ព័ត៌មានពី Note 8 ចេញមកកាន់តែច្បាស់ហើយ

Published Date: Thursday, April 20, 2017 10:30 PM

ក្រោយបាត់មុខមួយជំនាន់ បន្ទាប់មានបញ្ហាថ្មលើទូរស័ព្ទ Galaxy Note 7 ពេលនេះព័ត៌មានពី Note 8 ចាប់ផ្ដើមកក្រើកវិញហើយ ដោយក្រុមអ្នកវិភាគខ្លះថា វានឹងមានកាមេរ៉ាភ្លោះ និងអេក្រង់ដូចនឹងទូរស័ព្ទត្រកូល S ដែរ។

លោក Ming-Chi Kuo ជាអ្នកវិភាគដ៏ល្បីល្បាញរបស់ក្រុមហ៊ុន KGI បានបង្ហើបពីអ្វីដែលលោកបានគិត និងធ្វើការវិភាគកន្លងមកថា ស្មាតហ្វូនត្រកូល Note ថ្មីនេះ នឹងមានបំពាក់ជាមួយនឹងកាមេរ៉ាភ្លោះ ព្រមជាមួយនឹងអេក្រង់ Infinity Display ដូចនឹង Galaxy S8 ជាមួយនឹងទំហ 6.4 អ៊ីងអាចបង្ហាញរូបកម្រិត 4K។ កាមេរ៉ាភ្លោះនឹងប្រើដោយ Lens Wide-angle និងមួយទៀតប្រភេទ Telephoto 3X។ ក្នុងនោះ Lens Wide-angle នឹងមានទំហំ 12MP ជាមួយនឹងមុខងារ Dual Pixel Autofocus ចំនែកកាមេរ៉ា Telephoto នឹងមានទំហំ 13MP ហើយវាទាំងពីរ នឹងភ្ជាប់ជាមួយនឹងមុខងារ Optical Image Stabilization (OIS) ដូចគ្នា។ លក្ខណៈដ៏ពិសេសទាំងនេះ ត្រូវបានគេ​មើល​ឃើញថា Samsung កំពុងផ្គាប់ចិត្តអ្នកប្រើប្រាស់ និងដាក់ប្រកួតប្រជែងជាមួយនឹង iPhone ជំនាន់ក្រោយ៕

 

You May Read

បែកធ្លាយព័ត៌មានថា Galaxy S9 នឹងបំពាក់កាមេរ៉ាភ្លោះ ហើយ………

Published Date: Wednesday, November 22, 2017 03:03 PM

មិនទាន់បានប៉ុន្មានផង ឥលូវមានព័ត៌មានបែកធ្លាយពីទូរស័ព្ទ Galaxy S9 មកទៀតបាត់។ ដែលម្ដងនេះ S9 ត្រូវបានគេនិយាយថា​នឹងមកជាមួយនឹងកាមេរ៉ាភ្លោះ លើរូបរាងកាន់តែ...

ឡើងកប់! ជាមួយនឹងកាស Sony MDR-AS210AP ខណៈមានតម្លៃត្រឹមតែ 29 ដុល្លារប៉ុណ្ណោះ

Published Date: Wednesday, November 22, 2017 02:35 PM

ថ្មីទៀតហើយ សម្រាប់អតិថិជនទាំងអស់ដែលកំពុងចង់បានកាសស្ដាប់តន្រ្ដីមួយមានរាងស្អាត សមត្ថភាពខ្លាំង ជាមួយនឹងតម្លៃសមរម្យ ពេលនេះ ហាង សុខ លី យើងខ្ញុំសូមណែនាំន...

Mate 10 Porsche Design ចេញលក់ក្នុងតម្លៃ 1,358 ដុល្លារ នៅ….

Published Date: Thursday, November 16, 2017 11:13 PM

ក្រោយបង្ហាញវត្តមានកាលពីពាក់កណ្តាលខែតុលា ពេលនេះទូរស័ព្ទ Mate 10 Porsche Design ត្រូវបានក្រុមហ៊ុន Huawei សម្រេចចេញលក់ក្នុងទីផ្សារប្រទេសចិនហើយក្នុងតម្...