ពណ៌ថ្មីរបស់ OnePlus 6T ស្អាតមួយកប់តែម្ដង!

Published Date: Monday, November 5, 2018 10:35 PM

បន្ទាប់ពី​ប្រកាស​ចេញ​ទូរស័ព្ទ  OnePlus 6T  មាន​រូបរាង​ឡូយ សមត្ថភាព​ខ្លាំង​ជាមួយនឹង​ជម្រើស​ពណ៌​ខ្មៅ Mirror Black និង Midnight Black ពេលនេះ​ក្រុមហ៊ុន​បាន​បន្ថែម​ពណ៌​ស្វាយ​មួយទៀត​គេ​ហៅថា Thunder Purple ធ្វើ​ឲ្យ​គាំទ្រ​កាន់តែ​ពេញចិត្ត។

OnePlus 6T ពណ៌​ស្វាយ Thunder Purple នេះ​មាន​លក់​ជាមួយ​ជម្រើស RAM 6GB និង 128GB ក្នុងតម្លៃ ៣៣៩៩យន់ ឬ​ប្រហែល ៤៩០ដុល្លារ ហើយ​ម៉ូ​ដែល RAM 8GB និង​អង្គ​ចងចាំ 256GB តម្លៃ ៣៩៩៩យន់ ឬ​ប្រហែល ៥៧៧ដុល្លារ។

ស្មា​ត​ហ្វូ​ន​ទំនើប​របស់​ក្រុមហ៊ុន​ចិន OnePlus នេះ​មាន​ទំហំ​អេក្រង់ ៦,៤១អ៊ី​ញ​កម្រិត FHD+ (2280×1080)px ហើយ​បំពាក់​នូវ​ឈី​ប Qualcomm Snapdragon 845។ វា​ថែមទាំង​ត្រូវបាន​កែលំអ​សមត្ថភាព​កាមេរ៉ា​ខ្ពស់ជាង​មុន ដែល​ខាងក្រោយ​ជា​កាមេរ៉ា​ភ្លោះ​ទំហំ 20MP និង 16MP ហើយ​កាមេរ៉ា​មុខ​ទំហំ 16MP។

OnePlus 6T ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie ហើយនឹងមានលក់ក្នុងពេលឆាប់ៗនេះ ក្នុងហាង សុខ លី ទាំង ២ សាខា ដូច្នេះសូមបន្តតាមដានជាមួយយើងទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង​មក 023216725/6, 070911166/011911166៕

 

 

You May Read

ត្រឹម 3 ខែដើមឆ្នាំ 2019 ក្រុមហ៊ុន Xiaomi លក់ Redmi Note 7 បានជាង 4 លានគ្រឿង

Published Date: Thursday, March 21, 2019 10:37 AM

គិតត្រឹម 3 ខែដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូឌែល Redmi Note 7 បានរហូតដល់ 4 លាន​គ្រឿង​។ ​លោក Lei Jun នាយក​ប្រ...

ក្រុមហ៊ុន Amazon អ៊ីតាលីបញ្ជាក់ពីតម្លៃ Huawei P30 Pro មុនថ្ងៃកំណត់

Published Date: Thursday, March 21, 2019 10:25 AM

ខណៈដែល​ព្រឹត្តិការណ៍​បង្ហាញ​ជា​ផ្លូវការ​ទូរស័ព្ទ Huawei P30 Pro នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី 26 ខែមីនា ឆ្នាំ 2019 ខិតជិត​ចូលមក​ដល់ ស្រាប​តែមាន​ព័ត៌មាន​...

បើ vivo ដាក់ចេញទូរស័ព្ទ X27 មានរាងចឹង សមត្ថភាពប៉ុណ្ណឹងស្រឡាញ់អត់!

Published Date: Tuesday, March 19, 2019 12:28 PM

បន្ទាប់ពី​ធ្វើការ​សម្ពោធ​ទូរស័ព្ទ​អេក្រង់​លាទ vivo V15 និង V15 Pro កាលពីពេល​កន្លងមក ថ្មីៗនេះ​មាន​ព័ត៌មាន​បែកធ្លាយ​មួយទៀត​បង្ហាញថា​ក្រុមហ៊ុន​ចិន​មួយ...