បែកធ្លាយលក្ខណៈសម្បត្តិមួយចំនួនរបស់ realme Q Series ដែលគ្រោងប្រកាសនៅពាក់កណ្ដាលខែតុលា នេះ

Published Date: Monday, September 28, 2020 10:37 PM

ថ្មីៗនេះ មានព័ត៌មានបែកធ្លាយមួយចំនួនបង្ហើបឲ្យដឹងថា ក្រុមហ៊ុន realme នឹងដាក់ចេញនូវស្មាតហ្វូនត្រកូល Q Series ភ្ជាប់មកជាមួយប្រព័ន្ធ 5G លើរូបរាងដ៏ស្រស់ស្អាត អាចដាក់លក់ក្នុងតម្លៃសមរម្យមួយ។

តាមរយៈរូបភាពគម្រូផ្លូវការមួយនេះ បានបញ្ជាក់អោយយើងដឹងថាទូរសព្ទឆ្លាត realme RMX2117 បានបំពាក់មកជាមួយអេក្រង់លាត ហើយវាអាចប្រើលេនទម្លុះអេក្រង់ស្ថិតនៅខាងឆ្វេង សម្រាប់ផ្ទុកកាមេរ៉ាមុខ។ បើងាកទៅមើលផ្នែកខាងក្រោយវិញ ឃើញថាទូរសព្ទ 5G ថ្មីនេះ បានភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 3 គ្រាប់ ស្ថិតនៅក្នុងលក្ខណៈរាងបញ្ឈរ អមមកជាមួយភ្លើង LED Flash ស្ថិតនៅ Zone ជាមួយកាមេរ៉ាផងដែរ។ លើសពីនេះទៅទៀត ប្រភពដដែលបង្ហាញថា កាមេរ៉ាមុខរបស់វា នឹងមានទំហំ 16MP ចំណែកឯកាមេរ៉ាក្រោយវិញ មួយគ្រាប់ជាលេនគោលអាចមានទំហំ 48MP មួយគ្រាប់ទៀត អាចជាលេនទូលាយ មានទំហំ 8MP និងមួយគ្រាប់ចុងក្រោយ អាចមានទំហំ 2MP អាចជា Depth Sensor ឬ Macro លេន។

ក្រៅពីនេះ realme Q Series មួយម៉ូឌែលអាចមានអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព Full HD+ និងមួយម៉ូឌែលទៀត អាចមានអេក្រង់ទំហំ 6.43 អ៊ីញ ជាប្រភេទ OLED ដែលអាចគាទ្របច្ចេកស្កេនស្នាមម្រាមដៃក្រោមអេក្រង់ទៀតផង។ បន្ថែមពីនេះ បើយោងតាមអ្នកចែករំលែកព័ត៌មានបែកធ្លាយល្បីម្នាក់ មានឈ្មោះថា Digital Chat Station បានបង្ហាញថា វាក៏បានភ្ជាប់មកមួយបច្ចេកសាកថ្មល្បឿនលឿនកម្លាំងដល់ 65W ក៏ដូចជាបានបង្ហើបថា វាអាចនឹងត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី 13 ខែតុលាខាងមុខនេះហើយ៕

You May Read

បែកធ្លាយរូបរាង Galaxy S21 Ultra ជាមួយនឹងទម្រង់កាមេរ៉ាប្លែក

Published Date: Tuesday, October 27, 2020 04:33 PM

ថ្មីៗនេះ រូបភាពគំរូនៃរូបរាងរបស់ Galaxy S21 Ultra ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម Twitter ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ Galaxy S Ultra ជំនាន់​...

៩ ចំណុចងាយ ដើម្បីអាចតាំងអាជីវកម្មលើ Google Maps ដើម្បីឱ្យភ្ញៀវងាយស្រួលរក

Published Date: Tuesday, October 27, 2020 04:18 PM

ក្នុងការប្រកបអាជីវកម្មនីមួយៗតែងតែមានទីតាំងច្បាស់លាស់ ហើយម្ចាស់អាជីវកម្មក៏ចង់ឱ្យអតិថិជនរបស់ខ្លួនងាយស្រួលក្នុងការស្វែងរកពួកគេផងដែរ។ ជាទូទៅ គ្រប់គ្នាត...

គំរូទូរស័ព្ទឆ្លាតអេក្រង់បត់របស់ Huawei ត្រូវគេមើលឃើញថា មានទម្រង់ដូច Galaxy Z Fold2

Published Date: Monday, September 28, 2020 10:50 PM

យើងបានឃើញប៉ាតង់ថ្មីមួយទៀតរបស់ Huawei ដែលបង្ហាញពីការរចនារូបរាង នៃទូរសព្ទឆ្លាតអេក្រង់បត់ ម៉ូឌែលថ្មីរបស់គេ ហើយអ្វីដែលគួរឲ្យកត់សម្កាល់ យើងឃើញថា ទូរសព្ទ...