បើ Xperia XA3 Ultra មានរាងបែបនេះមែន យល់យ៉ាងណាដែរ?

Published Date: Friday, October 5, 2018 11:43 AM

ខណៈព័ត៌មានពីក្រុមហ៊ុន Sony បានស្ងាត់មួយរយៈ ពេលនេះយើងបានទទួលដឹងមួយបង្ហើបថា ក្រុមហ៊ុន​កំពុង​ជប៉ុនមួយនេះ អាចនឹងសម្ងំផលិតស្មាតហ្វូនរូបរាងថ្មីមួយ បំពាក់សុទ្ធតែកាមេរ៉ាភ្លោះ យករាងកាត់តាម Xperia L3។

តាមការចុះផ្សាយពី MySmartPrice បានធ្វើការបង្ហាញថា រូបរាងគម្រូ Xperia XA3 Ultra ភ្ជាប់​មក​ជាមួយ​នឹង​អេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លីមែនទែន និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ  ដែលមើលទៅប្លែក ដាច់តែម្តង បើជាមួយម៉ូឌែល Xperia XA2 Ultra។ ប្រភពមានបន្ថែមថា ទូរស័ព្ទនេះ អាច​នឹង​មាន​អេក្រង់លាតទ្រវែងដល់ទៅ 6.5 អ៊ីញ ជាមួយកម្រិត បង្ហាញរូបភាព 1080 x 2160 ភិចសែល និងមានកម្រិត Aspect Ratio 18:9។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 6GB និងអង្គចងចាំទំហំ 64GB។

 

ចុងក្រោយ Xperia XA3 Ultra អាចនឹងមានវិមាត្រ 167.4 mm x 73.3 mm x 8.3 mm និងមានបន្តការ បំពាក់រន្ធដោតកាស 3.5mm នៅផ្នែកខាងលើ មិនលុបបំបាត់ឡើយ។ ជាពិសេស គេបានរំពឹងថា ទូរស័ព្ទនេះ អាច​នឹង​ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់ស្រាប់ ថែមទៀតផង នៅពេលប្រកាសចេញ៕

You May Read

មានអីគ្រាន់បើតើ! តម្លៃត្រឹម 139 ដុល្លារ រាងប៉ុណ្ណឹង សមត្ថភាពប៉ុណ្ណឹងអាចទទួលយកបាន

Published Date: Friday, June 14, 2019 03:28 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនហាង សុខ លី ដែលចង់បានស្មាតហ្វូនរាងតូច តម្លៃល្អពីក្រុមហ៊ុន Samsung ពេលនេះអាចពិចារណាបានជាមួយនឹងទូរស័ព្ទ Galaxy A10 ខ្លឹម​ជាង​...

Huawei Day! បញ្ចុះតម្លៃកប់ៗ ជាមួយនឹងស្មាតហ្វូនជាច្រើនម៉ូឌែលពីហាង សុខ លី

Published Date: Friday, June 14, 2019 02:22 PM

បញ្ចុះតម្លៃកប់ៗទៀតហើយ ពីហាង សុខ​លី ជាមួយនឹងស្មាហ្វូន Huawei ជាច្រើនម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្ដុក។ នៅចាំអ្វីទៀត ចង់បានមួយណាមកហាង សុខលី ទាំង...

ចុម! ត្រឹម 3 គ្រាប់ ច្បាស់កប់ទៅហើយ ចុះទម្រាំ 6 គ្រាប់តើវាយ៉ាងណាវិញ

Published Date: Thursday, June 13, 2019 02:12 PM

ខណៈ​វត្តមាន​ទូរស័ព្ទ Xperia 1 កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់​ទាំង​ក្នុង និង​ក្រៅប្រទេស ពេលនេះ​មាន​ព័ត៌មាន​និយាយថា ក្រុមហ៊ុន So...