​ស៊េរី​កន្លង​មក​នេះ នឹង​បំពាក់​អេក្រង់ 3D edge glass display ដោយ​មាន​លក្ខណៈ​កោង​ឃុប​ដូច​នឹង Galaxy S7 Edge។ ចំពោះ​ទំហំ​អេក្រង់ និង​កម្រិត resolution ​មិន​ទាន់​ត្រូវ​គេ​អះអាង​ឱ្យ​ដឹង​នៅ​ឡើយ។

តែ​គេ​រំពឹង​ថា ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ នឹង​ប្រើប្រាស់​បន្ទះ​ឈីប​សមត្ថភាព​ខ្ពស់ Snapdragon 835។ ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​ដែល​គេ​រំពឹង​នឹង​មាន​លើ Nokia 9 រួម​មាន៖ RAM ទំហំ 8GB ឬ 8GB ​អង្គ​ចងចាំ​ទំហំ 128GB ​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក មុខងារ​ស្កេន​ក្រយៅដៃ និង​មាន​មុខងារ​មិន​ជ្រាប​ទឹក មិន​ចូល​ធូលី IP68។ ដូច​ដែល​យើង​បាន​ឃើញ​រូប​បែកធ្លាយ​ខាង​លើ​អីចឹង ដែល​ទូរស័ព្ទ​មាន​ភ្ជាប់​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ អម​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា Zeiss Optics។ យ៉ាងណា ទាំង​នេះ គ្រាន់តែ​ជា​លក្ខណៈ​សម្បត្តិ​ដែល​គេ​រំពឹង​ទុក​ អំពី​ស្មាតហ្វូន Nokia 9 ប៉ុណ្ណោះ។ ក្រុមហ៊ុន​នៅ​ពុំ​ទាន់​ចេញ​មុខ​អះអាង​អំពី​វត្តមាន ក៏​ដូច​ជា​លក្ខណៈ​សម្បត្តិ​ផ្លូវការ​នៅ​ឡើយ។ គេ​ជឿ​ថា ស្មាតហ្វូន​ថ្មី​នេះ នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo ​ឬ Android Nougat ពី​ក្នុង​ប្រអប់​ស្រាប់ ហើយ​វា​នឹង​មាន​លក់​ក្នុង​តម្លៃ​ប្រហែល 749 អឺរ៉ូ ឬ​ប្រហែល 880 ដុល្លរ​អាមេរិក៕

 

 

You May Read

ថ្ងៃទី ២២ សីហា នេះ Xiaomi នឹងបញ្ចេញអាវុធថ្មីធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

Published Date: Monday, August 13, 2018 11:16 PM

តាមរយៈដំណឹងដែលទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថាក្រុមហ៊ុនចិន  Xiaomi នឹងធ្វើឲ្យ​អ្នក​គាំទ្រ​មាន​ការភ្ញាក់ផ្អើលនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០១៨ នេះ ជាមួយ...

LG ទើបបញ្ចេញស្មាតហ្វូនថ្មីមានតម្លៃប្រមាណ $1,770

Published Date: Monday, August 13, 2018 11:03 PM

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន LG Electronics ឲ្យដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប នៅក្នុងសប្តាហ៍​នេះ ដែល​មានតែ 300 គ្រឿង​ប៉ុ...

ឡូយ! Galaxy Note 9 ចេញភ្លាម ដាក់ឲ្យ Pre-Order ភ្លែត តម្លៃត្រឹមតែ 929 ដុល្លាទេ!

Published Date: Friday, August 10, 2018 05:17 PM

ឡូយអីឡូយយ៉ាងនេះ! ទូរស័ព្ទ Samsung Galaxy Note 9 ដែលទើបសម្ពោធកាលពីយប់​មិញនេះ ពេលនេះ អតិថិជនទាំងអស់អាចធ្វើការ Pre-Order បានហើយនៅហាង សុខ លី ទាំង 2 សាខ...