បែកធ្លាយរូបភាពថ្មី បង្ហាញថា Samsung ក៏នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21 Series ដែរ

Published Date: Wednesday, January 13, 2021 02:29 PM

តាមរយៈប្រភពល្បីៗ ក៏ដូចជារបាយការណ៍ជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញថា Galaxy S21 Series អាចនឹងក្លាយទៅជាត្រកូលទូរសព្ទដំបូងគេរបស់ Samsung ដែលនឹងមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់។ ចំពោះមូលហេតុវិញ ត្រូវបានគេជឿថាអាចនឹងដូច Apple និង Xiaomi អញ្ចឹងដែរ ដោយ Samung ចង់ចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពិភពលោក។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រល្បីឈ្មោះ WinFuture យើងបានប្រទះឃើញរូបភាពបែកធ្លាយថ្មីជាច្រើនសន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងកាន់តែច្បាស់ជាងមុនថា Samsung នឹងមិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់របស់ Galaxy S21, S21+ និង S21 Ultra មែន។ ជាងនេះទៅទៀត បើផ្អែកទៅលើរូបភាពទាំងនោះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា នៅក្នុងប្រអប់វេចខ្ចប់របស់ Galaxy S21 Series នឹងភ្ជាប់មកជាមួយសៀវភៅណែនាំ ខ្សែ USB-C និងម្ជុលចាក់ SIM ប៉ុណ្ណោះ។ ដូច្នេះមានន័យថា សូម្បីតែកាសខ្សែ AKG ដែលយើងធ្លាប់ឃើញមាននៅក្នុងប្រអប់របស់ Galaxy S10 និង S20 Series ក៏មិនមាននៅក្នុងប្រអប់របស់ Galaxy S21 Series ដែរ។

ជាងនេះទៅទៀត Galaxy S21 Series ក៏អាចនឹងមិនភ្ជាប់មកជាមួយរន្ធបន្ថែម Memory microSD ពីខាងក្រៅផងដែរ នេះបើយោងទៅតាមការបង្ហើបរបស់ប្រភពខាងលើ។ ជាមួយគ្នានេះដែរ Galaxy S21 និង S21+ ក៏ត្រូវបានគេរំពឹងថា នឹងភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ខណៈដែល Galaxy S21 Ultra នឹងភ្ជាប់មកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។

You May Read

ZTE ស្មាតហ្វូនថ្មីជាមួយជម្រើសពណ៌លឿងស្រស់ឆើតឆាយត្រៀមឆក់យកបេះដូងអ្នកប្រើប្រាស់

Published Date: Tuesday, January 12, 2021 04:06 PM

កាលពីខែកញ្ញាឆ្នាំមុននេះ ក្រុមហ៊ុនទូរស័ព្ទ ZTE បានបង្ហាញនូវទូរស័ព្ទឆ្លាតវៃម៉ូដែល Axon20 5G រួចមកហើយ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវម៉ូដែលពណ៌លឿងថ...

ចេញមកហើយ! អាចកក់ទុកបាន ជាមួយការថែមកាដូកប់ៗតែម្ដង

Published Date: Tuesday, January 12, 2021 03:46 PM

ថ្មីកប់ទៀតហើយសម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ OPPO ជាមួយទូរស័ព្ទស៊េរីថ្មី OPPO Reno 5 ដែលមានសមត្ថភាពខ្លាំង កាមេរ៉ាឡូយ និងមានថែមជូនកាដូច្រើនសន្ធឹកសម្...

បច្ចេកវិទ្យា 5G លើ iPhone 12 Series ម៉ូឌែលអាមេរិក (LL/A) លឿន ប៉ុន្តែអ្នកប្រើនៅខ្មែរមិនគួរប្រថុយ

Published Date: Thursday, December 31, 2020 01:57 PM

កាលពីថ្ងៃបើកសម្ពោធទូរស័ព្ទ iPhone 12 Series ក្រុមហ៊ុន Apple បានប្រកាសថាស្មាតហ្វូនរបស់ខ្លួនបានបំពាក់នូវបច្ចេកវិទ្យា 5G ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ...