បែកធ្លាយថា Xiaomi Mi 10 Ultra មានសមត្ថភាពអាច Zoom ដល់ទៅ 120 ដង

Published Date: Sunday, August 9, 2020 03:17 PM

បរទេស៖ បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនស្ដីអំពីស្មាតហ្វូនលំដាប់កំពូលរបស់ Xiaomi ថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបភាព Poster មួយសន្លឹកផ្នែកកាមេរ៉ាដែលបញ្ជាក់យ៉ាងច្បាស់ថា 120X ដែលត្រូវគេនិយាយថាវាជាស្មាតហ្វូន Xiaomi Mi 10 Ultra។

បើតាមគណនីបណ្តាញសង្គម Weibo របស់ខ្លួន លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា ទូរស័ព្ទលំដាប់កំពូលម៉ូឌែលថ្មីស្ថិតនៅក្នុងត្រកូល Mi 10 សម្រាប់លក់នៅលើទីផ្សារសកលនឹងមានឈ្មោះហៅថា Xiaomi Mi 10 Ultra ហើយនឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2020 ខាងមុខ។

ជាមួយគ្នានេះ តាមរយៈរូបភាព Poster បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទលំដាប់កំពូល Xiaomi M 10 Ultra នឹងមកជាមួយជម្រើសពណ៌ស និង Transparent Edition ក៏ដូចជាភ្ជាប់មកជាមួយកាណុងកាមេរ៉ាក្រោយរាងចតុកោណទ្រវែង ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ តម្រៀបជួរគ្នាពីលើចុះក្រោម។ កាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថាតាមរយៈរូបភាពទាំង 2 ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងកាន់តែច្បាស់ថា ទូរសព្ទលំដាប់កំពូល Xiaomi M 10 Ultra ពិតជានឹងភ្ជាប់មកជាមួយលេន Periscope ដែលមានសមត្ថភាពអាច Zoom បានដល់ទៅ 120 ដង ដូចទៅនឹងដំណឹងបែកធ្លាយដែលទទួលកាលពីពេលកន្លងមែន។

បន្ថែមពីនេះ Xiaomi Mi 10 Ultra ក៏ត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនមកជាមួយបន្ទះបង្ហាញ AMOLED ជាមួយអេក្រង់ Refresh Rate 120Hz, បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 865+, ជម្រើស RAM ទំហំ 16GB ក៏ដូចជាថ្មទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំងដល់ទៅ 55W ថែមទៀតផង៕

You May Read

មកដល់ហើយ! កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2

Published Date: Sunday, September 27, 2020 10:44 AM

អ្វីដែលអតិថិជនហាង សុខ លី ទាំងអស់កំពុងរង់ចាំបានមកដល់ហើយ! ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត​បត់​បែន​បានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាប...

បែកធ្លាយលក្ខណៈសម្បត្តិចំនួនរបស់ Nokia 7.3 មុនបង្ហាញខ្លួនជាផ្លូវការ

Published Date: Sunday, September 27, 2020 09:50 AM

បរទេស៖ ខណៈដែលមានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយ៉ាងអន្ទសារនូវវត្តមានទូរស័ព្ទកំពូលម៉ូដែលចុងក្រោយរបស់ Nokia គឺ Nokia 7.3 ក្នុងថ្ងៃនេះ ស្រាប់តែមានព័ត៌មា...

Sony ត្រៀមចេញលក់ Xperia 5 II នៅថ្ងៃទី 9 ខែតុលាខាងមុខ

Published Date: Tuesday, September 22, 2020 03:37 PM

បន្ទាប់ពី Sony Xperia 5 II ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថ្មីៗនេះ មានដំណឹងថាក្រុមហ៊ុនជប៉ុនមួយនេះ ត្រៀមធ្វើការចេញលក់ស្មាតហ្វូននេះជាលើកដំបូងនៅថ្ងៃទី ...