ព្រោះចង់គេចចេញពីក្បាលឆក Nubia សុខចិត្តបំពាក់អេក្រង់មុខក្រោយជំនួសវិញ

Published Date: Monday, November 5, 2018 10:57 PM

ដើម្បី​គេចចេញ​ពី​ស្ថានភាព​តាម​គ្នា​លើ​ការបំពាក់​អ​ក្រង់​ឆក ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន Nubia បាន​រកឃើញ វិធី​មួយ​ដោយ​សុខ​បំពាក់​អេក្រង់​ភ្លោះ​មុខក្រោយ​ជំនួស​វិញ។ ប៉ុន្តែ​ចំណុច​នេះ ក្រុមហ៊ុន​ត្រូវ​បំ​ខំ​ចិត្ត​លុប​ទាំង​កាមេរ៉ា​ថតរូប Selfie ទៅជា​មួយ​ដែរ ដើម្បី​ឲ្យ​ខាង​អេក្រង់​ខាងមុខ​លាត​ពេញ​គ្មាន​ចន្លោះ​ឆក​ដូច​មុន។

Nubia X ជា​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ មាន​អេក្រង់​ទំហំ ៦,២៦ អ៊ី​ញ។ ដើម្បី​អាច​ផលិត​ស្មា​ត​ហ្វូ​ន​អេក្រង់​លាត​នេះ Nubia បាន​ដក​កាមេរ៉ា Selfie ចេញ ប៉ុន្តែ​បាន​បន្ថែម​មកវិញ​នូវ​អេក្រង់​មួយទៀត​នៅ​ផ្នែក​ខាងក្រោយ ដែល​អាច​ប្រើប្រាស់​សម្រាប់​ថត Selfie ជាមួយ​កាមេរ៉ា​ភ្លោះ។

អេក្រង់​ផ្នែក​ខាងក្រោយ​មាន​ទំហំ ៥,១ អ៊ី​ញ អាច​ប្រើ​ដើម្បី​ថត Selfie, អាច​ធ្វើជា Wallpaper និង​ប្រើ​ដើម្បី​បញ្ជា​មុខងារផ្សេងៗមួយចំនួនទៀត។ ក្រៅពី​មាន​អេក្រង់​ភ្លោះ​ហើយ ស្មា​ត​ហ្វូ​ន​នេះ​ក៏មាន​ទ្រនាប់​ស្កេ​ន​ម្រាម​ដៃដល់​ទៅ​ពីរ ស្ថិតនៅ​ផ្នែក​ទាំងសងខាង​នៃ​ទូរ​ស័ព្ទ។

  • កាមេរ៉ា​ភ្លោះ​កម្រិត ១៦ MP + ២០ MP អាច​ថតរូប Portrait និង​មាន​បច្ចេកវិទ្យា AI អាច​ផលិត​រូបភាព​បាន​កាន់តែ​ទាក់ទាញ
  • ប្រើ​បន្ទះ​ឈី​ប Snapdragon 845 មាន RAM ទំហំ ៦ GB/៨ GB និង​អង្គ​ផ្ទុក ៦៤ GB/២៥៦ GB
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo
  • ថ្ម​ទំហំ ៣៨០០ mAh
  • តម្លៃ​ចាប់ពី​ប្រមាណ ៤៧៥ ដុល្លារ ដល់ ៦១៥ ដុល្លារ លក់​ផ្ដាច់មុខ​នៅ​ប្រទេស​ចិន

 

You May Read

Pocophone F1 ទទួលបានការ Update មុខងារថ្មីពីរ

Published Date: Monday, January 21, 2019 05:17 PM

ដូចអ្វីដែលក្រុមហ៊ុនបានប្រកាស ពេលនេះទូរស័ព្ទ Pocophone F1 បានទទួលការ Update សមត្ថភាព​​ផ្នែក Software ដ៏​ធំ​មួយសម្រាប់មុខងារ 960fps slow-mo mode និង​...

Wow! ទិញថែម! ទិញថែម! ទិញ iPad Pro 10.5 Wifi ថែមជូន Speaker Sony SRS XB21 ដោយឥតគិតថ្លៃ!

Published Date: Monday, January 21, 2019 10:47 AM

ឡូយ​ទៀតហើយ សម្រាប់​អតិថិជន​ហាង សុខលី ទាំងអស់ ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន ទិញ​ថែម! ទិញ​ថែម! ទិញ iPad Pro 10.5 Wifi ថែម​ជូន Speaker Sony SRS XB21 ដ...

ទីបំផុត Samsung សម្រេចចេញស្មាតហ្វូនអេក្រង់ឆកដូចគេឯងដែរហើយ

Published Date: Wednesday, January 16, 2019 10:20 PM

ស​ម្រ​ប់​ពេលដែល​ពិភពលោក​បាន​យល់ថា Samsung នឹងមិន​ចូលបក្ស​ឆក​ដូច​គេ ពេល​នេះ​អ្វីៗ​ចេញមក​ផ្ទុយស្រឡះ បន្ទាប់ពី​ទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញ​ខ្លួន...