ព័ត៌មានស្ដីពីស្មាតហ្វូនកាមេរ៉ាក្រោយ 5 គ្រាប់របស់ Nokia អាចក្លាយជាពិតក្នុងពេលឆាប់ៗនេះ

Published Date: Thursday, October 11, 2018 03:24 PM

ក្រុមហ៊ុន HMD Global បាន​ចេញលក់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ Android អស់​រយៈពេល​ជិត 2 ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនទាន់បាន​ដាក់ចេញ​ស្មា​ត​ហ្វូ​ន Android ម៉ូ​ដែល​ណាមួយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន គគ្រឺត​ជើងធ្មេញ​នៅឡើយ​ទេ។

តាម​ព័ត៌មាន​បែកធ្លាយ​បានបញ្ជាក់​ថា ក្រុមហ៊ុន Nokia អាច​នឹង​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ដែល​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយនឹង iPhone និង​ស្មា​ត​ហ្វូ​ន Android ផ្សេងទៀត​បំពាក់​បញ្ចេ​ក​វិទ្យា PureView ក្រោយ​បានសម្រេច​ទិញ​ត្រលប់​មកវិញ​បច្ចេកវិទ្យា​ថតរូប​លំដាប់​កំពូល​ពី​ក្រុមហ៊ុន Microsoft ។ ជាមួយគ្នា​នោះ លោក Roland Quandt ដែលជា​អ្នកព័ត៌មាន​ផ្នែក​បច្ចេកវិទ្យា​បាន​សរសេរ​លើ​គណនី Twitter ថា ស្មា​ត​ហ្វូ​ន Nokia 9 គឺ​នឹងមាន​ឈ្មោះ​ជា​ផ្លូវការ​ហៅថា Nokia 9 PureView។

យោងតាម​ការចុះបញ្ជី​នៅ​ការិយាល័យ European Union Intellectual Property Office (EUIPO) ក្រុមហ៊ុន HMD Global ឥឡូវនេះ​មាន​សិទ្ធិ​ប្រើប្រាស់ PureView វិញ​ហើយ ដែល​នេះ​មានន័យថា​យើង​អាច​មើលឃើញ អនាគត​ទូរស័ព្ទ Nokia 808 PureView ដែលជា​ទីស្រឡាញ់ ឬ​ទូរស័ព្ទ​ដែលមាន​បច្ចេកវិទ្យា​ដូចគ្នា​នឹង Lumia 1020 ជាមួយ​កាមេរ៉ា 41 មេ​ហ្គា​ភិ​ច​សែ​ល​ជំនាន់​ថ្មី​ម្ដងទៀត។

ដូច្នេះ មានន័យថា ព័ត៌មាន​ពី​ទូរស័ព្ទ Nokia 9 PureView អាច​ក្លាយជា​ពិត។ ចំពោះ​ស្មា​ត​ហ្វូ​ន Nokia 9 អាច​នឹង​បំពាក់​នូវ​កាមេរ៉ា​ដល់​ទៅ 5 គ្រាប់ ដែល​ចំនួន​កាមេរ៉ា​ច្រើន​បំផុត ខណៈ​បច្ចុប្បន្ន​មានតែ​ការប្រើប្រាស់​កាមេរ៉ា 3 គ្រាប់​ប៉ុណ្ណោះ។ យ៉ាងណាមិញ យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ពីថ្ងៃ​បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​នៅ​ឡើង​ទេ៕

You May Read

ចង់បានទូរស័ព្ទរាងស្អាត ថ្មកាន់បានយូរ និងតម្លៃល្អ vivo V15 ជាជម្រើសដ៏ល្អបំផុត ខណៈវាតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ

Published Date: Thursday, April 11, 2019 11:16 AM

មិនមែនជារឿងថ្មី ប៉ុន្តែជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អតិថិជនទាំងអស់ដែលចង់បានទូរស័ព្ទ​ដែលមានរាងស្អាត សមត្ថភាពខ្លាំង ថ្មកាន់បានយូរ សូមនឹកដល់ទូរស...

Galaxy ស៊េរី A70 និង A80 សម្ពោធនៅថៃយប់មិញ! ប៉ុណ្ណឹងហើយ ថាអស់កប់ទៀតអី

Published Date: Thursday, April 11, 2019 10:32 AM

ឡើងកប់តែម្ដង សម្រាប់ទូរស័ព្ទត្រកូល A របស់ Samsung ដែលទើបដាក់សម្ពោធកាលពីយប់មិញនៅប្រទេសថៃ ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​ល...

OPPO A3s រាងស្អាត តម្លៃល្អ ប៉ុណ្ណឹងហើយមិននៅគិតអ្វីទៀត

Published Date: Wednesday, April 10, 2019 06:49 PM

ជិតចូលឆ្នាំខ្មែរហើយ តោះ! មកហាង សុខ លី ទិញទូរស័ព្ទ OPPO A3s ម្នាក់មួយ ដែលវា គឺជា​ទូរ​ស័ព្ទ​លំដាប់​ថវិការ ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះ ដែលវា​មានពីរ​ជម...