បែកធ្លាយរូបរាង Galaxy S21 Ultra ជាមួយនឹងទម្រង់កាមេរ៉ាប្លែក

Published Date: Tuesday, October 27, 2020 04:33 PM

ថ្មីៗនេះ រូបភាពគំរូនៃរូបរាងរបស់ Galaxy S21 Ultra ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ Galaxy S Ultra ជំនាន់​ថ្មី​ដែល​អាច​មាន​ឈ្មោះ​ថា​ Galaxy S21 Ultra ឬ Galaxy S30 Ultra មាន​រចនាបថ​កាមេរ៉ា​ថ្មី ដែល​​មាន​​បង្គំ​កាមេរ៉ា​ហៀរ​ដល់​​តួ​ខ្លួន​ផ្នែក​ចំហៀង​នៃ​ស្មាតហ្វូន​តែ​ម្ដង។ កាមេរ៉ា​មាន​ចំនួន​បួន​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 108MP នឹង​មាន​ការ​កែ​សម្រួល​ថ្មី បង្កើន​សមត្ថភាព​លើ​ការ​ Focus។

ទំហំ​របស់ Galaxy S Ultra ជំនាន់​ថ្មី​គឺ​តូច​ជាង​មុន​បន្តិច​ ដោយ​មាន​ទំហំ ១៦៥,១ x ៧៥,៦ x ៨,៩ ម.ម។
ជាមួយគ្នានេះដែរ មានគណនី Twitter មួយឈ្មោះ @OnLeaks និង​​ គេហទំព័រ​ Android Central បាននិយាយដូចគ្នាថា Galaxy S ជំនាន់​ថ្មី​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​មករា និង​ចេញ​លក់​ក្នុង​ខែ​កុម្ភៈ ដែល​​ហាក់​ដូច​ជា​លឿន​ជាង​សព្វ​ដង៕​​​

You May Read

មានដំណឹងថា ស្មាតហ្វូនត្រកូល Note របស់ Samsung អាចនឹងបាត់ឈ្មោះពីពិភពស្មាតហ្វូន

Published Date: Friday, December 4, 2020 01:06 PM

បរទេស៖ កន្លងមកធ្លាប់មានព័ត៌មានចចាមអារ៉ាមជាច្រើន បានបញ្ចេញជាបន្តបន្ទាប់ថា Samsung នឹងលុបបំបាត់ ទូរស័ព្ទត្រកូល Note របស់ខ្លួន ចាប់ពីឆ្នាំ ២០២០ តទៅ​ ខ...

OPPO ក្លាយក្រុមហ៊ុនទីមួយដែលចែកចាយទូរសព្ទឆ្លាតវៃមានបន្ទះឈីប 5G ដែលផ្គត់ផ្គង់ដោយ Qualcomm Snapdragon 888 5G Mobile Platform

Published Date: Friday, December 4, 2020 12:43 PM

ក្រុមហ៊ុន OPPO បានចេញ សេចក្តីថ្លែងការក្នុងវេទិកាប្រចាំឆ្នាំ នៃបច្ចេកវិទ្យាឌីជីថលSnapdragonក្នុងឆ្នាំ២០២០  ស្តីអំពីគម្រោងសម្ពោធទូរសព្ទវៃឆ្លាត ត្រកូល...

បែកធ្លាយរូបភាព Galaxy S21+ ថ្មី បង្ហាញថាមានគែមអេក្រង់ និងចង្កាខ្លី

Published Date: Wednesday, December 2, 2020 02:29 PM

តាមរយៈដំណឹងបែកធ្លាយ ក៏ដូចជាព័ត៌មានជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy S21 Series អាចនឹងត្រូវប្រកាសចេញជាផ្លូ...